ប្រាក់​មិនអាច​ទិញ​ក្តីស្រឡាញ់​បាន​នោះ​ទេ ប៉ុន្តែ​វា​អាច​ទិញ​អារម្មណ៍​តានតឹង​បាន

 
 

 

​តើ​អ្វី​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​? មិនមែន​ប្រាក់​នោះទេ​។ ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​មិន​ធ្លាប់​ជា​ប្រាក់ ហើយ​ទៅ​ថ្ងៃមុខ​ក៏​នឹង​មិនមែន​ជា​វា​ដែរ​។ ប៉ុន្តែ​ប៉ុន្មាន​ដង​ហើយ​ដែល​ជម្លោះ​អំពី​ប្រាក់ (​តើ​ចំណាយ​វា​ដោយ​របៀប​ណា​, តើ​រក​វា​ដោយ​វិធី​ណា​, និង​តើ​មាន​ប្រាក់​ប៉ុន្មាន​ទើប​គ្រប់គ្រាន់​?) បាន​ជ្រៀត​ចូលទៅក្នុង​ផ្លូវ​នៃ​ភាព​រីករាយ​នៃ​ពេលវេលា​ដែល​អ្នក​នៅ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​? ចូរ​ទុកដាក់​ប្រាក់​នៅ​កន្លែង​របស់​វា គឺ​នៅ​ពីក្រោយ​អ្វីដែល​ពិត​ជា​សំខាន់​ចំពោះ​អ្នក​។​

​លោក Steve Rhode ជា​ប្រធាន​កម្មវិធី​ប្រឹក្សា​ពី​បញ្ហា​ហិរញ្ញវត្ថុ​នៅ Maryland និយាយថា “​មនុស្ស​ធន​កណ្តាល​ញៀន​នឹង​ប្រាក់​”​។ គាត់​និយាយ​ពី​ការបំពាន​លើ​ប្រាក់​ក្នុង​ន័យ​ដូច​គ្នា​ទៅ​នឹង​ការ​ដែល​អ្នក​ដទៃ​ព្រមាន​ពី​ការបំពាន​ឬ​ញៀន​ទៅនឹង​សារធាតុ​អ្វីមួយ​នោះដែរ​។ លោក Steve គ្រប់គ្រង​កម្មវិធី​ដែល​ភ្ជាប់​ទៅនឹង​ការបញ្ជាក់​ស្តីពី​ជំនាញ​ជីវិត​និង​ទំនាក់ទំនង ព្រោះ​ពួក​វា​ស្ទើរតែ​មិន​អាច​បំបែក​ចេញពី​ការប្រើប្រាស់​ប្រាក់​។​

​លោក Steve ព្រមាន​ថា អ្វីដែល​ធ្វើឱ្យ​ការប្រើប្រាស់​ប្រាក់​របស់​យើង​កាន់តែ​មាន​គ្រោះថ្នាក់​នោះ​គឺ​ការប្រើប្រាស់​នេះ​ច្រើន​តែ​ត្រូវបាន​មើលរំលង និង​ចាត់ទុកថា​ជា​ស្ថានភាព​មិន​សំខាន់​ជំនួស​នឹង​ការ​ចាត់ទុកថា​ជា​បញ្ហា​។ “​មនុស្ស​ជាច្រើន​សន្មត់​ថាវា​គឺជា​រឿង​ធម្មតា​ដែល​គេ​មិន​អាច​គ្រប់គ្រង​ប្រាក់​របស់​ពួកគេ​បាន​។ ប៉ុន្តែ​វា​មិន​មែន​នោះ​ទេ​។ មនុស្ស​យើង​មិន​អាច​វិវត្តន៍​ទៅ​មុខ​បាន​ដោយសារតែ​ពួកគេ​បដិសេធ​មិន​ទទួលស្គាល់​ថា​មាន​បញ្ហា ដែល​បញ្ឈប់​ពួកគេ​ពី​ការ​យក​ឈ្នះ​លើ​ការគ្រប់គ្រង​បញ្ហា​លុយកាក់​របស់​ពួកគេ​។​

​លោក Steve និយាយថា “​មនុស្ស​យើង​លាក់បាំង​ពី​ទម្លាប់​គ្រប់​គ្រប់​ប្រាក់​របស់​ពួកគេ ឈ្លោះ​គ្នា​ទៅលើ​ទម្លាប់​នោះ ហើយ​ទុកឱ្យ​ទម្លាប់​នោះ​បញ្ជា​លើ​ពួកគេ​។ វា​គ្មាន​ផ្លូវ​នឹង​បដិសេធ​ថា​ទម្លាប់​នោះ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​អ្នកនោះ​ទេ​”​។​

​សារ​របស់​លោក Steve ទៅកាន់​អតិថិជន​របស់​គាត់​គឺ​ផ្តោត​សំខាន់​ទៅលើ​អ្វី​ដែល​សំខាន់​ចំពោះ​ពួកគេ​យ៉ាង​ពិតប្រាកដ ក្នុង​ខណៈ​ដែល​ត្រួតពិនិត្យ​លើ​សន្ទុះ​នៃ​ការចំណាយ​របស់​ពួកគេ​។ លោក Steve បន្តថា “​យើង​ព្យាយាម​បំពេញ​ចន្លោះប្រហោង​ក្នុង​ជីវិត​របស់​យើង​ដោយ​ការចំណាយ​ប្រាក់​លើ​វា​។ វា​មិន​មាន​ប្រយោជន៍​នោះទេ​ក្នុង​ការព្យាយាម​បំពេញ​ចន្លោះប្រហោង​ក្នុង​ជីវិត​ដោយ​ប្រើ​ប្រាក់​នោះ ព្រោះ​អ្នក​អាច​បន្ត​ការចាក់​ប្រាក់​របស់​អ្នក​ទៅ​ក្នុង​ចន្លោះ​ប្រហោង​ទាំងនោះ ប៉ុន្តែ​អ្នក​នឹង​មិន​អាច​បំពេញ​វា​ជិត​នោះទេ​”​។

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម