ធ្វើដូចម្តេចទើបមានការគោរពនៅកន្លែងធ្វើការ?
ការចេះគោរពគេឯងនៅកន្លែងធ្វើការមានអត្ថប្រយោជន៍ច្រើនណាស់ដូចជា ម៉ោងធ្វើការអ្នកនឹងក្លាយទៅជារឿងមួយកាន់តែសប្បាយ ទទួលបានការគាំទ្រពីអ្នកធ្វើការជាមួយគ្នា ហើយទំនងជានឹងអាចឡើងឋានៈជាអ្នកដឹកនាំទៀតផង។ ការគោរពបែបចងមិត្តភាព គឺជារឿងទស្សនៈមួយដែលងាយស្រួល ប៉ុន្តែ វាត្រូវអោយមានការប្តេជ្ញាចិត្ត និងភាពដូចៗគ្នា។ ចូរចាំជានិច្ចថា ការគោរពមិនមែនផ្តល់អោយដោយទទេៗនោះទេ តែអ្នកត្រូវស្វែងរកវាទៅវិញ។ បើសិនជាអ្នកចង់បានការគោរពនៅកន្លែងធ្វើការ ក្បួនណែនាំបែបមូលដ្ឋានខាងក្រោមនេះនឹងអាចជួយដល់អ្នកបាន។
គោរពខ្លួនឯង
គ្មាននរណាគោរពអ្នកទេ បើសិនជាអ្នកមិនគោរពដល់ខ្លួនឯងផងនោះ។ អ្នកអាចបង្ហាញអោយគេដឹងថា អ្នកគោរពខ្លួនឯងនៅកន្លែងធ្វើការបានតាមរយៈការស្លៀកពាក់ និងរៀបចំខ្លួនឯងអោយល្អគន់ និយាយដោយមានទំនុកចិត្ត ថែរក្សាចរិតលក្ខណៈ និងភាពជំនាញរបស់ខ្លួនបានយ៉ាងល្អ។
គោរពអ្នកធ្វើការជាមួយគ្នា
បើសិនជាអ្នកចង់ទទួលបានការគោរពនោះ អ្នកត្រូវតែចេះគោរពអ្នកដទៃជាមុនសិន។ ចូរធ្វើល្អចំពោះអ្នកធ្វើការជាមួយគ្នា បង្ហាញអោយគេដឹងថា អ្នកបានអោយតម្លៃដល់ពួកគេ។ ចូរចៀសវាងការនិយាយរិះគន់ពួកគេ។ ចូរស្វែងយល់អំពីឥរិយាបទបែបវិជ្ជមានរបស់ពួកគេក្នុងនាមជាបុគ្គលិក និងរកវិធីផ្សេងៗដើម្បីពង្រឹងដល់ទំនាក់ទំនងនោះផង។
ធ្វើខ្លួនអោយត្រឹមត្រូវនៅកន្លែងធ្វើការ
បើសិនជាអ្នកចេះតែខានមិនបានធ្វើការ ឬរត់ចោលការងារ នោះអ្នកនឹងមិនទទួលបានការគោរពនោះទេ។ ចំណែកឯអ្នកធ្វើការជាមួយគ្នាវិញក៏នឹងយល់ថាអ្នកជាមនុស្សដែលខ្ជិលច្រអូស ហើយចេះតែបន្ថែមការងារដល់ពួកគេអោយធ្វើជំនួសដែរ។
ប្តេជ្ញាចំពោះខ្លួនឯងថា នឹងបំពេញការងារអោយបានល្អបំផុត
បើសិនជាអ្នកជាបុគ្គលិកដ៏ល្អម្នាក់ អ្នកនឹងពង្រឹងអោយខ្លួនឯងទទួលបានជោគជ័យ និងជាមនុស្សមានប្រយោជន៍ចំពោះកន្លែងដែលអ្នកធ្វើការ។ អត្តចរឹតប្រភេទនេះនឹងធ្វើអោយប្រធាន ក៏ដូចជាអ្នកធ្វើការជាមួយគ្នាចូលចិត្ត និងចាប់អារម្មណ៍លើអ្នកកាន់តែខ្លាំង៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ទម្លាប់ប្រចាំថ្ងៃ៦យ៉ាង ធ្វើឲ្យស្បែកស្ត្រីជ្រីវជ្រួញចាស់ជាងវ័យ
- អ័រម៉ូន Testosterone ទាប អាចបង្ករោគសញ្ញាអ្វីខ្លះ?
- ជំងឺសរសៃប្រសាទ ដោយសារជំងឺទឹកនោមផ្អែម
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!