ដោះស្រាយបញ្ហាសម្រស់ ដោយងាយៗ
បបូរមាត់ប្រេះ
វិធីសាស្ត្រដ៏ងាយស្រួលសម្រាប់ដោះស្រាយបញ្ហានេះគឺ ប្រើស្ករត្នោត និងក្រណាត់សើម ដើម្បីធ្វើការជម្រះកោសិកាស្បែងដែលងាប់ៗចេញ បន្ទាប់មកលាបប្រេងដូង ដើម្បីអោយបបូរមាត់មានសំណើមកាន់តែខ្លាំង។ ដើម្បីអោយបបូរមាត់ទៅជាទន់ និងរលោង ចូរលាយទឹកឃ្មុំកន្លះស្លាបកាហ្វេជាមួយនឹងប្រេងអូលីវមួយស្លាបកាហ្វេ ហើយយកវាទៅលាបលើបបូរមាត់មុនពេលចូលគេង។
មុខកើតមុន
ចូរធ្វើការលាយទឹកប្រទាលកន្ទុយក្រពើ ឬជែលរបស់វាមួយស្លាបព្រាបាយ ជាមួយនឹងទឹកប្រេងតែបួនដំណក់ដើម្បីព្យាបាល។ អ្នកអាចប្រើវាមួយថ្ងៃរហូតដល់ទៅពីរដង។ ប្រទាលកន្ទុយក្រពើផ្ទុកទៅដោយសារធាតុ Gibberellins និង Polysaccharides ដើម្បីកុំអោយបាក់តេរីបង្ករោគទៅជាជំងឺមុនបាន។ ក្រៅពីនេះ សារធាតុប្រឆាំងនឹងការរលាករបស់ប្រទាលកន្ទុយក្រពើក៏ជួយធ្វើអោយស្បែករលោង របួសឆាប់ជា និងភ្ញោចអោយលូតលាស់កោសិកាស្បែកថ្មីទៀតផង។ ចំពោះប្រេងដើមតែវិញ វាគឺជាប្រភពនៃសារធាតុប្រឆាំងនឹងបាក់តេរីដ៏អស្ចារ្យមួយ ដូច្នេះ វាពិតជាល្អណាស់សម្រាប់ព្យាបាលបញ្ហាមុន។
សក់រួញ
ចូរលាយផ្លែបឺមួយចំហៀងជាមួយនឹងប្រេងអូលីវពីរស្លាបព្រាកាហ្វេ បន្ទាប់មកយកវាទៅម៉ាស្សាលើសរសៃសក់។ ចូរទុកចោលអោយបាន ១៥ ទៅ ២០ នាទីមុនពេលលាងជម្រះវា។ បន្ទាប់មកចូរប្រើថ្នាំអប់សក់ដែលមានសមាសធាតុតិចតួចបានហើយ។ ធាតុផ្សំទាំងពីរប្រភេទនេះនឹងជួយផ្តល់សំណើមបានយ៉ាងជ្រៅដល់សរសៃសក់ និងជួយបំបាត់បញ្ហាសក់រួញទៀតផង។
ស្បែកស្ងួត
ចូរលាយទឹកក្រូចឆ្មារមួយផ្លែជាមួយនឹងស្ករមួយស្លាបព្រាបាយ ព្រមទាំងប្រេងអូលីវមួយស្លាបព្រាបាយដែរ បន្ទាប់មកយកវាទៅលាបលើស្បែកក្នុងពេលងូតទឹកដោយប្រើអេប៉ុង។ ក្រូចឆ្មារផ្ទុកទៅដោយសារធាតុ Alpha-hydroxy ដែលជាអាស៊ីតរបស់ផ្លែឈើបែបធម្មជាតិ សម្រាប់ជួយបន្ធូរដល់ជាតិជ័រដែលបាំងនៅពីលើកោសិកាស្បែកដែលងាប់ ចំណែកឯជាតិស្ករវិញ គឺជាសារធាតុជម្រុះកោសិកាងាប់ៗ។ ដូច្នេះវានឹងជួយលាងសម្អាតរន្ធញើស និងបង្កើនចំនួនកោសិកាស្បែកទៀត។ ប្រេងអូលីវវិញសម្បូរទៅដោយវីតាមីន E សម្រាប់ជាជីវជាតិដល់ស្បែកដែលកំពុងតែមានបញ្ហា។
ស្ងួតគល់ក្រចក ហើយបែកស្រកា
ចូរប្រើប្រេងដូងពីរបីដំណក់លាយជាមួយក្រែមលាបដៃដែលអ្នកប្រើរាល់ថ្ងៃ ហើយយកវាទៅដុសសម្អាតនៅគល់ក្រចកនីមួយៗអោយបានស្អាត។ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ក្រោយពីលាបរួច ចូរពាក់ស្រោមដៃផ្លាស្ទិចរយៈពេល ១០ នាទីសិន៕
ប្រភព: health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- បាក់តេរីល្អ អាចវាយការឆ្លងមេរោគទូទៅ នៅក្នុងមន្ទីរពេទ្យបាន
- របៀបញ៉ាំទឹក ដើម្បីឱ្យបាត់ត្អើក
- កន្លែងដែលធ្វើឲ្យគូស្នេហ៍មានអារម្មណ៍ពុះកញ្ជ្រោលបំផុត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!