ស្រា អាចធ្វើអោយបាក់បែកទំនាក់ទំនង
នៅពេលមនុស្សម្នាក់ក្លាយទៅជាអ្នកប្រមឹកនឹងស្រាហើយ វានឹងចាប់ផ្តើមប៉ះពាល់ដល់សភាពទូទៅរបស់ពួកគេ និងមនុស្សជុំវិញខ្លួនតែម្តង។ អ្នកជំនាញខាងចិត្តសាស្ត្របានបញ្ជាក់ថា ខណៈពេលដែលមនុស្សទទួលទានគ្រឿងស្រវឹង និងថ្នាំដើម្បីអោយមានអារម្មណ៍ល្អជាញឹកញាប់ វានឹងអាចជួយសម្រួលដល់ភាពអវិជ្ជមានរបស់ពួកគេបានមែន តែក៏អាចរំខានដល់សមត្ថភាពដែលគេត្រូវការប្រើដែរ។ នៅពេលមនុស្សម្នាក់មិនអាចមើលឃើញ និងសម្គាល់អំពីតម្រូវការរបស់មនុស្សនៅជុំវិញខ្លួន វានឹងកាន់តែពិបាកសម្រាប់ធ្វើការទំនាក់ទំនង និងតម្រូវការប្រចាំថ្ងៃជាមិនខាន។ បែបនេះយូរៗទៅ អាចធ្វើអោយទំនាក់ទំនងមានភាពប្រេះឆាជាមិនខាន។ ការសាកល្បងប៉ះប៉ូវស្នេហាក៏អាចជារឿងកាន់តែពិបាកដែរ ចំពោះមនុស្សដែលញៀននឹងគ្រឿងស្រវឹង ព្រោះវាពិបាកក្នុងការបញ្ឈប់ការទទួលទាន ហើយស្រាក៏ធ្វើអោយមនុស្សយើងបាត់បង់សតិស្មារតី និងការទទួលខុសត្រូវផងដែរ។
គ្រឿងស្រវឹងអាចបន្សល់ទុកនូវរោគសញ្ញាចិត្តសាស្ត្រ ដែលអ្នកមិនចង់អោយកើតមានជាច្រើន ទោះបីជាវាមិនស្ថិតនៅក្នុងខ្លួនអ្នកទទួលទានក៏ដោយ។ ចំពោះអ្នកញៀនស្រាអាចប្រឈមមុខបញ្ហាជាច្រើនដោយសារតែការឆេវឆាវ ការគិតមិនបានល្អិតល្អន់ វិបត្តិផ្លូវចិត្ត និងធ្វើអោយជំងឺផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។ ក្រៅពីនេះ ស្រាអាចធ្វើអោយមនុស្សខ្លាច ចូលចំណោមគេមិនចុះ ជាពិសេសសង្គមគ្រួសារ ស្នេហា និងការងារ។ ពេលខ្លះ មនុស្សដែលញៀនស្រានឹងចង់អោយអ្វីៗបានប្រសើរឡើង ប៉ុន្តែ វានឹងធ្វើអោយបញ្ហាកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
យ៉ាងណាមិញ ក្រៅពីកត្តារៀបរាប់ខាងលើនេះ ស្រាអាចធ្វើអោយមនុស្សរងគ្រោះថ្នាក់ចរាចរណ៍ ឬស្លាប់បាត់បង់ជីវិតក៏មាន នៅពេលដែលពួកគេធ្វើដំណើរតាមដងផ្លូវ ក្នុងសភាពស្រវឹងជោគជាំ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- អ័រម៉ូន Testosterone ទាប អាចបង្ករោគសញ្ញាអ្វីខ្លះ?
- មានដឹងអត់! គ្រាន់តែរូបរាង ក៏អាចឲ្យដឹង ពីជម្រើសស្នេហា របស់អ្នកដែរ…
- ជំងឺទឹកនោមផ្អែម អាចបង្កអោយមានជំងឺភ្នែក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!