វិធីក្នុងការបញ្ជូនលិខិតសុំបម្រើការងារ តាមអ៊ីម៉េល
ផ្នែកដ៏សំខាន់បំផុត ក្នុងការផ្ញើរលិខិតសុំបម្រើការងារ តាមរយៈអ៊ីម៉េល នោះគឺថា អ្នកត្រូវធ្វើតាមការណែនាំរបស់ និយោជក។ ប្រសិនបើ នៅក្នុងលិខិតប្រកាសរកបេក្ខជនដាក់ពាក្យបម្រើការងារ បាននិយាយថា អ្នកត្រូវតែ បញ្ជូនពាក្យសុំបម្រើការងារ និង ប្រវត្តិរូបសង្ខេប តាមរយៈការភ្ជាប់នូសំណុំ ឯកសារ នោះអ្នកត្រូវភ្ជាប់តាមរយៈកម្មវិធី Microsoft Word ឬ Adobe PDF files ទៅក្នុងសារជា អ៊ីម៉េល របស់អ្នក។ អ្នកត្រូវរក្សាឯកសារនោះ ដោយដាក់ឈ្មោះរបស់អ្នកផ្ទាល់ ដូច្នេះពួកវានឹងមិនត្រូវបានច្រលំ ជាមួយ លិខិតឯកសាររបស់បេក្ខជនដទៃទៀតនោះទេ ។ឧទាហរណ៍ ប្រវត្តិរូបសង្ខេបរបស់ តារា.doc និង ពាក្យសុំបម្រើការងារ របស់តារា.doc ជាដើម ។
ទ្រង់ទ្រាយនៃការសរសេរពាក្យសុំបម្រើការងារ តាមរយៈអ៊ីម៉េល
នៅពេលដែលនិយោជក ស្នើរសុំអោយបេក្ខជនធ្វើការសរសេរ ពាក្យសុំបម្រើការងារ និង ប្រវត្តិរូប សង្ខេបនៅក្នុងអ៊ីម៉េលតែម្តង នោះអ្នកត្រូវថតចម្លងនូវ លិខិតទាំងនេះ ពីក្នុងឯកសារ Microsoft Word ទៅ ក្នុងផ្ទាំងសារជាអ៊ីម៉េលរបស់អ្នក ។ ប្រើនូវទំរង់អក្សរធម្មតា ហើយអ្នកមិនត្រូវប្រើ HTML នោះទេ។ អ្នកមិន ដឹងថាតើ ប្រភេទអ៊ីម៉េលណាមួយ ដែលនិយោជកកំពុងតែប្រើប្រាស់នោះទេ ដូច្នេះ ការប្រើទម្រង់ធម្មតា ជាការប្រសើរបំផុត ពីព្រោះនិយោជក អាចនឹងមិនឃើញនូវទម្រង់សារ ដូចអ្នកបានឃើញទេ។
កុំភ្លេចសរសេរពីព័ត៌មានលំអិត
ចូរប្រាកដថាអ្នកបានសរសេរ នៅក្នុងប្រអប់ប្រធានបទ នៅក្នុងអ៊ីម៉េលរបស់អ្នក ជាមួយនឹងមុខ តំណែងការងារដែលអ្នកកំពុងធ្វើការស្នើរសុំ និង ឈ្មោះរបស់អ្នក។ ឧទាហរណ៍ ឌីណាល់, មុខតំណែងស្នើរសុំៈ វិស្វករផ្នែកសំណង់ស៊ីវិល ។
កុំភ្លេចភ្ជាប់ជាមួយនឹង ហត្ថលេខា ទៅនឹងព័ត៌មានទំនាក់ទំនងរបស់អ្នកមានដូចជា ៖ ឈ្មោះ, អាស័យដ្ឋាន, លេខទូរស័ព្ទ និង អាស័យដ្ឋានអ៊ីម៉េល ដូច្នេះវានឹងមានភាពងាយស្រួល សម្រាប់និយោជក ក្នុងការទាក់ទងទៅកាន់អ្នក។
ធ្វើការផ្ញើរសារជាអ៊ីម៉េល នេះទៅក្នុងប្រអប់សំបុត្ររបស់អ្នកជាមុនសិន ដើម្បីធ្វើតេស្តសាកល្បង ថា តើទ្រង់ទ្រាយនៃលិខិតសារនេះ បានត្រឹមត្រូវហើយឬនៅ? ប្រសិនបើគ្មានបញ្ហាអ្វីកើតឡើងទេ នោះអ្នក អាចផ្ញើរវាម្តងទៀត ទៅកាន់អាស័យដ្ឋានអ៊ីម៉េល របស់និយោជក៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- សារៈសំខាន់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម
- ធ្វើម៉េច ការពាមិនឱ្យមានក្លិនខ្លួន?
- ស្វែងយល់ពីមូលហេតុ នាំឱ្យគេងបាត់ដង្ហើម
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!