“​ញ័រ​ទ្រូង​” ជា​រឿង​ធម្មតា ឬក៏​ជា​ជំងឺ​?

 
 


កាលណា​អ្នក​ញ័រ​ទ្រូង​ដោយសារ​បេះដូង អ្នក​នឹង​មាន​អារម្មណ៍​ថា បេះដូង​របស់​អ្នក​លោត​ខ្លាំងៗ លោត​ញាប់ ឬ​លោត​ឈប់ៗ​។ អ្នក​អាច​ចាប់អារម្មណ៍​ការ​ញ័រ​បេះដូង​នៅក្នុង​ទ្រូង បំពង់ក ឬ​នៅ​នឹង​ក​។ ការ​ញ័រ​ទ្រូង​អាច​ជា​ការរំខាន ឬ​គួរ​អោយ​ភ័យខ្លាច​។ ជាទូទៅ វា​មិន​ធ្ងន់ធ្ងរ ឬ​បង្ក​ជា​គ្រោះថ្នាក់​នោះទេ ហើយ​វា​តែងតែ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​។
ញ័រ​ទ្រូង​ភាគច្រើន​កើតឡើង​នៅ​ពេល​អ្នកស្ត្រេស និង​ថប់​បារម្ភ ឬ​ការប្រើប្រាស់​សារធាតុ​មួយចំនួន​ដូចជា​ជាតិ​កាហ្វេ​អ៊ី​ន ជាតិ​នីកូទីន ឬ​ជាតិ​អាល់​កុល​។ ការ​ញ័រ​ទ្រូង​ក៏​ច្រើន​កើតមានឡើង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ផងដែរ​។
ក្នុងករណី​កម្រ​មួយចំនួន ការ​ញ័រ​ទ្រូង​អាច​ជា​សញ្ញា​នៃ​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​។ ដូច្នេះ ប្រសិនបើ​អ្នក​មាន​ការ​ញ័រ​ទ្រូង អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ​របស់​អ្នក ហើយ​អ្នក​គួរ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់ ក្នុងករណី​អ្នក​ញ័រ​ទ្រូង​ហើយ​អ្នក​ធ្លាប់​ពិបាក​ដកដង្ហើម វិលមុខ ឈឺ​ទ្រូង ឬ​សន្លប់​៕

ប្រភព៖  health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម