លិង្គ​ឡើង​រឹង​ កើតពេលណាខ្លះ?

 
 


ខាងក្រោម​នេះ គឺជា​ការពិត​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ដឹង​អំពី​ការឡើង​រឹង​របស់​លិង្គ ៖
​ការឡើង​រឹង​របស់​លិង្គ​មាន​បី​ប្រភេទ​
​មែន​ហើយ ការឡើង​រឹង​របស់​លិង្គ​ទាំងបី​ប្រភេទ​នោះ​មានដូចជា ១. Reflexogenic កើតចេញ​ពី​ការប៉ះពាល់​លើ​លិង្គ​ពិតប្រាកដ​។ ២. Psychogenic កើតចេញ​ពី​ការភ្ញោ​ចតាម​រយៈ​សម្លេង ការមើលឃើញ ឬ​ការស្រមើស្រមៃ​។ ៣. Nocturnal កើតឡើង​នៅ​ពេលយប់​។ ចំពោះ​ការឡើង​រឹង​របស់​លិង្គ​ទាំង​ពីរ​ចុងក្រោយ មិនមែន​តែងតែ​កើតមាន​ដោយ​ចេតនា​នោះ​ទេ និង​មិន​អាច​កំណត់​ពេលវេលា​ណាមួយ​ច្បាស់លាស់​ផង​ដែរ​។

​ការជក់បារី និង​ការទទួល​ទាន​គ្រឿង​ស្រវឹង មិនល្អ​ចំពោះ​ការឡើង​រឹង​របស់​លិង្គ​ឡើយ​

​តាម​ការសិក្សា​បានអោយដឹងថា បុរស​វ័យក្មេង​ដែល​ជួប​បញ្ហា​ងាប់​លិង្គ ប្រហែលជា​មាន​ជាប់ទាក់ទង​នឹង​ការ​ផឹកស្រា ឬ​ជក់បារី ដូច្នេះ ការកាត់បន្ថយ​ចំនួន​ប្រើប្រាស់ ជាពិសេស​នៅក្នុង​ពិធីជប់លៀង​ពិតជា​ជួយ​ស្តារ​អោយ​អ្វីៗ​ត្រលប់​មក​រក​ភាព​ដើម​វិញ​បាន​។

​មាត់​អាចជួយ​អោយ​លិង្គ​កាន់តែ​ធំ​ជាង​មុន​
​តាម​ការសិក្សា​មួយ​បាន​រកឃើញថា បុរស​ដែល​ទទួលបាន​ការប្រើ​មាត់​រួមភេទ ឬ​លិតប្រ​ដា​ប់ភេទ​របស់​ខ្លួន លិង្គ​របស់​គេ​នឹង​រីក​ធំ​ជាង​បុរស​ដែល​គ្រាន់តែ​ប្រើ​ការស្រមើស្រមៃ ឬ​ប្រើ​ដៃ​ខ្លួនឯង​។

​គេង​កាន់តែច្រើន កាន់តែ​ល្អ​
​ការ​គេង​មិន​ត្រឹមតែ​មាន​ឥទ្ធិពល​ល្អ​ចំពោះ​ចំណង់​ផ្លូវភេទ​អ្នក​ទេ តែ​វា​ក៏​អាច​រំខាន​ដល់​វដ្ត​នៃ​ការឡើង​រឹង​របស់​លិង្គ​ដែល​កើតឡើង​នៅពេល​យប់​បាន​ដែរ​។ ដូច្នេះ ការ​នៅ​ជាមួយ​ដៃគូ​ដែល​គេង​ស្រមុក​ពិតជា​រំខាន​ដល់​សមត្ថភាព​នៃ​ការឡើង​រឹង​របស់​លិង្គ​បាន ដោយសារតែ​ការ​ទទួលទានដំណេក​មិន​បាន​គ្រប់គ្រាន់​។

​ការសម្រេច​កាម​ដោយ​ខ្លួនឯង​អាចបង្កើត​នូវ​អ្វីៗ​ដែល​ថ្មី​បាន​

​នៅពេល​បុរស​ម្នាក់​មិនបាន​សម្រេច​កាម​ដោយ​ខ្លួនឯង​រយៈពេល​ពីរ​បី​ថ្ងៃ​ទេ វា​នឹង​មាន​លំហូរ​ឈាម​កាន់តែ​ច្រើន​ទៅក្នុង​លិង្គ​របស់គេ នៅពេល​គេ​ធ្វើ​ការភ្ញោ​ចដ​ល់​ភាព​ស្រើបស្រាល​ម្តងទៀត ដូច្នេះ វា​ពិតជា​នឹង​ធ្វើអោយ​ការឡើង​រឹង​របស់​លិង្គ​នោះ​ធំ​ជាង​មុន​ជា​មិនខានឡើយ​៕

ប្រភព៖  health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម