លាងសម្អាតដៃ គឺជាវិធីការពារជំងឺរាគដ៏ល្អ
ការរលាកប្រព័ន្ធរំលាយអាហារដែលបណ្តាលមកពីវីរុស (Viral Gastroenteritis) គឺជាការបង្ករោគដែលអាចសម្គាល់បានដោយការរាគមកសុទ្ធតែទឹក ចុកពោះ ចង្អោរ ឬក្អួត ហើយជួនកាលមានគ្រុនក្តៅផងដែរ។
ការវិវត្តនៃជំងឺនេះកើតមានតាមរយៈការប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកមានជំងឺ ការបរិភោគអាហារ ឬទឹកកខ្វក់។ ប្រសិនបើអ្នកមានសុខភាពល្អ អ្នកទំនងជាបានជាសះស្បើយឡើងវិញដោយគ្មានផលវិបាកអ្វីឡើយ។ ប៉ុន្តែ សម្រាប់ទារក មនុស្សចាស់ និងមនុស្សដែលមានប្រព័ន្ធការពាររាងកាយមិនរឹងមាំ វីរុសនេះអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។
មិនមានការព្យាបាលណាដែលមានប្រសិទ្ធភាពនោះទេ ដូច្នេះ ការការពារ គឺជាគន្លឹះដ៏ល្អប្រសើរ។ លើសពីនេះទៀត ដើម្បីជៀសវាងអាហារ និងទឹកដែលមិនស្អាតការលាងដៃអោយបានស្អាតល្អ និងញឹកញាប់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក៕ប្រភព: health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ឆ្នាំ 2014 ទៅស្គាល់ មហាសេដ្ឋីកំពូលទាំង ១០ របស់ ពិភពលោក
- ហេតុផលដែលមនុស្សស្រីស្រឡាញ់បុរសវ័យចំណាស់
- មានមិត្តច្រើន តើល្អអត់?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!