ទំនាក់ទំនងអវិជ្ជមាន រវាងឪពុកម្តាយ និងកូន
ជម្លោះ គឺជារឿងដែលមិនអាចនឹងចៀសផុតទេ នៅពេលមនុស្សដែលមានទស្សនៈខុសគ្នារស់នៅក្បែរគ្នានោះ។ ដូច្នេះ វាតែងតែមានការប្រកួតប្រជែងជាមួយកូនរបស់អ្នកម្តងម្កាលហើយ ប៉ុន្តែ វាជារឿងធម្មតាទេ ហើយក៏អាចទទួលយកបានដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការបន្តជម្លោះជាប់រហូតអាចនឹងធ្វើអោយអន្តរាយដល់ទំនាក់ទំនងរវាងឪពុកម្តាយ និងកូនបាន។
ទំនាក់ទំនងដែលមានភាពអវិជ្ជមានជាមូលហេតុដែលកើតមានជាញឹកញាប់ និងធ្វើអោយមានជម្លោះរ៉ាំរ៉ៃ។ ឧទាហរណ៍ដូចជា ការរអ៊ូរទាំ ការរិះគន់ខ្លាំងក្លាពេក ឬឈរលើជំហរស្រែកគំហកដាក់គ្នាទៅតាមការចង់បាន។
វាមិនមែនតែងតែជារឿងងាយស្រួលរហូតនោះទេក្នុងការសម្គាល់អោយឃើញពីទំនាក់ទំនងអវិជ្ជមាន។ ឧទាហរណ៍ ឪពុកម្តាយល្អ ប្រហែលជាមនុស្សដែលផ្តល់ការរិះគន់ដល់កូនខ្លួនឯង ដើម្បីចង់អោយពួកគេខិតខំបំពេញការងារកាន់តែល្អជាងមុនថែមទៀត។
អ្វីដែលបញ្ជាក់ថា អ្នកកំពុងតែប្រើទំនាក់ទំនងបែបអវិជ្ជមាន គឺនៅពេលដែល ៖
• ការសន្ទនាកាន់តែមានភាពអន់ថយជាងមុន ដោយឈានចូលទៅក្នុងការរអ៊ូរទាំ ស្រែកគំហកដាក់គ្នា ឬវាយគ្នាជាដើម
• អ្នកមានអារម្មណ៍ខឹង កើតទុក្ខ បដិសេដ ស្តីបន្ទោស ឬគ្មានគេស្រឡាញ់
• ការព្យាយាមចង់តែឈ្នះ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ហាត់ប្រាណបណ្តើរស្តាប់តន្ត្រីបណ្តើរបង្ការជំងឺ Alzheimer ប្រសិទ្ធភាព
- ស័ង្កសី អាចជួយព្យាបាលជំងឺ
- តើអ្វីជាគ្រឹះ របស់ការសាងទំនាក់ទំនង?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!