ស្គាល់​ពី​សញ្ញា “​ស្ត្រេ​ស​ដោយ​សារ​ការងារ​”

 
 

​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ហត់នឿយ​នៅ​នឹង​កន្លែង​ធ្វើ​ការងារ នោះ​អ្នកនឹង​បាត់បង់​ជំនឿ ហើយ​អាច​ក្លាយ​ជា​មួរ​ម៉ៅ​។ បញ្ហា​នេះ​អាច​ធ្វើអោយ​អ្នក​មិនសូវ​ជា​សកម្ម និង​មាន​ប្រសិទ្ធភាព​ការងារ​តិច​។ ប្រសិនបើ​អ្នក​ព្រងើយកន្តើយ​ទៅនឹង​សញ្ញា​បញ្ហា​ស្ត្រេ​ស​ទាំងនេះ វា​អាច​នាំអោយ​អ្នក​មាន​បញ្ហា​ច្រើន​បន្តិច​ម្តងៗ​។ លើស​ពី​ការរំខាន​ដល់​កិច្ច​ការងារ និង​ភាព​រីករាយ​របស់​អ្នក បញ្ហា​ស្ត្រេ​ស​ខ្លាំង ឬ​រ៉ាំរ៉ៃ​អាច​នាំអោយ​មាន​បញ្ហា​ដល់​រាងកាយ និង​ផ្លូវចិត្ត​ផងដែរ​។​

​រោគសញ្ញា “​ស្ត្រេ​សនៅ​កន្លែងធ្វើការ​” រួមមាន ៖
-​    ​មាន​អារម្មណ៍​ថប់​បារម្ភ មួរ​ម៉ៅ ឬ​ធ្លាក់​ទឹកចិត្ត​
-​    ​មិន​រួសរាយ​
-​    ​បាត់បង់​ការចាប់អារម្មណ៍​ធ្វើ​ការងារ​
-​    ​បញ្ហា​នៃ​ការ​គេង​
-​    ​អស់កម្លាំង​
-​    ​បញ្ហា​នៃ​ការ​ផ្ចង់អារម្មណ៍​
-​    ​ឈឺក្បាល ឬ​ឈឺ​សាច់ដុំ​
-​    ​បញ្ហា​ក្រពះ​
-​    ​ចង់​ដក​ខ្លួន​ពី​សង្គម​
-​    ​បាត់បង់​ចំណង់​ផ្លូវភេទ​
-​    ​ប្រើ​ថ្នាំ ឬ​ស្រា ដើម្បី​ដោះស្រាយ​បញ្ហា​។​

​មូលហេតុ​ទូទៅ​នៃ​ស្ត្រេ​ស​ខ្លាំង​នៅ​កន្លែងធ្វើការ ៖
-​    ​ខ្លាច​គេ​បណ្តេញចេញ​ពី​ការងារ​
-​    ​ធ្វើការ​លើស​ម៉ោង​
-​    ​សម្ពាធ​ពី​ការរំពឹង​ទុក​ខ្ពស់ ប៉ុន្តែ មិន​មាន​ការកើនឡើង​ចំពោះ​ភាព​រីករាយ​នៃ​ការងារ​
-​    ​សម្ពាធ​ការងារ​គ្រប់ពេល​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម