១០​វិធី​ដើម្បី​ចៀសផុត​ពី​អារម្មណ៍​អវិជ្ជមាន​ក្នុង​ពេល​ធ្វើការ​

 
 

នៅ​ពេល​អ្នក​ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង ច្រើន​តែ​មាន​អារម្មណ៍​ស៊ាំ​ចិត្ត​, រញ៉េរញ៉ៃ ឬ ឆាប់​ខឹង​។ ខាងក្រោម​នេះ​គឺជា​មធ្យោបាយ ១០​ចំនុច​ដែល​អ្នក​អាច​ដោះស្រាយ​ចំពោះ​អារម្មណ៍​អវិជ្ជមាន​ដែល​អាច​នឹង​កើតមាន​ចំពោះ​អ្នក​បាន​។ 
 
​វា​គឺជា​ធាតុ​ពិត​របស់​ជីវិត​ទេ បើសិន​ជា​អ្នក​ចង់​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ​រកស៊ី អ្នក​ត្រូវ​តែ​ដឹង​ពី​របៀប​ធ្វើការ ក៏ដូចជា​ការទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​បុគ្គលិក​, ដៃគូរ​ពាណិជ្ជកម្ម​, អ្នកលក់​, សេចក្តី​សង្ឈឹម និង​អតិថិជន​។ ដោយសារ​តែ​វា​ជា​មុខ​ជំនួ​តូច​តាចរបស់​ខ្លួនឯង ដូច្នេះ​វា​អាច​ត្រូវ​ការផ្លាស់ប្តូរ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ​ផ្សេងទៀត​ក្នុង​ការទំនាក់ទំនង​។ ដូចជា របៀប​ដែល​អ្នក​ពន្យល់​ទៅ​បុគ្គលិក​ប្រហែលជា​មាន​លក្ខណៈ​ខុសគ្នា​ពី​របៀប​ដែល​អ្នក​និយាយប្រាប់​ទៅ​ដៃគូរ​ពាណិជ្ជកម្ម ឬ​អតិថិជន​ដែល​សំខាន់​របស់​អ្នក​។ 
 
​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ពេលខ្លះ​ការប្រើ​ពាក្យ​និយាយ​គឺ​មិនបាន​ល្អ ហើយ​ការទំនាក់ទំនង​ក៏​នឹង​មិន​ត្រូវ​ប្រព្រឹត្តទៅ​ល្អ​ដែរ​។ នេះ​ហើយ​អាច​ធ្វើអោយ​សមី​ខ្លី​មាន​អារម្មណ៍​ឆេវឆាវ​, ខឹង​, ស៊ាំ​ចិត្ត​....​ព្រមទាំង​ផ្ទុយ​ហិង្សា​ជា​មួយ​បុគ្គលិក​ទៀត​ផ​ង។
 
​ខណៈពេល​ដែល​ប្រហែលជា​មាន​អ្វី​ជា​ច្រើន​អាច​ជំនួស​អារម្មណ៍​ខាងលើ​នេះ​បាន វា​ពិតជា​រឿង​មួយ​មាន​ប្រយោជន៍ ឬ​មោទនៈភាព​ណាស់ ហើយ​លទ្ធផល​ចុងក្រោយ​ក៏​មិន​ធ្វើអោយ​បាត់បង់​ភាព​ទុកចិត្ត​ពី​គេ និង​ការគោរព​ពី​បុគ្គលិក​ផងដែរ​។ ដូច្នេះ​តើ​មាន​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​អ្វី​ខ្លះ​ដែល​អាច​គ្រប់គ្រង​អារម្មណ៍​នៅក្នុង​កន្លែង​ធ្វើការ​បាន​?
 
១, ថែរក្សា​សុខភាព​ដោយ​ប្រើ​ថ្នាំ​ល្អ​បំផុត​
​អ្នកធ្វើការ​ម្នាក់​ដែលមាន​និន្នាការ​ប្រើប្រាស់​កាយសម្បទា​, អារម្មណ៍ និង​ផ្លូវ​ចិត្ត​ជា​ទៀងទាត់ ត្រូវ​តែ​ចេះ​សម្របខ្លួន​ចំពោះ​ការគ្រប់គ្រង​ដែល​មាន​ន័យ​អវិជ្ជមាន​ក្នុង​ខ្លួន​នៅ​កន្លែងធ្វើការ​។ ចូរ​ចាប់ផ្តើម​ដោយ​ការ​ដេក​អោយបាន​គ្រប់គ្រាន់​, ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ល្អៗ​, និង​ហាត់ប្រាណ​ជា​ទៀងទាត់​។ 
 
២, យល់​អំពី​អ្វី​ដែល​ធ្វើអោយ​អារម្មណ៍​អ្នក​ខឹង និង​ស៊ាំចិត្ត​ទាំង​ក្នុង​កន្លែង​គិត និង​រាងកាយ​
​ពេលខ្លះ យើង​ពិតជា​អាច​យក​វា​ទុក​មួយ​ឡែក​ពី​អារម្មណ៍​យើង​បាន​មែន ហើយ​អាច​ធ្វើ​វា​បាន​ទាំង​មិន​ដឹង​ថា​ហេតុ​អ្វី​នោះ​ដែរ​។ ចូ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ដឹង​ថា​អ្វី​ទៅជា​ធ្វើអោយ​អ្នក​ខឹង និង​សម្គាល់​ថា​វា​អាច​កើតឡើង​នៅ​កន្លែង​ណា​នៃ​រាងកាយ​របស់​អ្នក​។ 
 
៣, ចូរ​ចំណាយពេល ១០​នាទី​ដើម្បី​ដើរ​
​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ចង់​ផ្ទុះ​កំហឹង ចូរ​សុំទោស​ខ្លួនឯង​ដោយ​ការដើរ​ចេញពី​ការិយាល័យ និង​ចំនាយពេល ១០​នាទី​ក្នុង​ការដើរ​ជុំវិញ​កន្លែង​ចត​រថយន្ត ឬ​ផ្ទះ​អ្នកជិតខាង​។ ការធ្វើ​បែប​នេះ​បាន​នឹង​ជួយ​អោយ​ចិត្ត​របស់​អ្នក​ជ្រះស្រឡះ ហើយ​ប្រហែលជា​ជួយ​អ្នក​លុបបំបាត់​អស់​កំហឹង​ទៀតផង​។ 
 
៤, ស្វែងរក​ការ​ប្រៀនប្រដៅ​ពី​គេ​, គ្រូបង្រៀន ឬ​ជា​សហការី​ដែល​គេ​ទុកចិត្ត​
​ការសម្តែង ឬ​ចែករំលែក​ភាព​ស៊ាំចិត្ត និង​ភ័យ​ខ្លាច​របស់​អ្នក​នឹង​ធ្វើអោយ​អារម្មណ៍​មានការ​ធូរស្បើយ​បាន​។ មនុស្ស​ទាំងអស់​នេះ​ផ្តល់​ការគាំទ្រ និង​ជួយ​អោយ​អ្នក​អាច​ឈាន​ជើង​ទៅ​មុខ​បាន​បន្ត​ទៀត​។​
 
៥, បង្កើត​តារាង​ការងារ​ខ្លួនឯង​
​តារាង​នេះ អ្នក​គួរតែ​សរសេរ​អ្វីៗ​ដែល​អ្នក​មិន​ចង់​អោយ​កើតមាន​ក្នុង​ស្ថានភាព​ដូចជា មើល​ទៅ​ល្ង​ង់​ខ្លៅ​,  មិនចេះ​រៀបចំ​ទុកជាមុន ។​ល​។ នៅ​ពេល​មួយ​អ្នកសរសេរ​វា​បាន​ទាំងអស់​ហើយ អ្នក​នឹង​ទទួលបាន​ចិត្តគំនិត​ដ៏​ស្រលះ ព្រមទាំង​ត្រៀមខ្លួន​រួច​ជា​ស្រាច់សម្រាប់​ដំណោះស្រាយ​ដ៏​មាន​ប្រយោជន៍​។ 
 
៧, ធ្វើអោយ​ខ្លួន​ឯង​បែក​អារម្មណ៍​
​ពេលខ្លះ ការ​ដែល​ធ្វើអោយ​ចិត្ត​គិត​អ្វី​ផ្សេង គឺជា​រឿង​មួយ​គ្រប់គ្រាន់​ហើយ​ក្នុងការ​បន្ធូរ​អារម្មណ៍​តានតឹង​។ ចូរ​ពិចារណា​ដោយ​ការបិទទ្វា​រក្នុង​បន្ទប់ និង​លេង​ហ្គេម​កុំព្យូទ័រ ឬ​ធ្វើ​អ្វី​មួយ​ដោយ​មិនចាំបាច់​ប្រើ​ស្មារតី​គិត​។ 
 
៨, ស្នើរ​សុំ​ថា តើ​អ្វី​ទៅ​ដែល​មាន​ប្រសិទ្ធភាព​ចំពោះ​ស្ថានភាព​មួយ​នេះ​?
​មធ្យោបាយ​នេះ​កើតចេញ​ពី​សៀវភៅ Kurt Wright ដែល​មាន​ចំណងជើង​ថា “​បំពាន​ច្បាប់​” ហើយ​បាន​ប្រាប់អោយដឹង​ថា យើង​សុទ្ធតែ​អាច​គ្រប់គ្រង​អារម្មណ៍​ស្ត្រេសបាន​យ៉ាង​ល្អ​បើសិនជា​យើង​ចាប់ផ្តើម​មើល “​អ្វី​ដែល​មាន​ប្រសិទ្ធភាព​” ចៀស​ជាង “​អ្វី​ដែល​គ្មាន​ប្រសិទ្ធភាព​”​។ រយៈពេល​យូរ​មក​ហើយ ការ​សាង​កំហុស​បន្តិច​បន្ទួច​ចំពោះ​ការទំនាក់ទំនង​អាច​បង្ហាញ​អោយ​អ្នក​ដឹង​ថា​ត្រូវាការ​ប្រព័ន្ធ​បែប​ណា​ដែល​ល្អ​សម្រាប់​ការច្នៃប្រឌិត​, ទុកដាក់ និង​ប្រើ​បាន​រហូត ដើម្បី​ជួយ​សម្រាច​ផែនការ​របស់​អ្នក​បាន​។ 
 
៩, ធ្វើ​សកម្មភាព​
​ពេលខ្លះ នៅពេល​ផ្នែក​ណាមួយ​នៃ​គម្រោង​របស់​ជំនួញ​មិន​ធ្វើដំណើរ​ទៅ​មុខ វា​ប្រហែលជា​មានន័យថា ផ្នែក​ណាមួយ​ផ្សេង​ទៀត​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រាច់​ក្នុងការ​មាន​សកម្មភាព​។ ចូរ​ចៀ​សវាងអារម្មណ៍​ដែល​រញ៉េរញ៉ៃ និង​ស៊ាំចិត្ត​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរកា​រណ៍​វិជ្ជមាន​របស់​អ្នក​បាន​។ 
 
១០, បង្កើត​សំណូមពរ​ដ៏​ខ្លាំង​មួយ​
​បើសិនជា​អ្នកត្រូវការ​អ្វី​មួយ​ដើម្បី​ជា​លក្ខណៈ​ប្លែក​គេ ចូរ​ចាប់ផ្តើម​ធ្វើ​វា​ទៅ​។ ចូរ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​សំខាន់​ដើម្បី​ពួកគេ​ដឹងថា​អ្នក​ត្រូវការ​ធ្វើ​វា​ទាំង​ទាល់ច្រក​។ ពេលខ្លះ គ្រាន់តែ​ការទំនាក់ទំនង​អំពី​តម្រូវការ​របស់​អ្នក​ក្នុង​ទម្រ​ង់​ស្នើរ​សុំ​ដ៏​ល្អ​មួយ​អាច​ធ្វើអោយ​ស្ថានភាព​ដើរ​ទៅ​មុខ​បាន​យ៉ាង​វែង​។​
 
​ដូច្នេះ​ចូរ​ប្រើប្រាស់​មធ្យោបាយ​ទាំងនេះ​ជា​ទៀងទាត់​ដើម្បី​អាច​ជួយ​អោយ​អ្នក​មាន​លំនឹង​កាន់តែ​ល្អ និង​សប្បាយ​ចិត្ត​ដូច​ការលូតលាស់ និង​រីកចម្រើន​របស់​មុខ​ជំនួញ​របស់​អ្នក​អញ្ចឹង​ដែរ​ ៕

on

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម