មិនប្រថុយបានន័យថាមិនលូតលាស់ទៅមុខ
អ្នកងាយមើលឃើញហានិភ័យដែលទាក់ទងជាមួយនឹងការផ្លាស់ប្តូរធំៗដូចជា ការដាក់ពាក្យចូលការងារថ្មីឬការទទួលយកនូវទំនួលខុសត្រូវការងារថ្មីជាដើម ប៉ុន្តែហានិភ័យពិតប្រាកដមួយកើតឡើងដោយសារ ការចៀសវាងធ្វើការផ្លាស់ប្តូរ។ បើសិនជាអ្នកចង់បានអ្វីច្រើនជាងមុន នោះការភ័យខ្លាចក្នុងការប្រលូកនឹងគ្រោះថ្នាក់អាចជាហានិភ័យដ៏ធំជាងគេក្នុងជីវិតរបស់អ្នក។
William បានចេញទៅធ្វើការជារៀងរាល់ថ្ងៃនៅចំការGeneral Mills។ ការងារគឺមានការពិបាកនិងស្មោគរោគប៉ុន្តែជាការងារថេរ ម្យ៉ាងទៀតWilliam មិនមែនជាអ្នកត្អូញត្អែរទេ។ រៀងរាល់យប់ពេលគាត់ត្រលប់មកផ្ទះវិញ គាត់ទទួលទានអាហារពេលល្ងាចនិងបន្ទាប់មកចាប់យកជក់គំនូររបស់គាត់។
Williamគូរគំនូរពីទេសភាពផ្លូវថ្នល់ដែលពណ៌នាពីទិដ្ឋភាពពិតនៃជីវិតទីក្រុង។ គាត់តែងតែគូរគំនូររៀងរាល់ថ្ងៃអស់ជាច្រើនឆ្នាំ។ គំនូររបស់គាត់ត្រូវដាក់តាំងតែកន្លែងរក្សាទុករបស់គាត់និងកន្លែងទំនេរនៃបន្ទប់គេងរបស់គាត់ប៉ុននោះ។ គាត់មិនដែលបង្ហាញនរណាម្នាក់ទេ។ តាមពិតទៅគាត់មិនចូលចិត្តនិយាយពីចំនូលចិត្តកំសាន្តរបស់គាត់ទេ បើសិនជាគាត់អាចចៀសវាងបាន។
មិត្តភិក្តិរបស់គាត់ម្នាក់បានតែងតែអង្វរWilliamឲ្យយកគំនូររបស់គាត់ចូលក្នុងការតាំងពិព័ណ៌សិល្បះក្នុងតំបន់។Williamបានបដិសេធ ហើយបដិសេធម្តងទៀតនៅឆ្នាំបន្ទាប់។ ចុងក្រោយគាត់ក៏យល់ព្រមនៅឆ្នាំទីបីហើយWilliamបានក្លាយជាអ្នកឈ្នះទទួលពានរង្វាន់ឆ្នើម។
ជាបណ្តើរៗ William បានយកឈ្នះការស្ទាក់ស្ទើរចិត្តរបស់គាត់ ហើយអនុញ្ញាតិឲ្យគំនូររបស់គាត់មួយចំនួន បានដាក់តាំងក្នុងបណ្ណាល័យសារធារណៈ ក្នុងនាមជាសិល្បៈក្នុងតំបន់។ ឈ្មួញម្នាក់បានឃើញគំនូរនេះហើយបាននិយាយជាមួយWilliamជាច្រើន ប៉ុន្តែចុងក្រោយក៏ជំរុញ Williamឲ្យអនុញ្ញាតឲ្យនាងឃើញគំនូរជាច្រើនទៀត។ ការដាក់តាំងបង្ហាញដ៏តូចមួយនិង ការទស្សនាពីមនុស្សជាច្រើន ដែលWilliamមិនធ្លាប់ឃើញ បានចាប់ផ្តើមមិនយូរប៉ុន្មាន។
មនុស្សដែលពេញចិត្តទៅនឹងអាជីពរបស់គេមាន៤៨ភាគរយគឺងាយស្រួលទទួលយកហានិភ័យមួយចំនួនក្នុងការងារអនាគតរបស់គេ ជាងអ្នកដែលមានអារម្មណ៍មិនពេញលេញក្នុងការងាររបស់គេ។ ការទទួលយកហានិភ័យមិនត្រឹមតែធ្វើឲ្យពួកគេមានអារម្មណ៍ស្រួលជាងមុនក្នុងការស្វែងរកឱកាសទៅអនាគត ប៉ុន្តែក៏អនុញ្ញាតិឲ្យពួកគេមានអារម្មណ៍ថាមុខតំនែងថ្មីរបស់គេគឺជាជម្រើសមិនមែនគ្រាន់តែជាប្រយោគទេ(Ingram 1998)៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- សក់ជ្រុះច្រើនរាល់ថ្ងៃ ត្រូវព្យាបាលបែបណា?
- គួរត្រៀមអ្វីខ្លះ មុនពេលណាត់មិត្តប្រុសចេញក្រៅ?
- អាការៈកូនៗ ដែលឳពុកម្តាយគួរតែប្រយ័ត្ន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!