៣ ជំហាន ក្នុងការបំបាត់ភាពព្រួយបារម្ភ
មនុស្សរាល់គ្នា សុទ្ធតែមានការព្រួយបារម្ភ ។ មិនថាចាស់ ឬ ក្មេង ម្នាក់ៗសុទ្ធតែមានអារម្មណ៍បែបនេះ ។ ប៉ុន្តែ តើអ្នកគួរធ្វើបែបណា ចំពោះវា? មិនថាការព្រួយបារម្ភរបស់អ្នក មានកម្រិតតិច ឬ ច្រើន អ្នកអាច អនុវត្តនូវវិធីទាំងបី ដំណាក់កាលនេះ ដើម្បីលុបបំបាត់ពួកវា។
· ព្យាយាម ស្វែងរកពី អ្វីដែលធ្វើអោយអ្នក មានការព្រួយបារម្ភ។
· គិតពីវិធីក្នុងការ ធ្វើអោយស្ថានភាពនេះ មានភាពប្រសើរឡើងវិញ។
· ស្វែងរកជំនួយ ។
១. ស្វែងយល់ពីវា
ពេលខ្លះ អ្នកនឹងអាចដឹងបានយ៉ាងច្បាស់ថា តើអ្វីដែលអ្នកកំពុងតែព្រួយបារម្ភ? ពេលខ្លះទៀត អ្នកក៏ ប្រហែលជាមិនបានដឹង ប្រាកដថាអ្វី ដែលកំពុងរំខានអ្នកនោះទេ។ ឧទាហរណ៍ អ្នកមានការខ្វល់ ខ្វាយពី គ្រូបង្រៀនរបស់អ្នក ដែលហាក់នឹងមានចិត្តអាក្រក់ ចំពោះអ្នក។ ប៉ុន្តែប្រហែលជា អ្វីពិតប្រាកដ ដែលធ្វើរំខានអ្នកនោះគឺ ដោយសារតែអ្នកមានភាពពិបាក ជាមួយនឹងមេរៀនគណិតវិទ្យា របស់អ្នកទៅ វិញនោះទេ។ ប្រសិនបើអ្នក បានទទួលជំនួយខ្លះ ជាមួយនឹងមុខវិជ្ជានេះ នោះអ្នកអាចនឹងមានអារម្មណ៍ ថាគ្រូដែលបង្រៀនអ្នកនេះ គឺមិនមានបញ្ហាអ្វីចំពោះអ្នកនោះទេ។
បញ្ហាមួយចំនួនទៀត ដូចជា បញ្ហានៅក្នុងក្រុមគ្រួសារ អាចនឹងមានសភាពធ្ងន់ធ្ងរ និង មានជាច្រើន ផ្នែក។ វាអាចនឹងមានភាពពិបាកខ្លាំង ឬរហូតដល់កម្រិតសូន្យ ចំពោះបញ្ហាខ្លះ ឬ គ្រាន់តែផ្នែកណាមួយ របស់វា ក្នុងការរកដំណោះស្រាយ។ ប៉ុន្តែការមានសម្ថភាពក្នុងការ ផ្តោតអារម្មណ៍ ទៅលើបញ្ហារបស់អ្នក ឬ យ៉ាងហោចណាស់ទៅលើផ្នែកតូចណាមួយ គឺជាដំណាក់កាលដំបូង ដើម្បី អនុវត្តវិធានការណ៍។ ប្រសិនបើអ្នកមានភាពលំបាក ក្នុងការស្វែងរកអោយឃើញពី អ្វីដែលធ្វើអោយអ្នក ព្រួយបារម្ភ នោះអ្នកអាច រំលងទៅចំណុចទីបី និង ស្វែងរកជំនួយពី ឳពុកម្តាយ ឬ អ្នកណាម្នាក់ ដែលអ្នកជឿទុកចិត្ត។
២. គិតពីវិធី ដែលអាចធ្វើអោយវា មានភាពប្រសើរជាងមុន
