តើ​អ្នកដឹង​អ្វី​ខ្លះ​អំពី​សុដន់​របស់​អ្នក​?

 
 


ការលូតលាស់​សុដន់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រដាប់​បន្ត​ពូជ​នៅ​លើ​មនុស្ស​ស្រី​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​មិន​ដូច​ជា​សត្វ​ចិញ្ចឹម​ទឹកដោះ​ផ្សេងៗ​នោះ​ទេ​មាន​តែ​មនុស​ស្រី​ទេ​ដែល​លូតលាស់​សុដន់​បាន​ពេញលេញ​មុន​ពេល​ពួកគេ​ត្រូវការ​ប្រើ​ដើម្បី​បំបៅ​ដោះ​កូន​។​

​ការលូតលាស់​របស់​សុ​ដន់​កើតឡើង​ទៅ​តាម​ដំណាក់កាល​ច្បាស់លាស់​នៅ​ក្នុង​ឆាក់ជីវិត​របស់​ស្ត្រី ដំបូង​មុនពេល​កើត ហើយ​ម្តងទៀត​នៅពេល​ពេញវ័យ ព្រម​ទាំង​ពេល​ពរ​ពោះ​មាន​ទម្ងន់​។ ការប្រែប្រួល​ក៏​កើតឡើង​ទៅ​លើ​សុដន់​ក្នុង​ពេល​មក​រដូវ និង​ពេល​ដែល​នាង​ឈានដល់​ការ​រ៉ាំ​ង​រដូវ​។​

តើ​ពេល​ណា​ដែល​សុដន់​ចាប់ផ្តើម​លូតលាស់​?

​សុដន់​ចាប់ផ្តើម​បង្កើត​ក្នុង​ជា​ទារក​នៅ​ក្នុង​ផ្ទៃ​មក​ម្លេះ ជាមួយ​នឹង​តំបន់​ទ្រូង​ដ៏​ក្រាស​ដែល​ហៅថា ឆ្នូត​ដោះ ឬ​បន្ទាត់​ទឹក​ដោះ​។ ដល់ពេល​ដែល​ទារក​ស្រី​កើត​មក ក្បាល​សុដន និង​ការចាប់ផ្តើម​ប្រព័ន្ធ​បំពង់​ទឹកដោះ​បានចេញ​ជា​រូ​បរាង្គ​។​

​ការប្រែប្រួល​សុដន់​បន្ត​កើត​ឡើង​ពេញ​មួយជីវិត ជាមួយ​ក្លែប ឬ​ការបែងចែក​តូចៗ​នៃ​ជាលិការ​សុដន់ កើតឡើង​មុនគេ​។ ក្រពេញ​ទឹកដោះ​កើតឡើង​បន្ទាប់ ហើយ​ផ្ទុក​ទៅ​ដោយ​ក្លែប​ពី ១៥ ទៅ ២៤​។ ក្រពេញ​ទឹកដោះ​ត្រូវ​បាន​មាន​ឥទ្ធិពល​តាមរយ​:​អ័រម៉ូន​បញ្ជា​ក្នុងពេល​ពេញវ័យ​។ ការ​ស្វិត​របស់​បំពង់​ទឹកដោះ​ក្នុង​ការប្រែប្រួល​សំខាន់​ចុងក្រោយ​ដែល​កើតឡើង​នៅក្នុង​ជាលិការ​សុដន់​។ ការ​ស្វិត​បន្តិច​ម្តងៗ​នៃ​ក្រពេញ​ទឹកដោះ​ជាធម្មតា​ចាប់ផ្តើម​នៅ​ជុំវិញ​វ័យ ៣៥​ឆ្នាំ​។​

តើ​សុដន់​ប្រែប្រួល​អ្វី​ខ្លះ​ទៅ​នៅពេល​ពេញវ័យ​?

​ក្នុងនាម​ជា​ស្ត្រី​ម្នាក់​ដល់​វ័យ​ជំ​ទង សញ្ញា​លេចធ្លោ​ដំបូង​គេ​នៃ​ការលូតលាស់​សុដន់​ចាប់ផ្តើម​កើតឡើង​។ នៅពេល​ក្រពេញ​អូវ៉ែ​ចាប់ផ្តើម​បញ្ចេញ​អ័រម៉ូន Estrogen ខ្លាញ់​នៅក្នុង​ជាលិការ​ភ្ជាប់​គ្នា​ចាប់ផ្តើម​កើនឡើង និង​ធ្វើអោយ​សុដន់​នោះ​រីក​ធំ​។ ប្រព័ន្ធ​បំពង់​ក៏​ចាប់ផ្តើម​លូតលាស់​ដែរ​។ ជាធម្មតា​ការចាប់ផ្តើម​ប្រែប្រួល​សុដន់​ទាំងនេះ​ក៏​មាន​ជាប់​ទាក់ទង​គ្នា​តាមរយៈ​លក្ខណៈ​ខាង​ក្រៅ​របស់​រោម​ថ្ងាស​ក្រោម និង​រោម​ឃ្លៀក​។​

​នៅពេល​ការផ្ទុះ​បែក​អូវុល និង​ការ​មក​រដូវ​ចាប់ផ្តើម ការលូតលាស់​នៃ​សុដន់​ចាប់ផ្តើម​បង្កើត​ជា​ក្រពេញ​បញ្ចេញ​ក្នុង​នៅ​ឯ​ចុង​របស់​បំពង់​ទឹកដោះ​។ សុដន់ និង​ប្រព័ន្ធ​បំពង់​បន្ត​លូតលាស់ និង​ធំធាត់​ជាមួយ​នឹង​ការរីកចម្រើន​នៃ​ក្រពេញ និង​ក្លែប​ជាច្រើន​ផងដែរ​។ អត្រា​ដែល​សុដន់​លូតលាស់​មាន​ការប្រែប្រួល​ធំធេង​ខ្លាំងណាស់ ហើយ​មាន​លក្ខណៈ​ខុសៗ​គ្នា​ទៅ​តាម​ស្ត្រី​វ័យក្មេងៗ​ម្នាក់​ដែរ​។​

តើ​ការប្រែប្រួល​អ្វីខ្លះ​កើតឡើង​ទៅ​លើ​សុដន់​ក្នុង​ពេល​មក​រដូវ​?

​ជា​រៀងរាល់​ខែ ស្ត្រី​ធ្លាប់​មាន​ការ​សាំ​ចិត្តនឹង​អ័រម៉ូន​ដែល​បង្កើត​ជា​វដ្ត​រដូវ​ធម្មតា​សម្រាប់​ពួកគេ​។ អ័រម៉ូន Estrogen ដែល​ត្រូវបាន​ផលិត​ឡើង​ដោយសារ​ក្រពេញ​អូ​វ៉ែ​ក្នុងពេល​ពាក់កណ្តាល​ដំបូង​នៃ​វដ្ត​រដូវ ទៅ​ភ្ញោ​ច​អោយ​មាន​ការលូតលាស់​បំពង់​ទឹកដោះ​ក្នុង​សុដន់​។ ការកើនឡើង​នៃ​កម្រិត​អ័រម៉ូន Estrogen នឹង​ធ្វើអោយ​មាន​ការផ្ទុះ​បែក​នៃ​អូវុល​ក្នុងពេល​ពាក់កណ្តាល​ផ្លូវ​នៃ​វដ្ត​រដូវ ហើយ​ក្រោយមក អ័រម៉ូន Progesterone បំពេញ​តួនាទី​ទី​ពីរ​សម្រាប់​ពាក់កណ្តាល​នៃ​វដ្ត​រដូវ​បន្ទាប់ ដើម្បី​ភ្ញោ​ច​អោយ​ផលិត​ជា​ក្រពេញ​ទឹកដោះ​។ អ័រម៉ូន​ទាំងនេះ​ត្រូវបាន​ជឿថា សម្រាប់​ទទួលខុសត្រូវ​លើ​ការប្រែប្រួល​តាម​វដ្ត​រដូវ ដូចជា ការ​ហើម ការឈឺចាប់ និង​ការឡើង​តឹង​ដែល​ស្ត្រី​ជា​ច្រើន​នាក់​ធ្លាប់​កើតមាន​នៅក្នុង​សុដន់​របស់​ពួកគេ​មុនពេល​មក​រដូវ​។​

