អាថ៌កំបាំងសុភមង្គលគូស្នេហ៍
ទាំងកាយចិត្ដរៀងៗ
ខ្លួន។
រឿងរ៉ាវទាំងនេះជាស្រមោលអន្ទោលតាមប្រាណពួកគេទាំងពីរនិងរំខាន
ជីវិតគូស្នេហ៍បុរសស្ដ្រីនេះទៀត ផង។
តើពួកគាត់ត្រូវមានវិធីសាស្ដ្រឬមធ្យោបាយបែបណាខ្លះ
ដើម្បីឆ្លងទៅដល់ត្រើយសុភមង្គល?

រូបភាពទស្សនាវដ្ដី

ក្នុងរឿងរ៉ាវស្នេហា មិនត្រូវសំចៃកម្លាំងឡើយ
ហើយត្រូវចេះធ្វើឬផ្ដល់ឱ្យគ្នាទៅវិញទៅមកឱ្យបានច្រើនដោយមិន
ត្រូវគិត
ទៅដល់ការផ្ដល់គ្រប់គ្រាន់ឬការតបស្នងជាគុណស្រ័យនោះឡើយ។
នៅក្នុងសង្គមគ្រួសារខ្មែរយើងស្ដ្រីអនុវត្ដបានប្រសើរណាស់ តែ
បុរសវិញទេដែលព្រងើយកន្ដើយធ្វើមិនដឹងមិនឮនូវរឿងយកចិត្ដទុកដាក់
នេះ។ ស្ដ្រីច្រើនតែចេះថ្នាក់ថ្នមបមបីស្វាមីឬគូស្នេហ៍ ដុស
ក្អែលឱ្យប្ដី
ឬជួនកាលម៉ាស្សាខ្លួនឬច្របាច់ដៃច្របាច់ជើងឱ្យប្ដីទៀតផងបែបនេះ
ជាអ្វីមួយដែលប្រកបទៅដោយសុភមង្គលរវាងគ្នា។
រីឯបុរសខ្មែរវិញក៏គួរធ្វើអំពើទាំងនេះដល់ភរិយាឬស្ដ្រីជាគូ
ស្នេហ៍វិញផងដែរ។
បើបែបនេះមែនពួកគាត់ទាំងពីរទាំងបុរសទាំងស្ដ្រីនឹង
លែងគិតអំពីការបែកបាក់គ្នា ហើយត្រើយសុភមង្គលនៅជិតបង្កើយ។
តែសូមកុំច្រឡំការថ្នាក់ថ្នមគ្នាដើម្បីសេចក្ដីសុខផ្លូវភេទ
ឬសុភមង្គលគ្រួសារ និងបញ្ហាយែនឌ័រ។

សូមសម្ដែងចំណង់កាមឱ្យដល់កម្រិតខ្ពស់ និងខ្លាំងក្លា

តើលោកស្រីអ្នកនាងធ្លាប់ស្រមៃទេថា
លោកស្រីអ្នកនាងកំពុងតែនៅកម្សាន្ដជាមួយគូស្នេហ៍ពេលសម្រាកចុង
សប្ដាហ៍ដើម្បី ធ្វើបុណ្យខួបអាពាហ៍ពិពាហ៍?
ឬក៏ស្លៀកពាក់សម្លៀកបំពាក់ឬរ៉ូបពណ៌ក្រហមដ៏សិចស៊ីពេលរាត្រី
ស្រមោលសពេលល្ងាចថ្ងៃបុណ្យ សង្សារ?
លោកស្រីអ្នកនាងមិនត្រូវរង់ចាំឱ្យគូស្នេហ៍ប្ដីឬប្រពន្ធរបស់លោក
អ្នកដឹងអំពីចំណង់កាមតាមការទស្សន៍ទាយនោះទេ ៖ មាន
តែលោកអ្នកបញ្ចេញវាទេទើបគេដឹង!
បែបនេះកាត់បន្ថយបាននូវការមានគំនិតអកុសល
គុំគួនឬចាំមើលបំណាំសិន។ គូស្វាមីភរិយា
ភាគច្រើនចង់បង្កើតបរិយាកាសសប្បាយរីករាយ
និងមានសុភមង្គលប៉ុន្ដែពួកគាត់មិនមានគំនិតទាល់តែសោះ។
នៅក្នុងក្របខ័ណ្ឌ រឿងរ៉ាវផ្លូវភេទ
គឺដូចតែគ្នាទេបើសិនជាលោកស្រីអ្នកនាងមិននិយាយចេញឱ្យច្បាស់
ប្រាប់ដៃគូនូវអ្វីដែលលោកស្រីអ្នកនាងចូលចិត្ដ
នូវអ្វីដែលលោកស្រីអ្នកនាងចង់ឱ្យគាត់ធ្វើចំពោះខ្លួននិងនូវអ្វី
ដែលលោកស្រីអ្នកនាងមិនចូលចិត្ដ ឬរបៀបដែលលោកស្រីអ្នកនាងមិន
ចូលចិត្ដនោះគាត់ពិតជាមិនអាចទស្សន៍ទាយដោយខ្លួនគាត់ម្នាក់ឯងនោះ
ទេ។ សូមសាកសួរទៅកាន់គាត់ ដោយសម្ដីសម្ដៅរម្យទម ផ្អែមល្ហែម
តែច្បាស់ៗ
ដោយគ្មានការលាក់លៀមនោះគាត់នឹងផ្ដល់ជូនលោកស្រីអ្នកនាងវិញនូវ
ការពេញចិត្ដពេញថ្លើមជាអតិបរិមា ជាក់ជាមិនខានឡើយ។

សូមចំណាយពេលនៅជាមួយគ្នា

ការងារ ការមើលថែទាំកូន ការមើលទូរទស្សន៍ ចំណាយចាយវាយនេះ
ចំណាយនោះ។ល។តើគ្រួសារឬប្ដីប្រពន្ធភាគច្រើន
ពិតជាវិលវល់ក្ន្នុងរឿងទាំងនេះមែនឬ? ជារៀងរាល់ថ្ងៃ
សូមគ្រប់គ្រងឱ្យបាននូវជីវិតគូស្រករជាអាទិទុកពេលវេលាស្គាល់
គ្នាទៅវិញ ទៅមក និងពេលវេលាសមរម្យមួយសម្រាប់ការនែបនិត្យគ្នា
ដែលមិនត្រូវនិយាយពីរឿងការងាររឿងលុយកាក់ និងរឿងអប់រំកូនចៅ
នោះឡើយ។ ម្នាក់ត្រូវយកចិត្ដទុកដាក់នឹងម្នាក់ទៀត
ជាពិសេសអំពីអារម្មណ៍និងអំពីអ្វីដែលម្នាក់ៗចង់និយាយរៀបរាប់
ប្រាប់។

ការផ្ដល់ឱ្យគ្នាទៅវិញទៅមកនេះ
ជាឱសថទិព្វមួយជួយសណ្ដំឱ្យស្ដ្រីជាដៃគូមានអារម្មណ៍ថាខ្លួនស្ថិត
នៅក្នុងកែវភ្នែករបស់ ស្វាមី ឬបុរសជាដៃគូនោះ។
ព្រោះថាពេលវេលាចំនួន១៥នាទីជួនកាលមានតម្លៃសម្រាប់ពេញមួយជីវិត
សម្រាប់គូស្នេហ៍របស់ លោកស្រីអ្នកនាង
ជាពិសេសពេលទទួលទានអាហារពេលល្ងាចជាមួយគ្នា
ឬពេលនៅលើគ្រែជាមួយគ្នាជាដើម។

មិនត្រូវសម្រេចចិត្ដបែបអាត្មានិយមឡើយ

គ្រប់ប្រធានបទសំខាន់ៗទាំងអស់
រាល់ការសម្រេចចិត្ដចុងក្រោយមិនអាចជាកម្មសិទ្ធិរបស់សមាជិក
គ្រួសារណាម្នាក់នោះទេ ប៉ុន្ដែជាការយកចិត្ដទុកដាក់រួមគ្នា
ជាពិសេសតាមរយៈកិច្ចទំនាក់ទំនងនិងកិច្ចព្រមព្រៀងដែលកើតចេញ
ពីភាគីទាំងពីរដោយក្ដី សោមនស្ស។
សមាជិកគ្រួសារឬប្ដីប្រពន្ធដែលជាគូស្នេហ៍ត្រូវមានភាពស្មើភាព
ការជជែកគ្នាស្មើភាពការស្ដាប់គ្នាស្មើភាព និងសម្ដី
សម្ដៅគោរពគ្នាទៅវិញទៅមក។

រូបភាពទស្សនាវដ្ដីសុខភាព

មិនត្រូវបំភ្លេចរឿងរ៉ាវលើគ្រែក្នុងគ្រួសារឡើយ

មិនមានដៃគូណាដែលនៅគង់វង្ស
ដោយគ្មានជីវភាពផ្លូវភេទពេញចិត្ដពេញថ្លើមនោះទេ។
នៅក្នុងរឿងរ៉ាវទាំងនេះរហូត
មកដល់សព្វថ្ងៃមិនទាន់មានក្បួនខ្នាតឬមាត្រដ្ឋានសម្រាប់គោរព
ធ្វើតាមនោះទេជាពិសេសចំពោះចំនួនដងនៃកិច្ចទំនាក់ទំនងរួមភេទ
និងរយៈពេលប្រតិបត្ដិការផ្លូវភេទនោះទេ។
អ្វីដែលសំខាន់បំផុតគឺពេលគូស្នេហ៍ទាំងពីរឡើងលើគ្រែជាមួយគ្នា
ម្នាក់ៗទទួលបាន សុភមង្គលផ្ទាល់ខ្លួនរៀងៗខ្លួន។
សូមគិតគូរទៅដល់ពេលវេលា ទំនើងចិត្ដ
និងការរៀបចំខ្លួនជាដើមជានិច្ចជាកាលមិនសូវជាស្រួលធ្វើ នោះទេ
ប៉ុន្ដែវាជាភារៈកិច្ច។ នៅក្នុងរឿងលើគ្រែ
មិនត្រូវរឹតត្បិតចំពោះការបបោសអង្អែលនិងការថើបថ្នាក់ថ្នមនោះទេ
ហើយសូម ផ្លាស់ប្ដូរការតុបតែង
និងក្បាច់រួមភេទឱ្យបានញឹកញាប់ផងដែរ។
ព្រោះថាដើម្បីឱ្យជីវភាពផ្លូវភេទប្រកបទៅដោយក្ដីសោមនស្ស
សប្បាយរីករាយ ត្រូវចេះស្ដាប់គូស្នេហ៍ សួរគាត់
ពោលពាក្យខ្សឹបផ្អែមល្ហែមស្ដាប់កាមារម្មណ៍
និងចំណង់កាមរបស់ខ្លួនជាដើម។

បណ្ដាំផ្ញើ ៖ ដៃគូស្នេហ៍ជាប្ដីប្រពន្ធហើយក្ដី
មិនត្រូវភ្លេចខ្លួនរហូតដល់ភ្លេចគិតទៅដល់ការប្រលោមស្នេហ៍គ្នាជា
ថ្មីនោះឡើយ។ ការបន្ដលួងលោមស្នេហ៍
គឺជាមធ្យោបាយជួយបន្ថែមភាពផ្អែមល្ហែមដល់ជីវិតលើគ្រែក៏ដូចជាជីវិត
គ្រួសាររបស់គូជីវិត។ ទស្សនាវដ្ដី សុខភាពយើង នឹងបន្ដលើកយកសុភមង្គលគ្រួសារមកជម្រាបជូននៅពេលក្រោយៗទៀត។

មើលគួរយល់ដឹងផ្សេងៗទៀត
- ចេះកំប្លែង អាចទាក់ស្រីបានច្រើន
- វិធីសាស្ត្រជួយកូន ឱ្យជោគជ័យ នៅសាលារៀន
- រោគសញ្ញា ដែលបង្ហាញថា អ្នកមានរបួសខួរក្បាល
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!