​អត្ថប្រយោជន៍​នៃ ប្រទាល​កន្ទុយក្រពើ​

 
 

​ការប្រើ​ប្រទាល​កន្ទុយក្រពើ គឺជា​មធ្យោបាយ​ធម្មជាតិ​មួយ​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​រលាក ការ​ដាច់​រលាត់ និង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។ ប្រទាល​កន្ទុយក្រពើ​នេះ​អាច​ត្រូវបាន​យក​ទៅ​ប្រើ​ជា​គ្រឿងសំអាង​ធម្មជាតិ ហើយ​វា​ងាយស្រួល​ដាំ​ទៀតផង​។​

•​    ​អត្ថប្រយោជន៍​នៃ​ប្រទាល​កន្ទុយក្រពើ​ចំពោះ​ស្បែក ៖ ប្រជាជន​នៅ​រដ្ឋ​តិច​សាស់ និង​នៅ​ព្រំដែន​ប្រទេស​ម៉ិក​ស៊ិក​បានបង្ហាញ​ថា ប្រទាល​កន្ទុយក្រពើ​ពិតជា​អាចជួយ​សំអាត​របួស​បាន​យ៉ាង​ល្អ និង​ជា​ថ្នាំ​សម្លាប់​មេរោគ​ទៀតផង​។ ហើយ​វា​ក៏​អាច​ជួយ​ការពារ​ប្រឆាំងនឹង​សត្វល្អិត​ខាំ និង​ជួយ​បំបាត់​ការ​រមាស់​ផងដែរ​។ ស្ត្រី​នៅ​ប្រទេស​ម៉ិក​ស៊ិក​ប្រើប្រាស់​រុក្ខជាតិ​នេះ ដើម្បី​កែ​សម្ផស្ស​ដោយ​ការ​ត្រដុស​ស្លឹក​របស់​ប្រទាល​កន្ទុយក្រពើ​នៅ​លើ​ផ្ទៃមុខ​របស់គេ ដើម្បី​ការពារ​ស្នាម​ជ្រួញ ហើយ​បុរស​ក៏​អាច​ប្រើ​វា​ជា​សាប៊ូ​ដើម្បី​ទប់ស្កាត់​ការ​ទំពែក និង​សក់ស្កូវ​ផងដែរ​។ ទឹក​របស់​ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​ម៉ាស្សា​ចូលទៅ​ក្នុង​សក់ និង​ស្បែកក្បាល ហើយ​ផ្អាប់​ទុក​រយៈពេល​ពីរ​ទៅ​បី​ម៉ោង ឬ​មួយ​យប់​ទើប​ពួកគេ​លាង​សំអាត​ចេញ​។​
•​    ​ប្រទាល​កន្ទុយក្រពើ និង​ការរំលាយ​អាហារ ៖ រុក្ខជាតិ​នេះ​មាន​ផលប្រយោជន៍​ដ៏​គួរអោយ​អស្ចារ្យ​ដូចជា ជួយ​ក្នុង​ការរំលាយ​អាហារ និង​បំបាត់​ដំបៅ​នៅក្នុង​ផ្លូវ​អាហារ​។ មនុស្ស​មួយចំនួន​គិតថា វា​ជា​សារធាតុ​ជួយ​បន្ទន់​លាម និង​មាន​ប្រសិទ្ធភាព​ក្នុង​ការរំលាយ​អាហារ​។ ទឹក​របស់​វា​អាច​ជួយ​ក្នុង​ជំងឺ​រលាក​សន្លាក់ និង​ជំងឺ​ឈឺ​សន្លាក់ឆ្អឹង​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម