ណាត់ជួបគ្នាដំបូង មិនត្រូវសួរសំណួរអ្វីខ្លះ?
ការណាត់ជួបជាមួយមនុស្សដែលអ្នកចាប់អារម្មណ៍អាចជារឿងមួយដែលពិបាកដោះស្រាយណាស់ ជាពិសេសនៅពេលដែលអ្នកគិតពីប្រយោជន៍ផ្ទាល់ខ្លួនច្រើន។ ប៉ុន្តែ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរតែដឹងក្នុងពេលណាត់ជួបមនុស្សដែលអ្នកចាប់អារម្មណ៍តែពីរនាក់។ មានសំណួរ និងប្រធានបទមួយចំនួនដែលមនុស្សគ្រប់គ្នាមិនគួរកើតមាន នៅពេលណាត់ជួបគ្នាជាលើកដំបូងតែម្តង។
១. កុំសួរសំណួរណាដែលទាក់ទងនឹងការណាត់ជួប ក៏ដូចជាទំនាក់ទំនងស្នេហាពីរមុនៗអោយសោះ។
២. មិនត្រូវរំលឹកទៅលើវិធីសាស្ត្រ ក៏ដូចជាគំនិតយោបល់នៃការណាត់ជួបអ្វីទាំងអស់។
៣. មិនត្រូវព្យាយាម បញ្ជោរមនុស្សជាមួយនឹងភាពឆ្លាតវៃរបស់អ្នកឡើយ។ មនុស្សម្នាក់ដែលចេញមកជួបអ្នកបែបនេះ អ្នកគួរតែធ្វើយ៉ាងណាកុំសម្តែងនូវភាពររញ៉េរញ៉ៃជាមួយគេអោយសោះ។ អ្នកគ្រាន់តែធ្វើខ្លួនធម្មតា និងមានលក្ខណៈគ្រប់គ្រាន់សម្រាប់បង្កើតនូវការចាប់អារម្មណ៍មួយទៅបានហើយ។
៤. កុំសួរទាក់ទងនឹងសំណួរផ្ទាល់ខ្លួនច្រើនពេក ជាពិសេសបញ្ហាគ្រួសារ និងលុយកាក់។ ចូរនិយាយអំពីបញ្ហាទូទៅអោយបានច្រើនវិញដូចជា អាហារដែលអ្នកចូលចិត្ត និងកុនដែលអ្នកកំពុងតែចូលចិត្តមើល។
៥. កុំសួរអំពីបញ្ហាធ្ងន់ធ្ងរ ការងារផ្ទាល់ខ្លួននាពេលបច្ចុប្បន្ន និងរឿងនយោបាយក្នុងប្រទេសជាដើម៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ថើបមាត់ អាចបណ្ដាលឱ្យឆ្លងរោគ អ្វីខ្លះ?
- ធ្វើយ៉ាងណា ឱ្យមានមិត្តភក្កិកាន់តែច្រើន?
- វិធីការពារសរសៃឈាម ឲ្យនៅល្អ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!