ប្រសិទ្ធភាពនៃជំនាញទំនាក់ទំនងដោយមិនមានការនិយាយ
នៅពេលយើងធ្វើទំនាក់ទំនង វាមាននូវរឿងជាច្រើនដែលយើងចង់ធ្វើ យើងពិតជាប្រើវិធីបញ្ជូនសញ្ញាដោយគ្មានការនិយាយជាសំខាន់ ដែលមានដូចជា ប្រើភាសាកាយវិការ រួមទាំងការបង្ហាញទឹកមុខ, ចលនារាងកាយ, ការប្រើក្រសែភ្នែក, ឥរិយាបថ, ការលើកដាក់សម្លេង និងសម្ពាធសាច់ដុំ និងការដកដង្ហើម។ របៀបដែលអ្នកមើល, ស្តាប់, ធ្វើចលនា និងប្រតិកម្មនឹងមនុស្សម្នាក់ផ្សេងទៀតអាចប្រាប់អោយពួកគេដឹងកាន់ច្រើនអំពីរបៀបដែលអ្នកមានអារម្មណ៍ច្រើនជាងសម្តីដែលនិយាយទៅទៀត។
ការអភិវឌ្ឈន៍សមត្ថិភាពដើម្បីយល់ និងការប្រើទំនាក់ទំនងដោយមិនមានការនិយាយអាចជួយអោយអ្នកទាក់ទងជាមួយអ្នកដទៃទៀតបាន, បង្ហាញនូវអ្វីដែលអ្នកចង់ប្រាប់អោយគេយល់, ស្ទាប់ស្ទងស្ថានភាពប្រកួតប្រជែង, និងសាងសង់ទំនាក់ទំនងដ៏ល្អជាងមុននៅឯកន្លែងធ្វើការ និងផ្ទះ។
•អ្នកអាចផ្សាភ្ជាប់ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពតាមរយៈការប្រើភាសាកាយវិការបើក មានន័យថាជាការទម្លាក់ដៃទាំងពីរចុះក្រោម ឬគងដៃលើគ្នា, ការឈរជាមួយនឹងទស្សនៈបើកទូលាយ ឬការអង្គុយនៅលើគែមកៅអី, និងការរក្សាក្រសែភ្នែកជាមួយអ្នកដែលអ្នកកំពុងតែនិយាយប្រាប់។
•អ្នកក៏អាចប្រើប្រាស់ភាសាកាយវិការដើម្បីបញ្ជាក់ ឬផ្សាភ្ជាប់សម្តីដែលអ្នកនិយាយដើម្បីអោយមិត្តភក្តិម្នាក់ទទួលបានភាពច្បាស់លាស់។
វិធីសាស្ត្រសម្រាប់ការបង្កើនរបៀបដែលអ្នកអាចមើលយល់ពីទំនាក់ទំនងដែលមិនប្រើមាត់និយាយ
•អនុវត្តសង្កេតលើមនុស្សនៅកន្លែងសាធារណៈដូចជាការ ទិញឥវ៉ាន់, ការជិះក្នុងឡានក្រុង, រថភ្លើង, ហាងកាហ្វេ, ភោជនីយដ្ឋាន, ឬការជជែកគ្នាលេងតាមទូរទស្សន៍ដោយការបិទសម្លេង។ ការសង្កេតពីរបៀបដែលអ្នកដទៃប្រើភាសាកាយវិកាអាចជួយបង្រៀនអ្នកអំពីការទទួលយក និងប្រើប្រាស់សញ្ញាដែលមិនប្រើមាត់និយាយកាន់តែល្អនៅពេលសន្ទនាជាមួយអ្នកដទៃ។ ចូរសម្គាល់ពីរបៀបដែលមនុស្សមានប្រតិកម្មជាមួយគ្នាទៅវិញទៅមក។ ចូរព្យាយាមទាយពីអ្វីទៅដែលជាទំនាក់ទំនងរបស់ពួកគេ, អ្វីដែលពួកគេកំពុងតែនិយាយ, និងតើពួកគេទាំងពីរនាក់មានអារម្មណ៍ចំពោះគ្នាដូចម្តេចខ្លះ។
•យល់ដឹងអំពីបុគ្គលិកលក្ខណៈខុសៗគ្នា។ មនុស្សដែលមកពីប្រទេស និងទំនៀមទម្លាប់ខុសៗគ្នាមាននិន្នាការប្រើប្រាស់ភាសាកាយវិការទំនាក់ទំនាក់ទំនងខុសគ្នាដែរ ដូច្នេះយកល្អគួរតែគិតអំពីអាយុ, វប្បធម៌, សាសនា, ភេទ និងស្ថានភាពអារម្មណ៍ដាក់ម្តុំនៅពេលកំពុងតែព្យាយាមយល់អំពីភាសាកាយវិការរបស់ពួកគេ។ ឧទាហរណ៍ យុវវ័យអាមេរិក, ស្ត្រីមេម៉ាយ, និងអ្នកជំនួយជនជាតិអាស៊ីទំនងជាអាចប្រើភាសាកាយវិការផ្ទុយគ្នា។
•សង្កេតមើលសញ្ញានៃការទំនាក់ទំនងដោយគ្មានការនិយាយដាក់ជាក្រុមមួយ។ មិនត្រូវព្យាយាមយល់ច្រើនពេកអំពីសញ្ញានៃភាសាកាយវិការមួយឡើយ។ ចូរពិចារណារាល់សញ្ញាកាយវិកាទាំងអស់ដែលអ្នកទទួលបាន ពីក្រសែភ្នែក, កម្លាំងសម្លេង និងភាសាកាយវិកាយ។ ឧទាហរណ៍ មនុស្សគ្រប់គ្នាអាចធ្វើផ្តេសផ្តាស់ម្តងម្កាល និងប្រើខ្សែភ្នែករញ៉េរញ៉ៃ ឬឈរអោបដៃអត់ប្រយោជន៍តែគ្មានន័យអ្វីដែលយើងគួរតែយកទៅគិតនោះទេ។ ចូរពិចារណាទៅលើសញ្ញាទាំងអស់ដើម្បីអោយយើងអាចយល់ដឹងអំពីមនុស្សម្នាក់ទៀតកាន់តែល្អជាងមុន។
វិធីសាស្ត្រពង្រឹងរបៀបនៃការបញ្ចូនទំនាក់ទំនងដោយមិនប្រើមាត់និយាយ
•ចូរប្រើប្រាស់សញ្ញាភាសាកាយវិកាដែលត្រូវគ្នានឹងសម្តីដែលអ្នកនិយាយ។ ទំនាក់ទំនងដែលគ្មានការនិយាយគួរតែពង្រឹងនូវអ្វីដែលអ្នកកំពុងតែនិយាយ ព្រមទាំងមិនត្រូវធ្វើផ្ទុយគ្នាឡើយ។ បើសិនជាអ្នកនិយាយអំពីគោ តែភាសាកាយវិកាយរបស់អ្នកបែរជានិយាយអ្វីផ្សេងដែលមិនមែនគោទៅវិញ ដូច្នេះអាចធ្វើអោយអ្នកស្តាប់ទំនងជាយល់ថាអ្នកកំពុងតែធ្វើរឿងដែលមិនស្មោះត្រង់ឡើយ។ ឧទាហរណ៍ អ្នកមិនអាចនិយាយថា “បាទ ឬចាស៎” ស្របពេលដែលអ្នកគ្រវីក្បាលឡើយ។
•ផ្លាស់ប្តូរសញ្ញាដែលគ្មានការនិយាយដោយយោទៅតាមប្រធានបរិបទ។ ឧទាហរណ៍ កម្លាំងនៃការប្រើសម្លេងគួរតែមានលក្ខណៈខុសគ្នានៅពេលអ្នកកំពុងតែនិយាយអំពីកូនក្មេងជាងការនិយាយអំពីមនុស្សធំ។ ដូចគ្នានេះដែរ ចូរបញ្ចូលវាទៅក្នុងស្ថានភាពអារម្មណ៍ និងប្រវតិ្តវប្បធម៌របស់មនុស្សម្នាក់ដែលអ្នកកំពុងតែមានប្រតិកម្មជាមួយ។
•ចូរប្រើភាសាកាយវិការដើម្បីបញ្ជូនអារម្មណ៍វិជ្ជមាន ទោះបីជាពេលអ្នកដែលពិតជាមិនធ្លាប់ស្គាល់ពួកគេទាំងនោះក៏ដោយ។ ឧទាហរណ៍ បើសិនជាអ្នកភ័យចំពោះស្ថានភាពដូចជា ការសម្ភាសន៍ធ្វើការ, បទបង្ហាញសំខាន់ៗ, ឬការជួបគ្នាជាលើកដំបូង អ្នកអាចប្រើភាសាកាយវិការវិជ្ជមានដើម្បីបញ្ជូនទំនុកចិត្តបាន ទោះបីជាអ្នកមិនមានអារម្មណ៍ បែបនោះក៏ដោយ៕
ប្រភព៖ Health.com.com
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីការពារ និងបំបាត់ការប្រេះកែងជើង
- ងាយៗប្រឆាំងនឹងរោគផ្ដាសាយនារដូវភ្លៀង
- អត្ថប្រយោជន៍ សម្រាប់ស្ត្រីជាម្តាយ ពេលបំបៅដោះកូន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!