ពាក្យមួយចំនួនដែលមិនត្រូវអោយមានក្នុងប្រវត្តិរូបរបស់អ្នក
អ្នកជាមនុស្សដែលនៅតែត្រូវការប្រើប្រាស់ប្រវត្តិរូបសង្ខេបរបស់ខ្លួនដើម្បីដាក់ពាក្យធ្វើការ និងបង្កើតទំនាក់ទំនង។ អ្នកមិនជឿថា អ្នកទើបតែចប់មហាវិទ្យាល័យ ឬវិទ្យាល័យទេ ប៉ុន្តែប្រហេលជាអ្នកកំពុងតែផ្លាស់ប្តូរដំណែងចេញពីសហគ្រាសមួយទៅសហគ្រាសមួយទៀត។ ម៉្យាងវិញទៀតប្រវត្តិរូបសង្ខេបគឺផ្នែកមួយដ៏សំខាន់ សម្រាប់បង្ហាញនូវការងាររបស់អ្នកនិងប្រវត្តិរបស់ខ្លួន ហើយអ្នកត្រូវតែសរសេរវាអោយបានល្អ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកកំពុងតែ សរសេរប្រវត្តិរូប ផ្ទាល់ខ្លួន ឬកំពុងតែអោយគេសរសេរអោយ អ្នកត្រូវតែប្រាកដថាមានពាក្យមួយចំនួនមិនត្រូវអោយមានទេ។
Capable
ពាក្យនេះមានន័យថាមានសមត្ថភាព។ និយោជកទាំងអស់ដែលកំពុងតែមើលប្រវត្តិរូបរបស់អ្នកនឹងនិយាយដូចៗគ្នាថា “ពិតណាស់ អ្នកតែងហៅខ្លួនឯង ថាជា មនុស្សមានសមត្ថភាព។ ប៉ុន្តែអ្នកមិនដែលនិយាយថាខ្លួនគ្មានសមត្ថភាពក្នុងការបំពេញមុខងារណាមួយសោះ”។ រឿងនេះស្តាប់ទៅគួរអោយក្តៅក្រហាយណាស់។ ហេតុអ្វីទៅ? ព្រោះអ្នកមិនដឹងប្រាកដថាអ្នកជានរណា ហើយដោយសារតែអ្នកមិនអាចដឹងថាអ្នកនឹងមានសមត្ថភាពអាចធ្វើ ការងារដែលអ្នកកំពុងតែ ដាក់ពាក្យ សុំនោះឬក៏អត់ផង។
Hard-Working
ពាក្យថា Hard-Working មានន័យថាខំប្រឹងធ្វើការ ហើយមើលទៅជាពាក្យដ៏ល្អមួយដែរ។ និយោជកចូលចិត្តមនុស្សដែលខិតខំធ្វើការណាស់។ តើអ្នកដឹងទេថាតើ ពួកគេចូលចិត្តអ្វីដែលល្អជាងនេះដែរទេ? និយោជិកដែលចេះបង្ហាញភាពព្យាយាម។ ចូរព្យាយាម និងស្វែងរកពាក្យដែលមានន័យដូចគ្នាផ្សេងទៀតដែលនៅតែបញ្ជាក់ថាអ្នកជាមនុស្សខិតខំធ្វើការទៅ។
Problem-solver
ពាក្យនេះមានន័យថាជាអ្នកដោះស្រាយបញ្ហា។ វាមិនមែនជាពាក្យមួយល្អទេ ព្រោះតែវាមានបង្កប់នូវន័យអវិជ្ជមានច្រើន។ ពាក្យនេះបញ្ជាក់អោយដឹងថា វានឹងមានបញ្ហាជាច្រើនកើតមាន ហើយអ្នកនឹងត្រូវចូលរួមក្នុងរឿងទាំងនោះដែរ។ រឿងនេះពិបាកនឹងព្យាករណ៍ទុកណាស់ ហើយវាប្រហែលជាបណ្តាលអោយមានសំណួរពិបាកៗកើតមានក្នុងការសម្ភាសន៍របស់អ្នកទៀតដូចជា “ចូរប្រាប់ខ្ញុំអំពីបញ្ហាពិសេសៗដែលកើតមាន និងរបៀបដែលអ្នកនឹងដោះស្រាយបន្តិចមក”។ល។
Creative
ពាក្យនេះមានន័យថា ដែលមានលក្ខណៈច្នៃប្រឌិត។ ការដែលមានគំនិតច្នៃប្រឌិតគឺជាធនធានដ៏ល្អមួយ ហើយវាក៏ជាពាក្យមួយល្អដែលគួរប្រើក្នុងប្រវត្តិរូបសង្ខេបរបស់អ្នកដែរ ប៉ុន្តែអ្នកត្រូវតែចៀសវាងការពិពណ៌នាខ្លួនឯងថាជាមនុស្សពោរពេញដោយភាពច្នៃប្រឌិត៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- រឿង ៩យ៉ាងដែលមិនគួរអោយមានក្នុងប្រវត្តិរូប (CV) របស់អ្នកទេ
- ប្រូតេអ៊ីនធ្លាក់តាមទឹកនោម បង្កឡើងដោយសារអ្វី?
- ៩ ចំណុចដែលធ្វើឲ្យស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៍
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!