វិធីសាស្ត្រក្នុងការសរសេរ Cover Letter
Cover letter របស់អ្នកគឺជាឧបករណ៍ដែលធ្វើឱ្យនិយោជិកជឿថាក្នុងចំណោម cover letter របស់បេក្ខជនទាំងអស់ មានតែរបស់អ្នកនោះទេដែលគួរតែត្រូវអានបន្ត។ Cover letter របស់អ្នកត្រូវទាមទារតម្រូវឱ្យចាប់យកចំណាប់អារម្មណ៍របស់និយោជិក បង្កើតទំនាក់ទំនង និងបញ្ចុះបញ្ចូលគាត់ឱ្យហៅអ្នកទៅសម្ភាសន៍។ វាគឺជាឱកាសដំបូងរបស់អ្នកក្នុងការបង្កើតចំណាប់អារម្មណ៍ដ៏ល្អ។
ឈ្មោះបុគ្គលផ្ទាល់
ខណៈដែលការផ្តើមដែលសរសេរថា “ជូនចំពោះលោក/លោកស្រី” អាចមានន័យសម្តៅទៅលើមនុស្សគ្រប់គ្នាដែលនឹងអាន cover letter របស់អ្នក ប៉ុន្តែវាមិនភាពបុគ្គល ហើយវាបង្ហាញថាអ្នកមិនបានធ្វើការស្រាវជ្រាវដើម្បីស្វែងរកថាតើនរណាជាអ្នកអានសំបុត្ររបស់អ្នកនោះទេ។ ប្រសិនបើការផ្សព្វផ្សាយព័ត៌មានមិនបានប្រាប់ពីឈ្មោះរបស់អ្នកត្រួតពិនិត្យទេ នោះអ្នកអាចចូលទៅមើលក្នុងគេហទំព័ររបស់ក្រុមហ៊ុនបាន។ ប្រសិនបើគេហទំព័រមិនមានប្រាប់ឈ្មោះទៀត អ្នកអាចស្វែងរកលេខទូរស័ព្ទហើយទូរស័ព្ទទៅសាកសួរពីក្រុមហ៊ុនបាន។ សាកសួរអ្នកទទួលភ្ញៀវដែលទទួលទូរស័ព្ទរបស់អ្នកពីឈ្មោះនៃប្រធានផ្នែកធនធានមនុស្សឬអ្នកដែលគ្រប់គ្រងលើបញ្ជីការងារ។ ចូរសួរឱ្យបានច្បាស់ពីការប្រកបឈ្មោះឱ្យបានត្រឹមត្រូវ ហើយមិនត្រូវស្ទាក់ស្ទើរក្នុងការពន្យល់ប្រាប់ថាហេតុអ្វីបានជាអ្នកចង់ដឹងពីព័ត៌មានទាំងនោះឡើយ។ ចូរប្រើតំណែងឬឋានន្តរសក្តិ ប៉ុន្តែមិនត្រូវប្រើពាក្យ “កញ្ញា (Miss)” ឬ “អ្នកស្រី (Mrs.)” នោះទេ ដើម្បីជៀសវាងពីការហៅខុស។ “Ms.” គឺជាពាក្យទូទៅ។
ការស្រាវជ្រាវបានល្អ
ត្រូវដឹងថាតើក្រុមហ៊ុនកំពុងស្វែងរកអ្វី ដូច្នេះអ្នកអាចពន្យល់គេបានថាតើអ្នកសាកសមនឹងតម្រូវការរបស់គេដោយបែបណា។ ចូរមើលដោយប្រយ័ត្នប្រយែងនូវភាសាដែលគេប្រើក្នុងការផ្សព្វផ្សាយព័ត៌មានការងារ។ កត់ចំណាំពាក្យដែលគេប្រើ ដូច្នេះអ្នកអាចប្រើវាក្នុង cover letter របស់អ្នក។ ស្វែងយល់ពីប្រវត្តិក្រុមហ៊ុន កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន តើក្រុមហ៊ុននោះធ្វើអ្វីខ្លះ និងគោលបំណងរបស់ក្រុមហ៊ុន។
ភស្តុតាងបង្ហាញថាអ្នកសាកសម
ចូរផ្តល់ភស្តុតាងជាក់លាក់ច្បាស់លាស់ថាហេតុអ្វីបានជាអ្នកសាកសមទៅនឹងតំណែងមួយនោះ។ មិនត្រូវគ្រាន់តែប្រាប់គេថាអ្នកមានជំនាញនោះទេ ត្រូវបង្ហាញគេពីបទពិសោធន៍ផ្ទាល់ដែលអ្នកប្រើជំនាញនោះ។
កែសម្រួលដើម្បីភាពត្រឹមត្រូវ
Cover letter របស់អ្នកត្រូវតែមានភាពល្អឥតខ្ចោះ។ រាល់ពាក្យទាំងអស់ត្រូវតែប្រកបឱ្យបានត្រឹមត្រូវ ហើយវេយ្យាករណ៍ក្នុងរាល់ប្រយោគត្រូវតែគ្មានកំហុសសូម្បីតែបន្តិច។ ចូរប្រើវេយ្យាករណ៍ឱ្យបានសមស្រប និងជៀសវាងពាក្យកាត់ ឬពាក្យបច្ចេកទេស។ ចូរសុំឱ្យនរណាម្នាក់អានសំបុត្ររបស់អ្នក ហើយជួយរកនិងកែកំហុស។
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- មនុស្សប្រុសប្រភេទណា ដែលអ្នកសាកសមរៀបការជាមួយ?
- ក្មេងអាយុពី៨ខែ ទៅមួយឆ្នាំគេងយូរប៉ុណ្ណា?
- ប្រច័ណ្ឌច្រើនជារោគចិត្ដ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!