អាថ៌កំបាំង មើលទៅកាន់តែនៅក្មេង
លំហាត់ប្រាណនៅក
“ក” គឺជាកន្លែងដែលឆាប់មើលទៅមានវ័យចំណាស់ជាងគេ ហើយក៏ជាកន្លែងដែលត្រូវការយកចិត្តទុកដាក់ដើម្បីរក្សាភាពមាំទាំរបស់វាដែរ។ ចូរគេងនៅជាយគ្រែ ហើយងើយកឡើង បន្ទាប់មកអោនក្បាលមកទ្រូវវិញ។ ចូរធ្វើបែបនេះអោយបាន ១០ ដងជារៀងរាល់ថ្ងៃ។
ប្រើថង់ស្អំទឹកកក
ដើម្បីភ្ញោចដល់កោសិកាស្បែក សម្រកការហើម បន្ថយភាពក្រហម និងការឡើងសរសៃលើស្បែក ចូរប្រើក្រណាត់ខ្ចប់ទឹកកក ឬប្រើដុំទឹកកកលុញពីលើមុខរបស់អ្នក។ ពេលនោះ វានឹងជួយអោយស្បែកមុខទៅជាពណ៌ក្រហម ហើយមើលទៅដូចជានៅក្មេងអញ្ជឹង។
ផ្លាស់ប្តូរផលិតផលលាងសម្អាតមុខរបស់អ្នកចោល
ចូរប្រើផលិតផលលាងសម្អាតជាតិប្រេងដែលមិនរលុបវិញ ប្រភេទជាតិប្រេងពីធម្មជាតិ ហើយចូរយកវាទៅម៉ាស្សាលើស្បែកអោយបានច្រើនទៅ។ ចូរប្រើកម្លាំងខ្លាំងបន្តិចពេលលាបលើកន្លែងណាដែលមានស្នាម ជាពិសេសតំបន់នៅខាងក្រោមភ្នែកតែម្តង។
ហាត់ក្បាច់យូហ្គានៅលើមុខ
ហាត់ក្បាច់យូហ្គានៅលើមុខអាចជួយទ្រទ្រង់ដល់រូបរាងនៃមុខរបស់អ្នក បន្ថយពេលវេលានៃភាពជ្រីវជ្រួញ និងពង្រឹងដល់ការឡើងផ្នត់ៗលើស្បែកទៀត។ ចូរដាក់ម្រាមដៃនៅគែមរបស់ថ្គាម និងទាញវាអោយដល់ត្រចៀក។ ការធ្វើបែបនេះនឹងជួយរំលាយជាតិខ្លាញ់នៅជុំវិញថ្គាមបានទៀតផង។
ញ៉ាំអាហារដែលល្អចំពោះមុខ
ត្រីសាលម៉ុងផ្ទុកទៅដោយជាតិអាស៊ីតខ្លាញ់អូមេហ្គាបីដែលជួយផ្តល់សំណើម រាប់ចាប់ពីធ្វើអោយរលោង ទន់ មានភាពបត់បែន រហូតដល់ការលូតលាស់របស់ស្បែក។ អ្នកគួរតែទទួលទានត្រីប្រភេទនេះអោយបានពីរទៅបីដងក្នុងមួយសប្តាហ៍។ ផ្លែបឺក៏ផ្ទុកទៅដោយជាតិខ្លាញ់ល្អ វីតាមីន E និង B កំផ្លេចដែរ សម្រាប់ជួយជួសជុល និងការពារស្បែកពីការខូចខាតដោយសាររ៉ាឌីកាល់សេរី។ ចូរទទួលទានផ្លែបឺ ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ប្តីឆ្លាត មិនគួរសួរប្រពន្ធខ្លួនរឿងអ្វីខ្លះ?
- វិធីបំបាត់ ការក្អកនៅពេលយប់
- សញ្ញាមួយចំនួនដែលបញ្ជាក់ថា គេមានចិត្តមិនស្មោះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!