ទំនាក់ទំនងមានប្រសិទ្ធភាព ផ្តល់ផលប្រយោជន៍អ្វីខ្លះ?
ទោះបីជាឧបករណ៍មានបច្ចេកទេសជាច្រើនអាចជំនួយដល់ការសន្ទនាគ្នាក៏ដោយ ក៏ការយល់ដឹងពីរបៀបធ្វើទំនាក់ទំនងបានយ៉ាងច្បាស់ នៅតែមានសារៈសំខាន់ផងដែរ។ ដំណើរការមួយនេះត្រូវមានការចូលរួមដោយអ្នកផ្តល់ព័ត៌មានដែលគេត្រូវការ ឬមានអារម្មណ៍ដឹង និងអ្នកទទួលព័ត៌មានដែលអាចយល់ច្បាស់នូវអ្វីដែលគេផ្តល់អោយ។ នៅពេលអ្នកយល់ដឹងពីរបៀបធ្វើយ៉ាងណាអោយមានទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពជាមួយអ្នកដទៃនោះ អ្នកពិតជាមិនសូវស្ត្រេសទេ ហើយថែមទាំងមានទំនាក់ទំនងច្រើនក្នុងជីវិតផ្ទាល់ខ្លួនអ្នក ព្រមទាំងមុខវិជ្ជាជីវៈរបស់អ្នកទៀតផង។
ទំនាក់ទំនងក្នុងគ្រួសារ
ទំនាក់ទំនងត្រូវការការផ្លាស់ប្តូរបែបធម្មជាតិ ព្រោះកូនៗត្រូវការការលូតលាស់ ហើយរចនាសម្ព័ន្ធរបស់គ្រួសារក៏ត្រូវផ្លាស់ប្តូរផងដែរ។ ឪពុកម្តាយ និងកូនច្រើនតែពិបាកនឹងនិយាយពិភាក្សាគ្នាណាស់។ ទំនាក់ទំនងល្អ គឺជារឿងសំខាន់សម្រាប់ការពិភាគ្សាគ្នា។ ឪពុកម្តាយដែលរក្សាចំណាប់អារម្មណ៍ទៅលើរបៀបរស់នៅរបស់កូនខ្លួនឯង មិនត្រឹមតែអាចពង្រឹងដល់ទំនាក់ទំនងនោះទេ តែវាក៏ផ្តល់ឥទ្ធិពលវិជ្ជមានដល់សេចក្តីស្រឡាញ់ក្នុងគ្រួសារផងដែរ។
បន្តទំនាក់ទំនងជាមួយដៃគូ
ខណៈពេលដែលទំនាក់ទំនងទាំងអស់មានសារៈសំខាន់ ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព គឺពិតជាអាចរក្សាគុណភាពនៃភាពជាដៃគូបាន។ ការបង្កើតទំនាក់ទំនងមួយគឺត្រូវតែធានាអោយបានថា ដៃគូទាំងសងខាងនៅតែរក្សាការចែករំលែករបស់ពួកគេជាទៀងទាត់ចំពោះការងារ ឬការពិភាក្សាលើបញ្ហាជីវិតរស់នៅ។ ពេលនោះ ទំនាក់ទំនងដ៏មានប្រសិទ្ធភាពនឹងកើតមានជាមិនខាន។
ដំណើរការយ៉ាងរលូននៅកន្លែងធ្វើការ
មិនខ្វល់ថាអ្នកមានមុខតំណែងអ្វីនៅកន្លែងធ្វើការទេ អ្នកសុទ្ធតែអាចផ្តល់ឳកាសអោយមានផលិតផលកាន់តែច្រើន ឬមជ្ឈដ្ឋានដែលមិនសូវមានភាពតានតឹង តាមរយៈទំនាក់ទំនងដោយបើកចំហរទាំងអស់។ ការដែលពឹងផ្អែកទាំងស្រុងទៅលើទំនាក់ទំនងក្នុងសង្គមនឹងធ្វើអោយបុគ្គលិក ឬអ្នកធ្វើការជាមួយគ្នាជាច្រើន យល់ច្បាស់ពីសារៈសំខាន់នៃការពង្រឹងដល់ជំនាញនៃការធ្វើទំនាក់ទំនងរបស់ពួកគេបន្តិចម្តងៗ។ នៅពេលប្រធានដឹកនាំ បុគ្គលិក និងអ្នកធ្វើការជាមួយគ្នាអាចមានតម្រូវការ និងមានទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពនោះ វានឹងបង្កើនភាពមើលឃើញ បង្កើនការទុកចិត្ត និងជម្រុញអោយមានការងារជាក្រុមដ៏ល្អជាមិនខាន៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- តើការរួមភេទមានសារៈសំខាន់ចំពោះទំនាក់ទំនងដូចម្តេចទៅ?
- ជួបសង្សារចាស់ គួរធ្វើម៉េចល្អ?
- គ្រប់គ្រងការហើម អំឡុងពេលមានផ្ទៃពោះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!