ជ័យសួគ៍

 

ពិធី​ក្រុង​ពាលី​

ពីធី​ក្រុង​ពាលីធ្វើឡើងដើម្បីជូនដំណឹងនិងសុំម្ចាស់ទឹក ម្ចាស់ដីជួយថែរក្សាដល់សមាជិកថ្មីដែលជាកូនកំលោះ អោយមានសេចក្តីសុខសេចក្តីចំរើន ។


ពិធីចម្រើន​ព្រះបរិត្ត

តាម​ជំនឿ​តៗគ្នា​ពី​បុរាណ​មកគេមានជំ​ជឿ​​ថា ពិធី​ចម្រើន​ព្រះ​បរិត្តអាច​បញ្ចេញឧបទ្រុម​ចង្រៃ​ឲ្យ​ចេញ​ទៅឆ្ងាយនិង​មាន​តែ​ភាព​សបូរសប្បាយ​សម្រាប់​គូ​ស្វាមី​ដែល​បាន​រៀប​ការ។ហេតុ​ដូច​នេះ​បាន​ជា​គេ​ចាត់​ទុក​ពិធី​មួយ​នេះ​ជា​ពិធី​សំខាន់និង​តែង​តែ​ប្រារព្ធធ្វើ​ឡើង​​មិន​ដែល​ខាន​ឡើយ។​ ​

 

ពិធី​កាត់​ផ្កាស្លា​

ផ្កា​ស្លា​ជា​និមិត្ត​រូប​របស់​កូន​ប្រុសនិង​កូន​ស្រី​ដែល​បាន​ចាប់​ដៃ​គ្នា​រៀប​ការ​។ សម័យបុរាណ ​នៅ​ពេល​ដែល​​កាត់​ផ្កា​ស្លា​ម្តងៗ​គេ​ត្រូវ​រក​កាំ​បិត​ឲ្យ​មុត​ល្អ រីឯអ្នក​ឡើង​កាត់​ផ្កា​ស្លា​វិញ​គេ​រើស​យក​មនុស្ស​មាន​ភាព​ម៉ត់​ចត់​ មិន​ខ្ជីខ្ជា​ទើប​គេ​រក​ឲ្យ​ឡើង​កាត់​ផ្កា​ស្លា។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ពុំ​មាន​ពិធី​កាត់​ផ្កាស្លា​ទេភាគ​ច្រើន​ភាគី​ខាង​ស្រី​ឲ្យ​គេ​ទិញ​ពីផ្សារ ឬ​ឲ្យ​ផ្នួង​រៀប​ចំ​តែ​ម្តងដើម្បី​កុំ​ឲ្យ​ពិបាក។ 


ពិធី​បុក​លក្ខណ៍ធ្វើ​ធ្មេញ

ពិធី​បុក​លក្ខណ៍​ធ្វើ​ធ្មេញ​នេះគេ​ត្រូវ​រក​មនុស្ស ៩ នាក់ មានស្រី ៤ នាក់ និង​ប្រុស ៥ នាក់ សុទ្ធ​តែ​នៅ​លីវ(បរិសុទ្ធ​) ដើមចេញ​ក្រមុំ​ ១ ដើម លក្ខណ៍ជុំ​ក្រឡង់ ១ ដុំ សាច់ ជូ ស្ក​ក្រាម អំពិលជ័រចុង បាយ​ដំណើប​លាយ​ល្ង អំបែង​ចាន ទឹក​ដូង ២ កែវ ទឹកតែ ២ កែវ វត្ថុ​ផ្សេងៗ ៧ មុខមាន់​ស្ងោរ ១ ស្រា ១ ដប ផ្លែ​ឈើ​ចម្រុះ ១ ថាស អង្ករ​ ១ បាវ ត្បាល់​បុក​លក្ខណ៍ ១អង្រែ ១ ស្លេក​ចេក ៩ បន្ទះ ម្លូស្លា នំ ផ្លែ​ឈើ លុយ។

ពិធីហែកំនត់

ក. សម័យបុរាណ
នៅ​កន្លែង​ខ្លះ​ គេ​និយាយ​ថា​ ហែ​កំនត់​តែ​កន្លែង​ខ្លះ​ទៀត​គេ​និយាយ​ថា​ហែ​ជំនូន​។
មាតា​បិតា​ខាង​ប្រុស​ និង​ខាង​ស្រី​ ពិភាក្សា​គ្នា​នៅ​ពេល​ដែល​មាតា​បិតា​ខាង​ប្រុស​ ជូន​អ្វី​ ហើយ​មាតា​បិតា​ខាង​កូន​ស្រី​យល់​ព្រម​នោះ​លោក​មហា​នឹង​កត់​ត្រា​ទុក។ នៅ​ពេល​ពិភាក្សា​គ្នា​ចប់​លោក​មហា​បាន​អាន​កំនត់​ត្រា​ជូន​លោក​មេបា​ស្តាប់​ ជា​កសិណសាក្សី​ធំ​បំផុតនិង​មាតា​បិតា​ទាំង​សង​ខាង​ស្តាប់​។ ការ​កត់​ត្រា​នេះ​ នឹង​ក្លាយ​ទៅ​ជា​កំនត់​ត្រា​ដែល​គេ​តែង​តែ​ហៅ​កាត់​ថា​កំនត់ រហូត​មក។

ខ.សម័យបច្ចុប្បន្ន
បន្ទាប់​ពី​ពិ​ភាក្សា​សុំ​យោបល​រវាង​សាច់​ញាតិ​ទាំងពីរ​ ខាង​កូន​ប្រុស​ធា​នា​ទិញ​បណ្ណា​ការ​មក​ជូន​មាតា​បិតា​ខាង​កូន​ស្រី​តែ​ម្តង​។​ការ​ទិញ​គ្រឿង​បណ្ណាការ​នេះ ​ទោះ​មិន​គ្រប់​តាម​ការ​កំណត់​ក៏ដោយ​ ក៏​គេ​ហៅ​ថា​ការ​ហែ​កំនត់​ឬ​ហែ​ជំនូន​ដដែល​។ ប៉ុន្តែកាន់តែមានភាពងាយស្រួលទៀត ការ​ទិញ​គ្រឿង​បណ្ណាការអោយ​​គ្រប់​តាម​ការ​កំណត់គឺមាតាបិតាទាំងសងខាងពិភាក្សាគ្នា ហើយភាគច្រើនគីភាគីខាងស្រីជាអ្នកទិញ ។​

 

ពិធីកាត់សក់

ក.សម័យបុរាណ

ពិធី​កាត់​សក់​កូន​ប្រុស​កូន​ស្រី​សម័យ​នោះ​ គឺកូន​ស្រី​គេ​ទុក​សក់​វែង​បួង​ គ្រាន់​តែ​កោរ​ជើង​សក់​ កោរ​រោម​ចញ្ចើម ​រោមមុខ​ឲ្យ​មាន​សាច់​សល្អ​ប៉ុណ្ណោះ។ រីឯ កូន​ប្រុស​ របៀប​ពិធី​កាត់​សក់​នៅ​រោង​ផ្កា​ស្លា​ឯពិធី​កាត់​សក់​នោះ​គឺ​គេ​កាត់​សក់​មែន​ទែន​ មិន​មែន​គ្រាន់​តែ​កាត់​ជា​និមិត្តរូប​នោះ​ទេ។លុះ​កាត់​សក់​ចប់​ហើយ​ទើប​លោក​មេបា​បញ្ជា​ឲ្យ​ធ្វើ​ពិធី​ផ្សេង​ទៀត។

ខ.សម័យបច្ចុប្បន្ន
ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​បច្ចុប្បន្ន​មាន​ត្រឹម​តែ​មួយ​ព្រឹក​ឯ​ពិធី​កាត់​សក់​គ្រាន់​តែ​រៀប​ចំ​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​គឺ​មិន​ធ្វើ​ដូច​ការ​ពី​ជំនាន់​ដើម​នោះ​ទេ​គឺ​គេ​កាត់ៗ​យក​តែ​ម្តង​។ពិធី​កាត់​សក់​យូរ​អស់​គឺ​ចំណាយ​ពេល​មួយ​ម៉ោង​ដោយ​សារ​អ្នក​ភ្លេង​លេង​កំប្លែង​ដើម្បី​ឲ្យ​ពីធី​កាន់​តែ​មាន​ភាព​សប្បាយ​ រីក​រាយ​ក្នុង​ពេល​កាត់​សក់​។

 

 

ពិធីសែនចងដៃ

ក.សម័យបុរាណ
ស្រុក​ខ្លះ​គេ​ហៅ​ថា​ សែន​មេបា​ធំ​ សែន​ជីដូន​ជីតា​ សែន​ចាស់​ទុំ​។ពិធី​សែន​កួច​ដៃ​នេះ​ គេ​ច្រើន​រៀប​ចំ​ធ្វើ​បន្ទាប់​ពី​និមិន្ត​ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត​រួច។​ ពិធី​សែន​កួច​ដៃ​នេះ​កូន​ស្រី​ត្រូវ​ធ្វើ​នៅ​លើ​ផ្ទះ​ខ្លួន​។ ​បើ​ធ្វើ​រួច​ ទើប​លោក​មេបា​ចាស់​ទុំ​នាំ​គ្នា​ចុះ​មក​រោង​ផ្កា​ស្លា​ រៀប​ចំ​ធ្វើ​ឲ្យ​កូន​ប្រុស​បន្ត​ទៅ​ទៀត។
ខ.សម័យបច្ចុប្បន្ន    
នៅ​ទី​ក្រុង​ឬ​ទី​ក្រុង​ភ្នំ​ពេញ​មិន​ដែល​មាន​ឃើញ​មាន​រៀប​ពិធី​សែន​កួច​ដៃ​ទេ។

បញ្ជាក់
បើ​មាន​មីង​មា​ ឬ​លោក​យាយ​លោក​តា​ណា​ដែល​មិន​បាន​ចូល​រួម​នៅ​ក្នុង​ពីធី​សែន​ចង​ដៃ​នេះ​ទី​ គេ​អាច​ចូល​រួម​ចង​ដៃ​នៅ​ក្នុង​ពិធី​សំពះ​ផ្ទឹម​ក៏​បាន​។

 

រូបភាពផ្សេងៗ


« ត្រលប់ក្រោយ
 

មតិ​ទៅកាន់ ជ័យសួគ៍
 

ស្វែងរកយើងតាមរយៈផែនទី

 
Map
 

សេវាកម្មពេញនិយម

 

 

បណ្តាញទំនាក់ទំនងសង្គម