​ក្នុង​ពេល​មក​រដូវ ស្ត្រី​ជា​ច្រើន​នាក់​ក៏​ធ្លាប់​មាន​ការប្រេប្រួល​នៅក្នុង​សុដ​ន់ដែរ ដោយសារ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​ដុំ​អ្វីមួយ​ក្នុង​សុដន់​។ ទាំងនេះ​គឺជា​ក្រពេញ​នៅក្នុង​សុដន់​ដែល​រីក​ធំ ដើម្បី​ត្រៀម​ខ្លួន​នូវ​ការ​មាន​ផ្ទៃពោះ​។ ប្រសិនបើ​ការ​មាន​ផ្ទៃពោះ​មិន​កើត​មាន​ទេ សុដន់​នឹង​វិល​ទៅ​រក​ទំហំ​ធម្មតា​វិញ​។​

តើ​មាន​អ្វី​កើតឡើង​ទៅ​លើ​សុដន់​ទៅ​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន​?

​គ្រូពេទ្យ​ជាច្រើន​ជឿជាក់ថា សុដន់​មិនបាន​លូតលាស់​ពេញលេញ​ទេ​រហូត​ដល់​ស្ត្រី​នោះ​សម្រាលកូន និង​ផលិត​ទឹក​ដោះ​បាន​។ ការប្រែប្រួល​របស់​សុដន់​គឺជា​ផ្នែក​មួយ​នៃ​សញ្ញា​មុនគេ​បង្អស់​នៃ​ការ​មាន​ផ្ទៃពោះ ព្រោះតែ​ជា​លទ្ធផល​នៃ​អ័រម៉ូន​ផ្ទៃពោះ progesterone​។ លើសពីនេះទៅទៀត ផ្នែក​ខ្មៅៗ​នៅ​ជុំវិញ​ក្បាល​សុដន់​ចាប់ផ្តើម​រីក​ធំ​ក្រោយពេល​មានការ​រីក​ធំ​ដ៏​លឿន​របស់​សុដន់​ខ្លួនឯង​។ ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​ធ្លាប់​មាន​អាការៈ​តឹង​ឈឺ​នៅ​ចំហៀង​សុដន់ និង​ឈឺ​ឆៀបៗ លើ​ក្បាល​សុដន់ ដោយសារតែ​ជា​ការលូតលាស់​នៃ​ប្រព័ន្ធ​បំពង់​ទឹក​ដោះ និង​ការបង្កើត​នៃ​ក្លែប​ជាច្រើន​ថែម​ទៀត​។​

​ដល់​ពេល​គភ៌​អាយុ​ដល់​ខែ​ទី ៥ ឬ​ទី ៦ ហើយ សុដន់​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការផលិត​ទឹកដោះ​ហើយ​។ ក្នុងពេល​ពេញវ័យ Estrogen គ្រប់គ្រង​ទៅ​លើ​ការលូតលាស់​របស់​បំពង់​ទឹកដោះ ចំណែកឯ Progesterone គ្រប់គ្រង​លើ​ការលូតលាស់​របស់​ពន្លក​របស់​ក្រពេញ​ទឹក​ដោះ​។ អ័រម៉ូន​ជាច្រើន​ផ្សេងៗ​ទៀត​ដូចជា Follicle Stimulating Hormone (FSH), Luteinizing Hormone (LH), Prolactin, Oxytocin និង Human Placental Lactogen (HPL) ក៏​ដើរតួ​រនាតិ​សំខាន់​ក្នុង​ការផលិត​ទឹកដោះ​ដែរ​។​

​ការប្រែប្រួល​រាង្គ​កាយ​ផ្សេងៗ​ទៀត​ដូចជា កំពក​សរសៃឈាម​ក្នុង​សុដន់ និង​ការរីក​ធំ និង​ការ​លើង​ខ្មៅ​នៃ​តំបន់​ជុំវិញ​ក្បាល​សុដន់​ចាប់ផ្តើម​កើតមាន​។ រាល់​ការប្រែប្រួល​ទាំងនេះ​គឺជា​ការរៀបចំ​សម្រាប់​ការ​បំបៅ​ដោះ​កូន​ក្រោយពេល​សម្រាល​។​

​តើ​មាន​អ្វី​កើតឡើង​ចំពោះ​សុដន់​ទៅ​នៅ​ពេល​រាំង​រដូវ​?

​ដល់​ពេល​ស្ត្រី​ឈាន​ចូល​អាយុ ៤០ ជិត ៥០​ឆ្នាំ ការ​រាំងរដូវ​នឹង​ចាប់ផ្តើម ឬ​កើតមាន​។ ក្នុង​ពេល​នេះ កម្រិត​នៃ​អ័រម៉ូន Estrogen និង Progesterone ចាប់ផ្តើម ធ្លាក់ចុះ ហើយ​កម្រិត​នៃ​អ័រម៉ូន Estrogen ក៏​ថយចុះ​បន្តិច​ម្តងៗ​ដែរ​។ រឿងនេះ​នឹង​ធ្វើងោ​យមាន​រោគសញ្ញា​ជាច្រើន​ដែល​ទាក់ទង​នឹង​ការ​រាំងរដូវ​។ ជាមួយនឹង​ការភ្ញោ​ច​ថយ​ចុះ​តាមរយៈ​អ័រម៉ូ​ន Estrogen ទៅ​ជាលិការ​ទាំងឡាយ​ក្នុង​រាង្គ​កាយ​ដោយ​រួម​ទាំង​ជាលិការ​សុដន់​ផង​នោះ ក៏​មាន​ការថយចុះ​នៃ​ជាលិការ​ក្រពេញ​សុដន់​ដែរ​។ បើ​គ្មាន Estrogen ទេ ជាលិការ​ត​ភ្ជាប់​គ្នា​នៃ​សុដន់​ក្លាយទៅជា​ខ្សោះ​ជាតិ​ទឹក និង​គ្មាន​ភាពយឺត​ទៀត ចំណែកឯ​ជាលិការ​សុដន់​ដែល​ត្រៀម​សម្រាប់​បង្កើត​ជា​ទឹកដោះ​នោះ ចាប់ផ្តើម​ស្វិត និង​បាត់បង់​រូ​បរាង្គ​ដែរ​។ រឿងនេះ​នឹង​ធ្វើអោយ​សុដន់​ទៅជា​ស្វិត​ដោយសារតែ​អាយុ​កាន់តែច្រើន​។​

​ស្ត្រី​ដែល​ស្ថិត​ក្នុង​ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​ជំនួស​ប្រហែលជា​ធ្លាប់​មាន​រោគសញ្ញា​មុន​មក​រដូវ​នៅលើ​សុដន់​មួយចំនួន​ហើយ ដែល​ពួកគេ​ធ្លាប់​មាន​ខណៈពេល​ពួកគេ​នៅ​មាន​រដូវ​នៅឡើយ ក្នុងនោះ​មានដូចជា ការ​តឹង​ឈឺ និង​ការ​ហើម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​មាន​ការ​ស្វិត​សុដន់​មុនពេល​រាំង​រដូវ រឿង​នេះ​មិន​អាច​វិល​ទៅ​រក​ភាព​ដើម​វិញ​បាន​ទេ​ទោះបីជា​ធ្វើការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​ជំនួស​ហើយ​ក៏​ដោយ​។

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម