វិធីសាស្ត្រ ពង្រឹង​ជំនាញ​ទំនាក់ទំនង​

 
 

​ការពង្រឹង​ដល់​ជំនាញ​ទំនាក់ទំនង​អោយមាន​ប្រសិទ្ធភាព​នោះ​មិនមែន​ជា​រឿង​ពិបាក​ដូច​អ្នក​គិត​នោះទេ ហើយក៏​មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដែរ ដែល​អ្នក​អាច​ប្រើ​ដើម្បី​បង្កើត​ជា​ការ​សន្ទនា​គ្នា​បាន​យ៉ាង​ល្អ​ដូចជា ៖

​សំណួរ​
​ចូរ​ព្យាយាម​សួរ​សំណួរ​ដើម្បី​អាច​ទទួលបាន​ព័ត៌មាន​លម្អិត​បន្ថែម​។ ចូរ​បង្កើត​សំណួ​របើក (​មិនមែន​សំណួរ​ដែល​អាច​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា បាទ ចាស់ ឬទេ​) ដូច្នេះ អ្នក​នឹង​អាច​ប្រាកដថា វា​អាច​ធ្វើអោយ​អ្នក​ទទួលបាន​ព័ត៌មាន​ទៅតាម​តម្រូវការ​។

​បង្កើត​ជា​កថាខ័ណ្ឌ​
​ការនិយាយ​ម្តងទៀត​នូវ​អ្វី​ដែល​អ្នក​បាន​ស្តាប់លឺ​ដោយ​ប្រើ​ពាក្យ​ផ្ទាល់ខ្លួន គឺ​វិធីសាស្ត្រ​ដ៏​មាន​ប្រយោជន៍​មួយ​ដើម្បី​ធ្វើ​អោយ​ប្រាកដថា អ្នក​បាន​យល់​នូវ​អ្វី​ដែល​គេ​និយាយ​។ វា​ក៏​អាច​អោយ​អ្នក​និយាយ​ដឹង​ថា​អ្នក​កំពុងតែ​យកចិត្តទុកដាក់​លើ​ពាក្យ​សំដី​របស់​គេ​ផងដែរ​។

​លើក​ឧទាហរណ៍​
​វា​គ្រាន់តែ​ដូច​ជា​ការ​និយាយថា “​រូបភាព​មួយ​នោះ​ចង់​និយាយ​អំពី​ពាក្យសម្តី​ជាច្រើន​ម៉ាត់​”​។ ឧទាហរណ៍ គឺជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការជួយ​អោយ​អ្នក​ស្តាប់​បាន មើលឃើញ​នូវ​អ្វី​ដែល​អ្នក​កំពុងតែ​ព្យាយាម​និយាយ​។

​រឿង​និទាន​
​តើ​មាន​នរណា​ខ្លះ​ដែល​មិន​ចូលចិត្ត​រឿង​ដ៏​ល្អៗ​នោះ​? បើសិន​ជា​ប្រធានបទ​របស់​អ្នក​ពិបាក​យល់ ឬ​អ្នក​ចង់​អោយ​ច្បាស់​ថា អ្នក​ស្តាប់​របស់​អ្នក​មិន​ភ្លេច​នោះ ចូរ​និយាយ​វា​ដូចជា​អ្វី​ដែល​អ្នក​និយាយ​ក្នុង​ទម្រង់​និទានរឿង​វិញ​។

​ឥរិយាបថ​វិជ្ជមាន​
​តើ​អ្នក​ធ្លាប់​លឺ​ពាក្យ​មួយ​ឃ្លា​និយាយថា “​ការប្រើ​ទឹកឃ្មុំ​នឹង​ចាប់​រុយ​បាន​កាន់តែ​ច្រើន ហើយ​គួរ​ចៀស​ជាង​ប្រើ​ទឹកខ្មេះ​” ដែរ​ទេ​? ឥរិយាបថ​អវិជ្ជមាន​នឹង​គ្រាន់តែ​ធ្វើអោយ​អ្នក​ស្តាប់​លែង​ចង់​ស្តាប់​ប៉ុណ្ណោះ ហើយ​នឹង​ធ្វើអោយ​ពួកគេ​មិន​យល់ព្រម​នឹង​អ្វី​ដែល​អ្នក​និយាយ​ទៀត​ផង​។

​ផ្តល់​ជា​ការរិះគន់​
​ឃ្លា​លើកទឹកចិត្ត​ដ៏​តូច​មួយ​ដូចជា “​ខ្ញុំ​យល់​ថា​អ្នក​ចង់​មានន័យថា​ម៉េច​ហើយ​”, “​ហ្នឹងហើយ​”, “​គួរអោយ​ចាប់អារម្មណ៍​ណាស់​” ពិតជា​ធ្វើអោយ​អ្នក​និយាយ​ដឹងថា អ្នក​កំពុងតែ​តាមដាន​នូវ​ការសន្ទនា និង​ពិតជា​មាន​មោទនៈភាព​។

​ការផ្លាស់ប្តូរ​ទស្សនៈ​
​បើសិន​ជា​អ្នក​យល់ថា ប្រហែល​ជា​ភាព​យល់ច្រឡំ​អាច​កើតមាន​ហើយ ចូរ​ព្យាយាម​ពិពណ៌នា​នូវ​ស្ថានភាព​ដែល​អ្នក​កំពុង​តែ​យល់​ឃើញ​នោះ​ទៅ តែ​កុំអោយ​មាន​ការ​កាត់សេចក្តី​អ្វី​អោយ​សោះ​។ ឧទាហរណ៍ អ្នក​អាច​និយាយថា “​ខ្ញុំ​ជឿ​ជា​ថា​រឿងនេះ ...... តើ​អញ្ចឹង​មែន​អត់​?” ឬ “​តាម​ការយល់ឃើញ​របស់ខ្ញុំ ..... តើ​វា​ត្រូវ​ដែរ​ទេ​?”

​ដូច្នេះ នៅ​ពេល​អ្នក​អាច​មើលឃើញ​ហើយ ចូរ​ប្រើ​វិធីសាស្ត្រ​ទាំងអស់នេះ​ដើម្បី​ពង្រឹង​ដល់​ជំនាញ​ទំនាក់ទំនង​របស់​អ្នក​អោយ​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រាស្រ័យ​ទាក់ទង​គ្នា​របស់​អ្នក​ទៅ ហើយ​វា​ក៏​មិន​ពិបាក​នឹង​ទទួល​បាន​ប្រយោជន៍​របស់​វា​ដែរ​៕
​ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម