សំបក​ផ្លែ​ទទឹម​អាច​ព្យាបាល​ជំងឺ Alzheimer , Parkinson

 
 

កុំ​ប្រញាប់​គ្រវែង​សំបក​ផ្លែ​ទទឹម​ទៅក្នុង​ធុងសំរាម ព្រោះ​មិនយូរ​ទៀត​ទេវា​អាច​ត្រូវបាន​ប្រើ​ដើម្បី​ផលិត​ថ្នាំ​ព្យាបាល​ភាពមិនប្រក្រតី​ខួរក្បាល​នៅ​មនុស្ស​ចាស់ ។​
ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ Huddersfield (​អង់គ្លេស​) សង្កេតឃើញ​អ្នក​កើត​ជំងឺ Alzheimer និង​ជំងឺ Parkinson អាច​ត្រូវបាន​ព្យាបាល​ជា​អាស្រ័យ​ដោយ Punicalagin , សារជាតិ​ចម្រាញ់​ពី​ផ្លែ​ទទឹម ។​
​តាម​ជំនាញការ Olumayokun Olajide , Punicalagin អាច​រារាំង​ស្ថានភាព​រលាក​ហើម​ក្នុង​កោសិកា​ខួរក្បាល​ត្រូវបាន​ហៅថា micrologia , ផ្តើម​ពី​នោះ​ទប់ស្កាត់​ហានិភ័យ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឲ្យ​កោសិកា​ខួរក្បាល ។ ក្រៅពីនេះ , Punicalagin ក៏​អាច​បន្ថយ​រលាក​ហើម​នៅ​អ្នកជំងឺ​រលាក​សន្លាក់ ។​
“​យើង​បានដឹងថា ទទួលទាន​ផ្លែ​ទទឹម​ជាប្រចាំ​នាំមក​នូវ​ផលប្រយោជន៍​ច្រើន​សម្រាប់​សុខភាព រួមមាន​ទាំង​ការបង្ការ​ប្រឆាំង​រលាក​សរសៃប្រសាទ​ពាក់ព័ន្ធ​ដល់​ជំងឺ​បាត់​ការចងចាំ ។ សឹងតែ​ទាំង​អស់នៃ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មាន​ច្រើន​នៅក្នុង​សំបក​ផ្លែ​ទទឹម គឺ​ពុំមែន​នៅក្នុង​សាច់​របស់​ផ្លែ​នេះ​” , ជំនាញការ Olajide និយាយ ។​
​តាម​អ្នកវិទ្យាសាស្ត្រ Olajide , Alzheimer ពុំទាន់​មាន​ថ្នាំ​ព្យាបាល​ជា ហើយ​អ្នកជំងឺ​កាន់​តែមាន​អារម្មណ៍​អាក្រក់​ជាង , តែ​ការរកឃើញ​សារជាតិ​ថ្មី​ខាងលើ​អាចជួយ​ទប់ស្កាត់ ឬ​ពន្យារ​ជំងឺ​រីកចម្រើន ។​
​គម្រោង​ស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Molecular Nutrition and Food Reseach ៕​
​ uyyt
ប្រភពៈ ksn-news.com

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម