អីយ៉ា! កម្ពុជានឹងបញ្ជូនបវរកញ្ញាសាកលវិទ្យាល័យទៅប្រកួតដើម្បីគ្រងម្កុដនៅឆាកអន្តរជាតិ
ឆ្នាំនេះ ប្រទេសកម្ពុជានឹងបញ្ជូន និស្សិតស្រីតាមសកលវិទ្យាល័យ ចំនួន ៣ នាក់ ឲ្យទៅចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញា សាកលវិទ្យាល័យពិភពលោក (World Miss University) ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយធ្វើឡើងនៅប្រទេសចិន។
ឆ្លើយឆ្លងជាមួយ Sabay លោក ណេរ៉ុន បញ្ញវឌ្ឍន៍ ជំនួយការអគ្គលេខាធិការ នៃកម្មវិធីបវរកញ្ញាសាកលវិទ្យាល័យពិភពលោកនៅកម្ពុជាមានប្រសាសន៍ថា៖ “តាមរយៈបេក្ខនារីបវរកញ្ញា ៣ រូបដែលនឹងត្រូវជ្រើសរើសទាំងនោះ ទង់ជាតិរបស់ប្រទេសកម្ពុជាយើងនឹងមានវត្តមាននៅលើឆាកអន្តរជាតិ នៅក្នុងកម្មវិធីនេះ ជាមិនខាន”។
លោកបានពន្យល់បន្ថែមថា៖ នេះជាដំណឹងល្អណាស់សម្រាប់បេក្ខនារីជានិស្សិតនៅតាមសកលវិទ្យាល័យនានា ដែលមានភាពជឿជាក់លើរូបសម្រស់ ទេពកោសល្យ និង ចំណេះដឹងទូទៅខ្លួនឯងអាចដាក់ពាក្យចូលប្រកួតនៅក្នុងកម្មវិធីនេះបាន។
ចំពោះវិញ្ញាសា បេក្ខនារី ដែលដាក់ពាក្យចូលរួមប្រកួតនឹងត្រូវបានគណៈកម្មការតម្រូវឲ្យពួកគាត់បញ្ចេញនូវទេពកោសល្យសិល្បៈ ការចុះទៅជួយធ្វើសកម្មភាពនៅតាមសហគមន៍ ការធ្វើតេសភាសាអង់គ្លេស និង មើលទៅលើអត្តចរិតរបស់ពួកគាត់ពេលចុះទៅមូលដ្ឋាន។
ដោយឡែក ចំពោះលក្ខខណ្ឌ នៃការជ្រើសរើសវិញ បេក្ខនារីត្រូវត្រូវមានកម្ពស់ចាប់ពី ១៦០ សង់ទីម៉ែត្រ ឡើងទៅ មានអាយុពី ១៨ ដល់ ២៥ ឆ្នាំ និង ជានិស្សិតសាកលវិទ្យាល័យ ដែលមានទេពកោសល្យសិល្បៈ ចូលចិត្តសកម្មភាពសង្គម មានចំណេះដឹងភាសាអង់គ្លេស និង វប្បធម៌ទូទៅ។ និស្សិតកម្ពុជាដែលបានទៅចូលរួមនៅក្នុងកម្មវិធីនេះ នឹងទទួលបានចំណេះដឹងជុំវិញពិភពលោក ជាពិសេសអាចផ្សព្វផ្សាយ និង បង្ហាញប្រពៃណីទំនៀមទម្លាប់ វប្បធម៌ខ្មែរឲ្យកាន់តែល្បីល្បាញផងដែរ។
បេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចមកទទួល និង ដាក់ពាក្យដោយឥតគិតថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៤ នេះ នៅការិយាល័យ WMU Cambodia នៅផ្ទះលេខ20E0 ផ្លូវ228 សង្កាត់ចតុមុខ ខណ្ឌដូនពេញ ឬអាចទំនាក់ទំនងតាមទូរសព្ទលេខ: 010 92 95 99/ 098 905 994។
ឆ្នាំនេះ កម្មវិធីបវរកញ្ញាសាកលវិទ្យាល័យពិភពលោកនឹងធ្វើឡើងនៅប្រទេសចិន ដែលមានប្រទេសចូលរួមប្រកួតជាង ១០០ ប្រទេស រួមទាំងប្រទេសកម្ពុជាយើងផងដែរ៕
បេក្ខនារី ដែលមានចំណាប់អារម្មណ៍សូមកុំភ្លេចដាក់ពាក្យណា!
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!