វិធី ញ៉ែ​មនុស្ស​ស្រី​

 
 

​បើសិន​ជា​អ្នក​កំពុងតែ​ឆ្ងល់​ថា ធ្វើ​ដូចម្តេច​ទើប​ញ៉ែ​ស្រី​ស្អាត​បាន​នោះ អ្នក​ពិតជា​រក​អុស​ប្រទះ​ចង្ក្រានហ្គាស​ហើយ​។ ការ​ចែចង់ ឬ​ញ៉ែម​នុស្ស​ស្រី​នឹង​កើតមាន​យ៉ាង​ងាយ​ចំពោះ​មនុស្ស​ប្រុស​ស្រី​មួយ​ចំនួន​តូច ប៉ុន្តែ អ្នក​ទាំងនោះ​អាច​នឹង​មាន​ការភ័យខ្លាច​ច្រើន​នៅពេល​ចង់​បង្កើត​ការ​ចែចង់​នោះ​ទៅលើ​មនុស្ស​ដែល​ខ្លួន​ចាប់អារម្មណ៍​។ ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​របៀប​គ្រប់គ្រង​អារម្មណ៍​អោយបាន​ល្អ​ក្នុង​ពេល​ចែចង់​មនុស្ស​ស្រី​។

​កសាង​ទំនុកចិត្ត​
​រឿង​ដំបូង និង​មុនគេ​បង្អស់​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ ការ​សាង​ទំនុកចិត្ត​។ អ្នក​មិន​អាច​យកឈ្នះ​មនុស្ស​ម្នាក់​បាន​ទាំង​ខ្លួនឯង​ចេះតែ​អង្គុយ ឬ​ឈរ​ឆ្កឹង​ជាប់​រហូត​នោះទេ​។ ចូរ​ងើបក្បាលឡើង ហើយ​អ្នក​ពិតជា​អាច​បង្កើន​ការទាក់ទាញ​ខ្សែ​ភ្នែក​ជាមួយ​មនុស្ស​ដែល​អ្នក​ចង់​ចែចង់​ជា​មិនខានឡើយ​។

​ត្រូវ​មាន​ភាពក្លាហាន​គ្រប់គ្រាន់​
​ក្រៅ​ពី​ការ​មាន​ទំនុកចិត្ត អ្នក​ក៏​គួរតែ​មាន​ភាពក្លាហាន​ដើម្បី​ដើរ​ទៅរក​គេ និង​និយាយ​ជាមួយ​គេ​ដែរ​។ ការនិយាយ​មិនមែន​តែងតែ​ជា​រឿង​ងាយស្រួល​នោះទេ ជាពិសេស​នៅ​ពេល​អ្នក​មាន​ចំណាប់​អារម្មណ៍​ជាមួយ​នរណាម្នាក់ ហើយ​ខ្លាច​ថា គេ​ប្រហែលជា​មិន​បាន​គិត​មក​រក​អ្នក​វិញ​ផង​។

​ស្មោះត្រង់​
​គ្មាន​អ្វី​ដែល​អាក្រក់​បំផុត​នៅពេល​មនុស្ស​ម្នាក់​យល់ថា អ្នក​ដែល​គេ​កំពុងតែ​និយាយ​ជាមួយ​នោះ​ជា​មនុស្ស​បោកប្រាស់​ឡើយ​។ នោះ​ហើយ​គឺជា​មូលហេតុ​ដែល​អ្នក​ត្រូវតែ​និយាយ​ការពិត និង​មិន​កុហក​។ រឿង​នេះ​ប្រហែលជា​កាន់តែ​ពិបាក​សម្រាប់​អ្នក​ក្នុង​ការដើរ​លើ​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ​។​

​បង្ហាញ​អំពី​អត្តចរិត​លេងសើច​របស់​អ្នក​
​ចូរ​បណ្តោយ​ខ្លួន​ធ្វើការ​លេងសើច​តិចតួច​ផង​ទៅ​ទើប​ជា​ការល្អ​។ ហើយ​គេ​ក៏​ពិត​ជា​នឹង​ពេញចិត្ត​ការសប្បាយ​របស់​អ្នក​ផងដែរ​។ ដូច្នេះ ចូរ​ធ្វើយ៉ាងណា​អោយ​ការ​ចែចង់​របស់​អ្នក​ជា​របៀប​សាមញ្ញ និង​កុំអោយ​មាន​មនោសញ្ចេតនា​ច្រើនពេក​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម