“​សាច់ដុំ​កំភួនជើង ឬ​សាច់ដុំ​ជើង​របស់​អ្នក​អាច​ក្លាយទៅជា​រឹង តឹង និង​ឈឺចាប់​យ៉ាងខ្លាំង​ភ្លាមៗ​” នោះ​ហើយ​ដែល​ហៅ​ថា​រមួលក្រពើ ឬ​ការជាប់​សាច់ដុំ​។​

 
 

“​សាច់ដុំ​កំភួនជើង ឬ​សាច់ដុំ​ជើង​របស់​អ្នក​អាច​ក្លាយទៅជា​រឹង តឹង និង​ឈឺចាប់​យ៉ាងខ្លាំង​ភ្លាមៗ​” នោះ​ហើយ​ដែល​ហៅ​ថា​រមួលក្រពើ ឬ​ការជាប់​សាច់ដុំ​។​

​មូលហេតុ​ដែល​បង្ក​អោយមាន​ការ​រមួលក្រពើ​អាច​មាន​ដូចជា ៖
•​    ​អត់​សូវ​មាន​ចរន្តឈាម​រត់​នៅក្នុង​ជើង​
•​    ​សាច់ដុំ​កំភួនជើង​ធ្វើការ​ខ្លាំង​ពេក​ពេល​ហាត់ប្រាណ​
•​    ​អ្នក​មិន​បាន​កំដៅ​សាច់ដុំ មុនពេល​ធ្វើ​លំ​ហាត់ប្រាណ​
•​    ​ហាត់ប្រាណ​នៅ​កន្លែង​ដែល​ក្តៅ​
•​    ​សាច់ដុំ​អស់កំលាំង​
•​    ​ខ្វះ​ជាតិ​ទឹក​
•​    ​ខ្វះ​ជាតិ​ម៉ាញ៉េ​ស្យូម និង​ប៉ូ​តា​ស្យូម​
•​    ​ខ្វះ​ជាតិ​កាល់ស្យូម ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​
•​    ​សរសៃប្រសាទ​ដំណើរការ​ខុស​ប្រក្រតី ដែល​អាច​បង្កឡើង​ដោយ​បញ្ហា​នានា​ដូចជា​ការរង​របួស​នៅ​ឆ្អឹងខ្នង កញ្ចឹងក ឬ​ខ្នង​។​

​ដូច្នេះ ដើម្បី​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រមួលក្រពើ សូម​សាកល្បង​ដូចខាងក្រោម ៖
-​    ​បរិភោគ​អាហារ​ដែល​សំបូរ​ជាតិ​វីតាមីន ជាតិ​ម៉ាញេស្យូម និង​ជាតិ​កាល់ស្យូម​
-​    ​រក្សា​សំណើម​ដល់​ស្បែក​អោយបាន​ល្អ​
-​    ​កំដៅ​សាច់ដុំ​អោយបាន​ត្រឹមត្រូវ មុនពេល​ដែល​ការធ្វើ​លំ​ហាត់ប្រាណ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម