វិធីសាស្ត្រ​សម្រាប់​មនុស្ស​ស្រី​ពូកែ​អៀន ពេល​ណាត់​ជួប​ជាមួយ​មនុស្ស​ប្រុស​

 
 

​ការជួប​គ្នា​ជាមួយ​មនុស្ស​ប្រុស​នឹង​ក្លាយទៅជា​រឿង​ភ័យខ្លាច​ចំពោះ​ស្ត្រី​ដែល​ប៉ិន​អៀន​។ វា​ក៏​ក្លាយទៅជា​រឿង​ពិបាក​មួយ​សម្រាប់​នាង​ដែរ​ក្នុង​ការនិយាយ​សន្ទនា​ជាមួយ​មនុស្ស​ប្លែក​មុខ​។ ស្ត្រី​ប៉ិន​អៀន​ក៏​អាច​ទទួលបាន​នូវ​ទំនាក់ទំនង​ស្នេហា​ដ៏​ស្និទ្ធស្នាល​ដែរ នៅ​ពេល​ពួកគេ​អាច​បង្ហាញ​នូវ​ការលើកទឹកចិត្ត និង​ភាពរឹងមាំ​បន្តិចបន្តួច​ក្នុង​ការឈាន​ជើង​ទៅ​រក​តំបន់​ដែល​ផ្តល់​ផា​សុខភាព​របស់​នាង​។ បើសិន​ជា​អ្នក​ជា​មនុស្ស​ស្រី​ប៉ិន​អៀន​មែន​នោះ អ្នក​ត្រូវ​តែ​ឈាន​ជើង​ចេញពីផ្ទះ ដើម្បី​ចូលរួម​ក្នុង​ការងារ​ក្នុង​សង្គម​អោយបាន​ច្រើន ព្រោះ​បុរស​ក្នុង​ក្តី​ស្រមៃ​របស់​អ្នកនឹង​មិនអាច​កើត​មាន​ក្នុងផ្ទះ​អ្នក​ស្រាប់ៗ​នោះទេ​។ ចូរ​ចាំ​ថា គ្មាន​វេទមន្ត​ណាមួយ​ដែល​នឹង​កើតឡើង​ទេ ហើយ​អ្នក​គួរតែ​ជួយ​ខ្លួនឯង​ដើម្បី​រក​បុរស​ក្នុង​ក្តី​ស្រមៃ​ទៅ​។

​បើសិន​ជា​អ្នក​អៀន ហើយ​យល់ថា​ពិបាក​ក្នុង​ការ​ស្វះស្វែង​រក​វីរៈបុរស​ជិះ​សេះស​នោះ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ក្នុងការ​ណាត់​ជួប​ខ្លះៗ ដែល​អាច​ជួយ​ដល់​អ្នក​បាន​។​

•​    ​បើសិន​ជា​អ្នក​ពិតជា​ចង់​ចូល​ខ្លួន​ទៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ក្នុង​ក្តី​ស្រមៃ​មែន​នោះ អ្នក​ត្រូវ​តែ​ធ្វើខ្លួន​អោយ​ទូលាយ កុំអោយ​មាន​ភាព​អៀនខ្មាស និង​ឧបសគ្គ​ផ្សេងៗ​អោយសោះ​។ ចូរ​យកចិត្តទុកដាក់​ទៅលើ​រូបគេ ហើយ​ត្រូវ​រៀបចំ​ខ្លួន​អោយបាន​ល្អ​សម្រាប់​ការ​ណាត់​ជួប​គ្នា​ជា​លើកដំបូង​។​
•​    ​មុន​ពេល​ដល់​ថ្ងៃ​ណាត់​ជួប​គ្នា ចូរ​ធ្វើ​កិច្ចការ​ផ្ទះ​បន្តិច​តាមរយៈ​ការបង្កើត​ជា​តារាង​សំណួរ​ដែល​គាត់​អាច​សួរ​។ ចូរ​ស្វែងយល់​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​ទាំងអស់នោះ​។ ការរៀបចំ​ដ៏​តិចតួច​មួយ​នេះ​នឹង​ធ្វើអោយ​អ្នក​យល់ថា ខ្លួនឯង​មាន​ទំនុកចិត្ត​កាន់តែខ្លាំង មុន​ពេល​ជួប​ជាមួយ​ដៃគូ​។ ចូរ​ចាំ​ថា មិន​ត្រូវ​ឆ្លើយ​អ្វី​មុនគេ​សួរ​ឡើយ​។ 
•​    ​ការ​ញញឹម​ធម្មតាៗ​របស់​អ្នក​អាច​បង្កើត​ជា​ភាព​អស្ចារ្យ​បាន​តាមរយៈ​បង្ហាញ​នូវ​បុគ្គលិកលក្ខណៈ​ប្រកបដោយ​ទំនុកចិត្ត​។ ស្នាមញញឹម​នឹង​លាក់បាំង​ភាព​អៀនខ្មាស់ តែ​ជា​ការបង្ហាញ​ពី​ភាព​រាក់ទាក់​របស់​អ្នក​ទៅ​វិញ​ទេ​។ 
•​    ​បើសិន​ជា​អ្នក​យល់ថា​មាន​ការពិបាក​ឆ្លើយ​រាល់​សំណួរ​ទាំងអស់​របស់​គាត់ ចូរ​សាកល្បង​ផ្តើមនិយាយ​វា​ប្រាប់​គាត់​ទៅ​។ អ្នក​អាច​សួរ​អំពី​ការងារ ចំណង់​ចំណូលចិត្ត ឬ​មិត្តភក្តិ​ជាដើម​។ 
•​    ​អ្នក​អាច​ធ្វើ​ការសរសើរ​គេ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​បាន ប៉ុន្តែ មិន​ត្រូវ​ធ្វើ​អោយ​ជ្រុល​ពេក​នោះ​ទេ​។ 
•​    ​ចូរ​ធ្វើខ្លួន​ជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​ចំពោះ​ថ្ងៃ​ណាត់​ជួប​គ្នា​នេះ​។ ចូរ​ព្យាយាម​ចាប់អារម្មណ៍​ទៅលើ​អ្វី​ដែល​គេ​កំពុងតែ​និយាយ​ខ្លះ​ទៅ មិន​មែន​គិតតែ​រក​នឹក​សំណួរ​ត្រូវ​សួរ​បន្ទាប់​ឡើយ​។ អ្នក​អាច​សួរ​សំណួរ​ពីរ​បី ឬ​រៀបចំ​ទស្សនៈ​ណាមួយ​ទៅលើ​ប្រធានបទ ដែល​ផ្តល់​នូវ​ការចាប់អារម្មណ៍​។ 
•​    ​ចូរ​ថែរក្សា​នូវ​ជំហរ​រាងកាយ​អោយបាន​ត្រឹមត្រូវ​។ ចូរ​ផ្លាស់ប្តូ​រការ​អោនក្បាល​ចុះ​តាមរយៈ​ការបង្ហាញ​ថា​អ្នក​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​គ្រប់គ្រង​ខ្លួនឯង​អោយបាន​ល្អ​បំផុត​ទៅ​។ 
•​    ​មិន​ត្រូវ​បង្ហាញ​ពី​ភាពភ័យខ្លាច និង​ទឹកមុខ​ខ្លាំងក្លា​ពេក​ឡើយ​។ រឿង​នេះ​អាច​ធ្វើ​អោយ​ដៃគូ​យល់​ថា​គ្មាន​ផា​សុខភាព​បាន​។ ចូរ​ធ្វើខ្លួន​ធម្មតា​។

​ចូរ​ធ្វើយ៉ាងណា​អោយ​ខ្លួន​ឯង​មាន​ផាសុខភាព និង​បណ្តោយ​អោយ​អ្នក​ដឹង​អំពី​អារម្មណ៍​ខ្លួនឯង​ផង​ទៅ​។ ជាមួយនឹង​វិធីសាស្ត្រ​ទាំងនេះ អ្នក​ពិតជា​នឹង​ធ្វើអោយ​បុរស​របស់​អ្នក​ចាប់អារម្មណ៍​នឹង​ការ​ណាត់​ជួប​មួយ​នេះ និង​ចងចាំ​អ្នក​ជាប់​រហូត​ទៀតផង​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម