ទំនាក់ទំនងជោគជ័យ តាមរយៈការចេះប្រើក្រសែភ្នែក
ការប្រើខ្សែភ្នែកគឺជាឧបករណ៍ទំនាក់ទំនងដ៏ខ្លាំងក្លាមួយ ព្រោះវាអាចអោយអ្នកភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជន, សេចក្តីស្មោះត្រង់ចំពោះគម្រោង និងការធ្វើចិត្តទូលាយ ព្រមទាំងអាចរក្សាបាននូវការយកចិត្តទុកដាក់របស់អ្នកស្តាប់បានថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ការរក្សាខ្សែភ្នែកអាចជារឿងមួយពិបាកសម្រាប់មនុស្សមួយចំនួន (ទាំងផ្តល់អោយគេ និងទទួលយកវា) ហើយមានបញ្ហាទំនៀមទម្លាប់មួយចំនួនដែលត្រូវពិចារណាដែរពេលធ្វើបែបនេះ។ អ្នកក៏ចង់អោយប្រាកដថាការប្រើខ្សែភ្នែកនោះគឺត្រូវគ្នានឹងការផ្តល់សារអ្វីមួយបានត្រឹមត្រូវដោយមិនបាច់និយាយ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដើម្បីជួយអោយអ្នកប្រើប្រាស់ខ្សែភ្នែកទំនាក់ទំនងគ្នាបាន។
ពេលវេលា
ចូរពិចារណាថាតើអ្នកត្រូវប្រើភ្នែកមើលមនុស្សម្នាក់យូរប៉ុណ្ណាពេលនិយាយម្តងៗ។ មនុស្សភាគច្រើនគ្រាន់តែអាចមើលភ្នែកមនុស្សម្នាក់ទៀតយូរបំផុតតែ បីវិនាទីទេមុនពេលគេមើលទៅមនុស្សម្នាក់ទៀត។ នេះដោយសារតែការទំនាក់ទំនងដោយប្រើខ្សែភ្នែកបញ្ជាក់ពីភាពស្និទ្ធស្នាល និងដូចគ្នានឹងការសម្លឹងផ្ទាល់គឺធ្វើអោយកាន់តែសម្លឹងយូរ ដែលជាហេតុនាំអោយមានអារម្មណ៍កាន់តែធ្ងន់ធ្ងរថែមទៀត។ ដូច្នេះសម្រាប់ការធ្វើបទបង្ហាញជាលក្ខណៈឯកទេស ឬធំដុំណាមួយ គ្រាន់តេសម្លឹងមើលភ្នែកមនុស្សម្នាក់ដោយផ្ទាល់តែរយៈពេលប្រហែល មួយវិនាទីបានហើយ ព្រោះការសម្លឹងមើលយូរពេកប្រហែលជាអាចធ្វើអោយពួកគេមានអារម្មណ៍មិនស្រួល ឬអាចធ្វើអោយគេយល់ថាយើងចង់ញែរគេទៅវិញ (ភេទខុសគ្នា)។
ភាពអៀនខ្មាស់
ដោយសារតែភាពស្និទ្ធស្នាល និងការធ្វើចិត្តអោយទូលាយមានការចួលរួមពីការប្រើខ្សែភ្នែក ធ្វើអោយមនុស្សមានភាពអៀនខ្មាស់ច្រើនតែពិបាកនឹងយកវាទៅអនុវត្តណាស់។ (មែនហើយ មនុស្សដែលអៀនពិតជាអាចនិយាយនៅទីសាធារណៈបានរួមទាំងការសម្តែងរឿងអ្វីដែលល្បីៗមួយចំនួន។ ខ្ញុំបានស្គាល់អ្នកដែលមានអារម្មណ៍ល្អក្នុងការនិយាយនៅចំពោះមុខមនុស្សជាច្រើនដោយគ្មានការភ័យខ្លាចអ្វីទាំងអស់ ប៉ុន្តែការភ័យខ្លាចនោះបែរជាកើតឡើងនៅពេលត្រូវនិយាយទល់មុខគ្នាតែពីរនាក់ទៅវិញ)។
បើសិនជាអ្នកដឹងខ្លួនឯងថាភ័យពេលមើលមុខមនុស្សម្នាក់ទៀតដោយផ្ទាល់ ចូរចាប់ផ្តើមវាបន្តិចម្តងៗសិនបានហើយ។ គ្រាន់តែផ្តល់ការមើលមុខគេតែមួយភ្លេត ឬមើលជុំវិញភ្នែករបស់គេជំនួសវិញក៏បានដែរ។ ការអនុវត្តបានដូច្នេះ អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងកាន់តែមានផាសុខភាពជាមួយនឹងការផ្តល់ទំនាក់ទំនងដោយប្រើខ្សែភ្នែកជាមួយអ្នកដទៃជាមិនខាន ហើយការអៀនខ្មាស់របស់អ្នកក៏នឹងចាប់ផ្តើមរលាយចេញពីខ្លួនអ្នកផងដែរ។
ទំនៀមទម្លាប់ផ្ទុយគ្នា
នៅសហរដ្ឋអាមេរិក ការប្រើទំនាក់ទំនងដោយខ្សែភ្នែកគឺជាមូលដ្ឋាន និងការរំពឹងទុកនៃទម្រងទំនាក់ទំនងដោយគ្មានការនិយាយស្តីមួយដូចគ្នានឹងការចាប់ដៃសួស្តីគ្នាអញ្ជឹងដែរ។ ប៉ុន្តែករណីនេះមិនមែនជាការពិតចំពោះប្រភេទផ្សេងៗទៀតនោះទេ។ នៅតំបន់អាស៊ី, អាហ្វ្រិក និងអាមេរិកឡាទីន ប្រជាជនក្នុងតំបន់នេះចូលចិត្តចៀសវាងការប្រើខ្សែភ្នែកដោយផ្ទាល់ ហើយការធ្វើដូច្នេះគឺជាសញ្ញាមួយនៃការគោរពរបស់ពួកគេ។
ទោះបីជាក្នុងប្រទេសតែមួយក៏ដោយ ក៏ប្រជាជនមានទម្លាប់ប្រើខ្សែភ្នែកខុសៗគ្នាដែរ។ ជនជាតិអាហ្វ្រិកអាមេរិកប្រើខ្សែភ្នែកច្រើននៅពេលនិយាយគ្នា និងមិនសូវប្រើខ្សែភ្នែកនៅពេលស្តាប់វិញ។ ចំពោះប្រជាជនមកពីប្រទេសអារ៉ាប់តែងប្រើខ្សែភ្នែកសម្លឹងមើលយូរដើម្បីទទួលបានភាពទុកចិត្ត។ ដូច្នេះចូរពិចារណាទៅលើទំនៀមទម្លាប់ខុសៗគ្នាទាំងនេះនៅពេលប្រើខ្សែភ្នែកទៅលើអ្នកស្តាប់របស់អ្នក៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- អាថ៌កំបាំងផ្លូវភេទដែលយុវវ័យត្រូវដឹង
- គន្លឹះងាយៗ ដើម្បីជាប់ក្នុងការសម្ភាសន៍
- តើអ្នកចង់ស្គម ឬចង់មានសុខភាពល្អ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!