ចង់​លក់​ផ្ទះ​ដាច់​? យើង​អាច​ជួយ​អ្នក​បាន​

 
 

​មាន​ក្បួនខ្នាត​មួយចំនួន​ដែល​ត្រូវបាន​បញ្ជូលទៅ​ក្នុង​ការល​ក់​ផ្ទះ ដើម្បី​បង្កើត​ភាព​ទាក់ទាញ​ដល់​អ្នក​ទិញ និង​បង្កើន​ប្រសិទ្ធភាព​ដល់​ការលក់​ផ្ទះ​របស់​អ្នក​កាន់តែ​ខ្ពស់​។ បើសិន​ជា​អ្នក​កំពុងតែ​ដាក់លក់​ផ្ទះ​របស់​អ្នក​មែន​នោះ អ្នក​គួរតែ​ដឹងថា ធ្វើ​ដូចម្តេច​ទើប​អាច​អោយ​ផ្ទះ​របស់​អ្នក​អាច​លក់​ដាច់​ក្នុងតម្លៃ​ខ្ពស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ​ជាច្រើន​មាន​ការយល់ដឹង​ច្បាស់​ណាស់​អំពី​រឿង​នេះ ដូច្នេះ អ្នក​គួរតែ​យល់ដឹង​អំពី​ច្បាប់​ទ្រព្យសម្បត្តិ​របស់​ខ្លួន​អោយ​ច្បាស់​តាមរយៈ​ការពិគ្រោះ​ជាមួយនឹង​មេធាវី​ម្នាក់​ដែល​អាច​ដោះស្រាយ​នឹង​បញ្ហា​ទ្រព្យសម្បតិ្ត​អ​ចន​ទ្រព្យ​មួយនេះ​។

​ផ្តល់​តម្លៃ​អោយបាន​ត្រឹមត្រូវ​
​រឿង​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​ការលក់​ផ្ទះ​នោះ គឺ​មាន​ហេតុផល​ត្រឹមត្រូវ​សម្រាប់​អោយ​តម្លៃ​លើ​ការលក់​ផ្ទះ​របស់​អ្នក​។ ភ្នាក់ងារ​ទិញ​លក់​អចលនៈទ្រព្យ​អាចជួយ​អោយ​អ្នក​ទទួលបាន​តម្លៃ​ដ៏​សមរម្យ​ដោយ​ផ្អែក​ទៅលើ​អ្វី​ដែល​អ្នកមាន ហើយ​មាន​ការប្រៀបធៀប​គ្នា​ត្រឹមត្រូវ​។ តម្លៃ​នៃ​ការប្រៀបធៀប​ទាំងនេះ​អាច​ធ្វើ​ចំពោះ​ការលក់​ផ្ទះ​របស់​អ្នក​បាន​។ អ្វី​ដែល​អ្នក​ចង់​ដឹង​នោះ​គឺ តម្លៃ​លើ​ទីផ្សារ​តែ​ម្តង និង​ចំនួន​ដែល​អ្នកទិញ​កំពុងតែ​ចំណាយ​លើ​ការទិញ​។ បើសិន​ជា​អ្នក​ចង់​បាន​តម្លៃ​មួយ​ដែល​ថ្លៃ ឬ​ផ្ទះ​កំពុង​ក៏​ធំ​ស្រាប់​ហើយ នោះ​តម្លៃ​ផ្ទះ​អ្នក​ក៏​អាច​ដំឡើង​អោយ​ខ្ពស់​បាន​ដែរ ដើម្បី​អាច​ទទួលបាន​អត្ថប្រយោជន៍​កាន់តែខ្លាំង​។

​មាន​ច្បាប់​ត្រឹមត្រូវ​
​ការលក់ទំនិញ​ដែល​មាន​ច្បាប់​ត្រឹមត្រូវ​អាច​មាន​លក្ខណៈ​ប្រែប្រួល​ទៅ​តាម​តំបន់​នី​មួយៗ ដូច្នេះ អ្នក​គួរតែ​សិក្សា​ស្រាវជ្រាវ​ទៅលើ​ច្បាប់​ក្បួន​របស់​វា​អោយបាន​ច្បាស់លាស់​។ អ្នកលក់​ប្រហែលជា​ទាមទារ​អោយមាន​មាន​ការយល់ដឹង​នឹង​បញ្ហា​ផ្ទះ​របស់​ខ្លួន​ដូចជា ការខូចខាត ផល​អាក្រក់​នៃ​បរិដ្ឋាន​ដែល​ប៉ះពាល់​ដល់​ផ្ទះ និង​ប្រព័ន្ធ​មិន​ប្រក្រតី​ផ្សេងៗ​៕

ប្រភព៖ health.com.kh

 


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម