រឿង​ដែល​អ្នក “​មិន​គួរ​ធ្វើ​” នៅពេល​រួមភេទ​

 
 


នៅពេល​ដែល​អ្នក​ឡើង​គ្រែ​ជាមួយ​គូស្នេហ៍ រឿង​ចុងក្រោយ​ដែល​អ្នក​ចង់​ធ្វើ​នោះ​គឺ កុំ​ធ្វើ​អោយ​នាង​បាត់បង់​អារម្មណ៍​។ មានន័យ​ថា អ្នក​គួរតែ​មាន​រឿង​មួយចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ​សោះ​ក្នុង​ពេល​រួមភេទ​។

​មិន​ព្រម​ថើប​
​ជឿ​អត់ថា មាន​មនុស្ស​ច្រើនណាស់ (​ជាពិសេស​មនុស្ស​ស្រី​) មិន​បាន​ថើប​ដៃគូ​របស់​ខ្លួន​ឡើយ​នៅ​ពេល​ពួកគេ​រួមភេទ​ជាមួយ​គ្នា​។ នេះ​ប្រហែលជា​បណ្តាលមកពី​ក្បាច់​រួមភេទ​មិន​អាច​អោយ​នាង​ធ្វើបាន ឬ​នាង​ជិត​ដល់​អារម្មណ៍​ស្រើបស្រាល​ខ្លាំង ទើប​មិន​ចង់​អោយ​ដាច់​ចង្វាក់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ គេ​បាន​ណែនាំ​ថា អ្នក​គួរតែ​ធ្វើយ៉ាងណា​ខិតខំ​ថើប​ដៃគូ​អោយបាន​ច្រើន​បន្តិច​ក្នុងពេល​រួមភេទ​។

​ខាំ​ដៃគូ មុនពេល​គេ​មិនទាន់​ត្រៀម​ខ្លួន​រួច​
​ខណៈពេល​ដែល​មនុស្ស​ជាច្រើន​ពេញចិត្ត​ដៃគូ​ដែល​ប្រើ​កម្លាំង​ខ្លាំងៗ​នោះ ការ​ខាំ​ញ៉ិច​គ្រប់​ទី​កន្លែង​នៃ​រាងកាយ​របស់​ពួកគេ​មុន​ពេល​ទទួលបាន​ភាព​ស្រើបស្រាល ប្រហែលជា​អាច​បណ្តាលអោយ​ឈឺចាប់ និង​គ្មាន​ផាសុខភាព ឬ​អាច​ធ្វើអោយ​លែង​មាន​អារម្មណ៍​បាន​។ ដូច្នេះ ចូរ​ប្រាកដថា ដៃគូ​របស់​អ្នក​មាន​ភាព​ស្រើបស្រាល​សិន មុន​ពេល​ខាំ​ត្រចៀក ស្មា ក ឬ​គ្រប់កន្លែង​នៃ​រាងកាយ​របស់គេ​។

​មិន​ខ្វល​រឿង​ផ្សេងៗ ក្រៅ​ពី​កន្លែង​ស្រើបស្រាល​ផ្លូវភេទ​
​ប្រដាប់ភេទ គឺជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នក​ត្រូវ​ខ្វល់ ប៉ុន្តែ អ្នក​គួរតែ​យកចិត្តទុកដាក់​ដែរ​ចំពោះ​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាងកាយ​របស់​ដៃគូ និង​ផ្តោត​សំខាន់​ទៅ​លើ​រាងកាយ​ទាំងមូល​របស់​គេ​ផង​ដូចជា ជង្គង់ កដៃ ខ្នង និង​ពោះ ព្រោះ​វា​ក៏​ជា​កន្លែង​ស្រើបស្រាល​សម្រាប់​បុរស និង​ស្ត្រី​ដែរ​។ ដូច្នេះ ការ​បរ​បោស​អង្អែល​ថ្នមៗ​នៅ​កន្លែង​ទាំងនេះ​នឹង​ជួយ​ផ្តល់​នូវ​ភាព​ស្រើបស្រាល​ដល់​ដៃគូ​កាន់តែខ្លាំង​។

​ដាក់​ទម្ងន់​កាន់តែខ្លាំង​លើ​ដៃគូ​

​ទោះបីជា​អ្នក​ជា​មនុស្ស​ស្រី​ក៏​ដោយ អ្នក​ក៏​គួរតែ​ចេះ​សម្រាល​ខ្លួន​បាន​មួយ​ភ្លេត​ដែរ នៅពេល​ដែល​អ្នក​ទាំង​ពី​រ​កំពុងតែ​រួមភេទ ជា​ពិសេស​ពេល​មនុស្ស​ស្រី​នៅ​ពីលើ​តែម្តង​។ នៅ​ពេល​អ្នក​នៅ​ពី​លើ​ដៃគូ អ្នក​គួរតែ​ធ្វើយ៉ាងណា​កុំ​ទម្លាក់​ទម្ងន់​ខ្លួន​ខ្លាំង​ទៅលើ​ដៃគូ​អោយសោះ ហើយ​ចូរ​ធ្វើ​វា​ដោយ​ប្រុងប្រយ័ត្ន​ជានិច្ច​។ ការ​ដែល​ធ្វើ​អោយ​ដៃគូ​ទ្រ​ទម្ងន់​ធ្ងន់​ពេក ឬ​មិន​អាច​ដកដង្ហើម​បាន​ស្រួល ពិតជា​ធ្វើអោយ​គេ​លែង​មាន​អារម្មណ៍​បន្ត​សកម្មភាព​ដ៏​ល្អ​ជាមួយ​អ្នក​ជាមិនខាន​។

ឈាន​ដល់​ចំណុច​ស្រើបស្រាល​លឿន​ពេក ឬ​យូរពេក
រឿង​នេះ​បញ្ជាក់​យ៉ាង​ពិសេស​សម្រាប់​បុរស​តែម្តង​។ អ្នក​ត្រូវតែ​មាន​ការគ្រប់គ្រង​យ៉ាង​ល្អ​ទៅ​លើ​សាច់ដុំ​របស់​អ្នក ដើម្បី​អោយ​ប្រាកដថា អ្នក​អាច​បាញ់​ទឹកកាម​នៅ​ពេលវេលា​ដែល​សមរម្យ​។ ការ​ដែល​ចេញ​ទឹកកាម​លឿន​ពេក ប្រហែល​ជា​ធ្វើ​អោយ​ដៃគូ​មិន​សប្បាយ​ចិត្ត​ទេ ហើយ​ការ​ក្រ​ចេញ​ពេក​ក៏​អាច​ផ្តល់​អារម្មណ៍មិនល្អ​ផងដែរ​។ ដើម្បី​ចៀសវាង​រឿងនេះ ចូរ​ធ្វើយ៉ាងណា​ចំណាយ​ពេលវេលា​អោយបាន​ច្រើន​ក្នុង​ការ​បរ​បោស​អង្អែល​មុន​ ពេល​រួមភេទ​ទាំង​បុរស និង​ស្ត្រី​។ បើសិនជា​អ្នកត្រូវការ​ពេល​យូរ ហើយ​គ្រាន់តែ​អាច​ចេញ​ទឹកកាម​តាមរយៈ​ការភ្ញោ​ចដោ​យ​ដៃ​មែន​នោះ ចូរ​ធ្វើយ៉ាងណា​អោយ​ដៃគូ​ទទួលបាន​ចំណុច​កំពូល​មួយ​សិន​ទៅ​៕

ប្រភព៖  health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម