ស្ត្រីមានផ្ទៃពោះមួយចំនួន ជួបបញ្ហាការដកដង្ហើម
វាជារឿងធម្មតាទេ ចំពោះស្ត្រីដែលមានផ្ទៃពោះមានចង្វាក់ដង្ហើមខ្លីៗ។ ជាធម្មតា វាមិនមែនបញ្ហាអ្វីដែលគួរអោយព្រួយបារម្ភនោះទេ ប៉ុន្តែ វាជារឿងល្អបំផុត ដើម្បីពិនិត្យជាមួយនឹងគ្រូពេទ្យ នៅពេលដែលរឿងជាច្រើនអាចបណ្តាលអោយមានការដកដង្ហើមខ្លីៗនេះ។
ដូចជាផ្នែកធម្មតាមួយនៃការមានផ្ទៃពោះ ការដកដង្ហើមរបស់អ្នកអាចត្រូវបានប្រែប្រួលដោយសារតែការកើនឡើងនៃអ័រម៉ូនប្រូហ្សេស្តេរ៉ូន ដែលបណ្តាលអោយអ្នកដកដង្ហើមជ្រៅៗជាងមុន។ នេះអាចធ្វើអោយអ្នកមានអារម្មណ៍ថា អ្នកកំពុងតែពិបាកដកដង្ហើម ដើម្បីទទួលបានខ្យល់។ ការដកដង្ហើមក៏អាចក្លាយទៅជាពិបាក នៅពេលដែលការរីកធំរបស់ស្បូនធ្វើអោយចង្អៀតលំហរ បណ្តាលអោយមានសម្ពាធប្រឆាំងនឹងសន្ទះទ្រូង (សាច់ដុំក្រោយសួតរបស់អ្នក)។
នៅពេលដែលកូនរបស់អ្នកធ្លាក់ចូលទៅក្នុងអាងត្រគាកពេលអ្នកជិតដល់ថ្ងៃសម្រាល អ្នកគួរតែអាចចាប់ផ្តើមដកដង្ហើមបានស្រួលបន្តិច។ ក្នុងពេលនេះ សូមសាកល្បង ៖
- រក្សាការឈរ ឬអង្គុយអោយបានល្អ
- សណ្តូកជើងនៅពេលដែលអ្នកគេង ដោយដាក់ខ្នើយក្រោយផ្នែកខាងលើនៃខ្លួននៅក្នុងស្ថានភាពអង្គុយពាក់កណ្តាល ព្រោះវាអាចបន្ថយសម្ពាធដែលស្បូនស្ថិតនៅកន្លែងសួតនោះ
- សូមកុំធ្វើវាខ្លាំងពេក ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ។ គ្រាន់តែដើរ ឬធ្វើការងារផ្ទះបានហើយ។
ប្រភព: health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- មូលហេតុចិត្ដទន់ជ្រាយ
- សារៈសំខាន់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!