ផ្លែ​ឪឡឹក ល្អ​ចំពោះ​សុខភាព​

 
 



​ក្រៅពី​មាន​ឱ​ជាតិរស​ដ៏​ផ្អែម​ឆ្ងាញ់​ក្នុង​រដូវក្តៅ ផ្លែ​ឪឡឹក​ក៏​មាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ជាច្រើន​ដែរ ជាពិសេស វា​ផ្ទុក​ទៅ​ដោយ​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ​ដ៏​សំខាន់ៗ​សម្រាប់​ជួយ​អោយ​មនុស្ស​យើង​មាន​សុខភាព​ល្អ​។​

•​    ​ប្រភព​ជាតិ​ទឹក​ដ៏​ច្រើន​ដែល​មាន​ក្នុង​ផ្លែ​ឪឡឹក​នឹង​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដ៏​ច្រើន​ដល់​រាងកាយ​។ តើ​អ្នក​កំពុងតែ​អស់កម្លាំង​ក្រោយពី​ធ្វើការ​ពេញ​មួយ​ថ្ងៃ​ដែរ​ទេ​? ដូច្នេះ វា​គួរតែ​ដល់​ពេល​ភ្លក់​រសជាតិ​ទឹក​ឪឡឹក​ហើយ​។
•​    ​ផ្លែ​ឪឡឹក​ផ្ទុក​ទៅ​ដោយ​សារធាតុ Lycopene ដែល​ជា​សារធាតុ​ដ៏​អស្ចារ្យ​មួយ​ដែល​ជំនួយ​ដល់​សុខភាព​ឆ្អឹង​។ Lycopene ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​បន្ថយ​ការធ្វើ​អុកស៊ីតកម្ម និង​ជម្រុញ​អោយ​ឆ្អឹង​កាន់តែ​រឹងមាំ​។
•​    ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុង​ផ្លែឈើ​មួយ​នេះ​នឹង​ជួយ​រក្សា​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ​។​
•​    ​សារធាតុ Lycopene ក៏​ល្អ​ចំពោះ​សុខភាព​បេះដូង​-​សរសៃឈាម​ដែរ ព្រោះ​វា​ទៅ​ពង្រឹង​ដល់​លំហូរ​ឈាម​ក្នុង​រាងកាយ​។
•​    ​សារធាតុ Citrulline គឺជា​អាស៊ីតអាមីណេ​ម្យ៉ាង​ដែល​ជួយ​បន្ថយ​ការកើនឡើង​នៃ​ជាតិ​ខ្លាញ់​ក្នុង​កោសិកា​ខ្លាញ់​របស់​រាងកាយ​។
•​    ​ផ្លែ​ឪឡឹក​មាន​សារធាតុ Phenolic ដូចជា​ពពួក Triterpenoids, Flavonoids និង Carotenoids សម្រាប់​ជួយ​បន្ថយ​ការ​រលាក និង​បន្សាប​ជាតិ​រ៉ាឌីកាល់​សេរី​។
•​    ​ផ្លែ​ឪឡឹក​ដើរតួនាទី​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​សម្រាប់​បង្កើន​លំហូរ​ទឹកនោម ដោយ​មិនបាច់​អោយ​តម្រងនោម​ធ្វើការ​ខ្លាំង ព្រមទាំង​បញ្ចេញ​ជាតិពុល​បាន​ទៀតផង​។
•​    ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុង​ផ្លែ​ឪឡឹកក៏​ដើរតួនាទី​ជា​អេឡិចត្រូ​លីត្រ និង​ផ្លាស់ប្តូរ​សកម្មភាព​របស់​សរសៃប្រសាទ ព្រមទាំង​សាច់ដុំ​។
•​    ​សារធាតុ Beta-carotene របស់​ឪឡឹក​នឹង​បំ​លែង​ទៅ​ជា​វីតាមីន A នៅពេល​វា​ចូល​ទៅ​ដល់​ពោះវៀន​។ វា​នឹង​បង្កើត​ជា​សារធាតុ​បំពាក់​ពណ៌​ក្នុង​ភ្នែក និង​ការពារ​កុំអោយ​ខូច​ភ្នែក​។
•​    ​វីតាមីន C ដ៏​ច្រើន​របស់​ផ្លែ​ឪឡឹក​នឹង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ ជា​ពិសេស​ធ្វើអោយ​របួស​ឆាប់​ជា​ទៀតផង​៕
ប្រភព: health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម