គេងមមើរ គួររកការព្យាបាលដែរឬទេ?
គេងមមើរ សំដៅនៅពេលដែលអ្នកងើបពីដំណេក ហើយដើរចុះឡើង ខណៈដែលកំពុងតែគេងលក់ដោយមិនដឹងខ្លួន។ ភាគច្រើន វាកើតនៅលើកុមារដែលមានអាយុពី ៤ ទៅ ៨ ឆ្នាំ ហើយវាច្រើនតែកើតឡើងដោយចៃដន្យ មិនមែនជាសញ្ញានៃបញ្ហាដ៏ធ្ងន់ធ្ងរ ឬតម្រូវអោយមានការព្យាបាលណាមួយនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ការមមើរអាចកើតឡើងនៅអាយុណាមួយក៏បាន និងអាចជាភាពខុសធម្មតា ឬអាចជាជាឥរិយាបថដែលមានគ្រោះថ្នាក់ដូចជា ការមមើរលោតចេញតាមបង្អួចផ្ទះ ឬក៏មមើរនោមដាក់ក្នុងទូ ឬធុងសំរាមជាដើម។ ប្រសិនបើនរណាម្នាក់ក្នុងគ្រួសាររបស់អ្នកមានការមមើរ ជាញឹកញាប់ វាគឺជារឿងសំខាន់ណាស់ ដើម្បីការពារគេពីការរងរបួសដែលបណ្តាលមកពីការមមើរនេះ។
អ្នកគួរព្យាយាមធ្វើដូចខាងក្រោមនេះ ៖
• ធ្វើអោយបរិស្ថានជុំវិញមានសុវត្ថិភាពសម្រាប់អ្នកគេងមមើរ ៖ ដើម្បីជួយការពារពីការរងរបួស សូមបិទ និងចាក់សោរទ្វារបង្អួចខាងក្រៅទាំងអស់នៅពេលយប់។ អ្នកក៏អាចចាក់សោរទ្វារខាងក្នុង ឬដាក់សម្លេងជាដំណឹង ឬកណ្តឹងនៅលើទ្វារ។ ប្រសិនបើកូនរបស់អ្នកមមើរ សូមកុំអនុញ្ញាតិអោយគេគេងនៅលើគ្រែដែលមានច្រើនជាន់។ យកវត្ថុមុតស្រួច ឬងាយបាក់បែកចេញអោយផុតពីដៃ។
• គេងអោយបានច្រើន ៖ ការអស់កម្លាំងអាចរួមចំណែកដល់ការគេងមមើរ។ សូមព្យាយាមគេងពីព្រលប់ និងគេងអោយបានទៀងទាត់ពេលវេលា។
• កាត់បន្ថយភាពតានតឹង ៖ កំណត់ពីរឿងរ៉ាវដែលធ្វើអោយអ្នកបាត់តប់ប្រមល់ និងស្វែងរកវិធីណាដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយភាពតានតឹងនេះ។ ប្រសិនបើកូនរបស់អ្នកហាក់ដូចជាមានភាពតានតឹងក្នុងចិត្ត ចូរពិភាក្សាអំពីអ្វីដែលរំខានដល់គេ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- អាហារសុខភាព ៧មុខ មានជាតិពុុល ដែលអាចសម្លាប់អ្នកបាន បើមិនប្រុងប្រយ័ត្ន ក្នុងការចម្អិន
- ហានិភ័យ នៃជំងឺសរសៃឈាមនៅនឹងក
- គួរដោះស្រាយជាមួយមនុស្សពិបាកនិយាយគ្នាដូចម្តេចទៅ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!