គួរត្រៀមអ្វីខ្លះ មុនពេលណាត់មិត្តប្រុសចេញក្រៅ?
ក្នុងនាមជាយុវវ័យ ទោះបីជាអ្នកជាមនុស្សដែលមានប្រជាប្រិយបំផុតក្នុងសាលាក៏ដោយ ការបែកញើសបាតដៃ ស្ងួតមាត់ ឬចេះតែមិនស្រួលក្នុងខ្លួនច្រើនតែកើតមានពេលណាត់នរណាម្នាក់ជួបគ្នាតែពីរនាក់ជាលើកដំបូង។ កាលពីមុន មានតែបុរសទេដែលធ្លាប់មានអាការៈបែបនេះ ព្រោះវាជាការទទួលខុសត្រូវលើការចាប់ផ្តើមទំនាក់ទំនងស្នេហា។
ការណាត់ជួបគ្នាតែពីរនាក់អាចជារឿងមួយស្មុគស្មាញយ៉ាងខ្លាំង ប៉ុន្តែ វានៅតែងាយក្នុងការអនុវត្ត។ កាលណាអ្នកស្គាល់គ្នាកាន់តែច្រើន សកម្មភាពនោះនឹងកើតឡើងកាន់តែល្អ។
មុនពេលអ្នកសុំណាត់ជួបគ្នាជាមួយបុរសណាម្នាក់ អ្នកគួរតែមានការត្រៀមខ្លួននូវរឿងមួយចំនួនដូចជា៖
• សុំច្បាប់ ៖ នេះគឺជាកត្តាដ៏សំខាន់មួយ។ វាពិតជារឿងខ្មាស់គេណាស់ និងគួរអោយស្អប់បំផុតនៅពេលដែលអ្នកណាត់គេហើយ ខ្លួនឯងបែរជាអវត្តមានដោយសារតែឪពុកម្តាយមិនអនុញ្ញាតិ។
• ទាក់ទងនឹងឥរិយាបថទាំងអស់ ៖ អ្នកពិតជាចង់អោយមានទំនុកចិត្តលើខ្លួនឯងណាស់នៅពេលសុំនរណាម្នាក់ចេញទៅក្រៅជួបគ្នាតែពីរនាក់ ព្រោះរូបរាងខាងក្រៅ និងអារម្មណ៍អ្នកបានបង្កើតនូវអ្វីៗដែលខុសពីមុនទាំងអស់ហើយ។ រូបរាងខាងក្រៅដែលល្អ ឬម៉ូដសក់ថ្មីសុទ្ធតែអាចផ្តល់ជាទំនុកចិត្តដល់ការនិយាយគ្នាបានទាំងអស់។ លើសពីនេះទៅទៀត បើសិនជាអ្នកកំពុងតែជួបញ្ហា ឬស្ថិតក្នុងថ្ងៃមិនល្អនោះ វាប្រហែលមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់សុំគេជួបគ្នាឡើយ។
• អនុវត្តអោយបានល្អឥតខ្ចោះ ៖ ចូរគិតនូវរឿងមួយចំនួនដែលអ្នកចង់និយាយអោយហើយ និងសមវាចោលសិនទៅ។ អ្នកក៏មិនចាំបាច់ចងចាំពាក្យគ្រប់មាត់ដែរ ដោយគ្រាន់តែមានគំនិតថាគួរហារមាត់និយាយបែបណា ដឹងនូវអ្វីដែលត្រូវនិយាយ និងរបៀបដែលអ្នកចង់អោយគេសួរមកវិញ។ ចូរស្តាប់នូវយោបល់របស់អ្នកឡើងវិញ ពេលនិយាយជាមួយខ្លួនឯងនៅមុខកញ្ចក់។
• បន្ធូរអារម្មណ៍ ៖ ចូរចាំថា មិនខ្វល់ថាអ្នកកំពុងតែណាត់នរណាមកជួបគ្នាទេ អោយតែគិតថាគេជាមនុស្សដែលអ្នកចូលចិត្តទៅបានហើយ។ ទោះបីជាគេមានរូបរាងស្អាតសង្ហារ ឬជាបុរសមានប្រជាប្រិយបំផុតក្នុងសាលាក៏ដោយ ក៏គេនៅតែមានភាពតានតឹង ពេលវេលាអាក្រក់ៗ និងប្រហែលជាធ្លាប់ណាត់នរណាម្នាក់កាលពីមុនដែរហើយ ដូច្នេះ ចូរសង្ឃឹមយ៉ាងមុតមាំថា គេនឹងដឹងនូវអ្វីដែលអ្នកនឹងត្រូវសួរហើយ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ភាពស្រើបស្រាល បុរសស្រ្ដី គួរយល់ដឹង
- ការងារបរាជ័យ អាចមកពីខ្លួនអ្នកផ្ទាល់
- អ្វីដែលបង្កើនហានិភ័យ នៃការលេចនោម ចំពោះស្ត្រី?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!