វាតែងតែមាន យ៉ាងហោចណាស់ នូវរឿងអ្វីមួយដែលអ្នកអាចធ្វើបាន ដើម្បីជួយខ្លួនឯង អោយមាន អារម្មណ៍ ថា មិនសូវគិតច្រើន។ ការអង្គុយចុះ ជាមួយនឹងអារម្មណ៍ខ្វល់ខ្វាយ គឺមិនមែនជារឿងរីករាយ មួយនោះទេ ហើយ វាថែមទាំង មិនអាចជួយអ្នក ក្នុងការដោះស្រាយអ្វីបានទៀតផង។ ប៉ុន្តែការផ្លាស់ប្តូរ ទៅធ្វើសកម្មភាពអ្វីផ្សេង មួយ ទៀត អាចជួយធ្វើអោយអារម្មណ៍អ្នក ស្រស់ស្រាយជាងមុន។
ចំណាត់ថ្នាក់នៅសាលារៀន តែងតែជាបញ្ហាចោទមួយ ចំពោះក្មេងៗទាំងឡាយ។ ប្រសិនបើនេះ ជាអ្វី ដែលធ្វើអោយអ្នក កំពុងមានការព្រួយបារម្ភនោះ សូមធ្វើការសួរខ្លួនឯងនូវសំណួរទាំងនេះ ៖
· ហេតុអ្វីបានជាចំណាត់ថ្នាក់នេះ សំខាន់សម្រាប់ខ្ញុំ? តើវា អត្ថន័យដូចម្តេចចំពោះខ្ញុំ?
· តើខ្ញុំអាចរៀបចំខ្លួន សម្រាប់ថ្នាក់រៀនបានយ៉ាងដូចម្តេច? តើខ្ញុំមានធ្វើការរំលឹកមេរៀន បើទោះបីជាវា ព្រឹកស្អែកមិនមានការប្រលងនោះទេ?
· តើខ្ញុំមានកន្លែងល្អ ដើម្បីធ្វើកិច្ចការផ្ទះរបស់ខ្ញុំដែរឬទេ?
· តើខ្ញុំមានធ្លាប់សាកល្បង វិធីផ្សេងៗក្នុងការរៀនដែរទេ មានដូចជា៖ សរសរមេរៀនឡើងវិញ, ប្រើក្រដាស់កត់ចំណាំ និង ធ្វើការរំលឹកមេរៀនជាមួយនឹងមិត្តភក្តិ?
ប្រសិនបើអ្នកមានការព្រួយបារម្ភពី ការឈ្លោះញគ្នា ជាមួយនឹងមិត្តរបស់អ្នក នោះអ្នកអាចនឹងសរសេរ វាចេញមក នូវរាល់សកម្មភាពដែលអ្នកអាចធ្វើបាន ដូចជា ការសរសេរសំបុត្រ អញ្ជើញគេ មកលេងកីឡា ជាមួយនឹងអ្នកជាដើម។ តើអ្នកគួរធ្វើការសុំទោស សម្រាប់រាល់រឿងរ៉ាវដែលបានកើតឡើងចំពោះអ្នក ទាំងពីរដែរឬទេ? នៅពេលមួយ ដែលអ្នកមានបញ្ជីរៀបរាប់ ពីរាល់សកម្មភាពដែលអ្នកអាចធ្វើបាន នោះ អ្នកអាចនឹងធ្វើការជ្រើសរើស នូវវិធីមួយ ដែលអ្នកគិតថាវាសាកសម នឹងធ្វើអោយអ្នក និង មិត្តរបស់អ្នក បាន ត្រូវគ្នាវិញ។
ប៉ុន្តែចុះប្រសិនបើ អ្នកមិនអាច គិតពីអ្វីមួយសោះដែលអាចធ្វើអោយ បញ្ហាជាក់លាក់ណាមួយរបស់អ្នក មានភាពប្រសើរឡើងវិញបាន? នោះវាគឺជាពេលមួយ ដែលអ្នកត្រូវរត់ទៅរក ដំណោះស្រាយ ទីបីនេះវិញ គឺ ត្រូវស្វែងរកជំនួយ ។
៣. ស្វែងរកជំនួយ
ការខ្វល់ខ្វាយ អាចធ្វើអោយអ្នកមានអារម្មណ៍ថា កំសត់ឯកោ។ នៅពេលដែលអ្នកមានការព្រួយបារម្ភ វាអាចមានជួយបាន ដោយអ្នកត្រូវស្វែងរក នរណាម្នាក់ដើម្បីធ្វើការពិភាក្សាជាមួយ។ ពេលខ្លះ មានមនុស្សមួយចំនួន បាននិយាយថា ហេតុអ្វីបានជាខ្ញុំចាំបាច់ត្រូវរំខានគេនោះ ? គាត់ ឬ នាងនឹងមិន អាចជួយអ្វីបានដល់ខ្ញុំនោះទេ ។ ប៉ុន្តែវាមានមូលហេតុពីរយ៉ាង ដែលអ្នកត្រូវធ្វើដូចនោះ ៖
· អ្នកមិនបានដឹងច្បាស់ទេថា គ្មាននរណាម្នាក់អាចជួយអ្នកបាន រហូតដល់ ពេលដែលអ្នកបាន ចែករំលែកវាជាមួយនឹងនរណាម្នាក់ ហើយអនុញ្ញាតអោយគេ ព្យាយាមជួយអ្នក។
· គ្រាន់តែការនិយាយវាចេញមក ទៅកាន់នរណាម្នាក់ នូវអ្វីដែលធ្វើអោយអ្នកខ្វល់ខ្វាយ ក៏អាចជួយ ធ្វើអោយអ្នក មានអារម្មណ៍ល្អប្រសើរបន្តិច បានផងដែរ។ បន្ទាប់ពីនោះមក អ្នកនឹងមិនស្ថិតនៅ ក្នុងសភាពព្រួយបារម្ភនេះតែ ម្នាក់ឯងនោះទេ ។ មិនថានរណាម្នាក់ ពួកគេអាចជា ឳពុកម្តាយ, បងប្រុស, បងស្រី, មិត្តភក្តិ ឬ អ្នកផ្តល់ប្រឹក្សា គឺអាចជួយអ្នក ក្នុងការស្វែងរកដំណោះស្រាយល្អៗ ។
ពាក្យចុងក្រោយ អំពីការព្រួយបារម្ភ
តើអ្នកមានធ្លាប់ដឹងទេថា ការព្រួយបារម្ភទាំងអស់ គឺមិនមែនសុទ្ធតែអាក្រក់នោះទេ? ប្រសិនបើអ្នក មិនមានការព្រួយបារម្ភអ្វីបន្តិចសោះ អំពីការប្រលងរបស់អ្នក នោះអ្នកនឹងមិនបានរៀនត្រៀមសម្រាប់វានោះទេ។ ហើយប្រសិនបើអ្នកមិនមានការព្រួយបារម្ភពីការរលាកកំដៅថ្ងៃ នោះអ្នកក៏ប្រហែលជា មិនបានប្រើក្រែមការពារកំដៅថ្ងៃនោះដែរ។
ប៉ុន្តែមានកុមារខ្លះ មានការបារម្ភច្រើនជ្រុល ដែលធ្វើអោយពួកគេ មិនអាចធ្វើការងារអ្វីដែលពួក គេត្រូវធ្វើ និង ចង់ធ្វើ។
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ផ្សិត អាចជួយការពារជំងឺមហារីក
- កុមារ គួរចាប់ផ្តើមអានសៀវភៅ នៅពេលណា?
- អាថ៌កំបាំងផ្លូវភេទដែលយុវវ័យត្រូវដឹង
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!