ទីបំផុតសង្គ្រាមបង្ហូរឈាមគ្នារយៈពេល ៧សប្ដាហ៍នៅកាហ្សា បានបញ្ចប់ដោយជោគជ័យ
ស្នូរគ្រាប់ផ្លោង សម្រែកឈឺចាប់នៃប្រជាជនកាហ្សា អាចនឹងឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីកិច្ចព្រមព្រៀងដ៏គួរឲ្យទុកចិត្ត បានធ្វើឡើងកាលពីថ្ងៃម្សិលមិញ។ បទឈប់បាញ់រយៈពេលវែងនេះ ត្រូវបានព្រមព្រៀងគ្នារវាងពួកកងជីវពលហាម៉ាស ជាមួយនឹងអ៊ីស្រាអែល ក្រោមការសម្របសម្រួលពីអេហ្ស៊ីប។
បន្ទាប់ពីបទឈប់បាញ់បានកើតឡើង ប្រជាជននៅតំបន់កាហ្សាបានប្រារព្ធពិធីអបអរតាមដងវិថីនានា ដោយមានទាំងការបាញ់កាំជ្រួចជាទ្រង់ទ្រាយធំផង។ ចំណែកឯស្នូរផ្ទុះគ្រាប់កាំភ្លើងបានបន្លឺឡើង ជាសញ្ញាប្រាប់ថាសន្តិភាពកំពុងចាប់ផ្ដើមជាថ្មីនៅតំបន់នេះ ក្រោយការវាយប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនថ្ងៃមក។ មនុស្សជាច្រើនបានចេញមកហ៊ោកញ្ជ្រៀវតាមដងផ្លូវ ខណៈក្មេងៗនាំគ្នាកាន់កាំភ្លើងនៅក្នុងដៃប្រកបដោយក្ដីសង្ឃឹមយ៉ាងមុតមាំ។
បើទោះជាមានកិច្ចព្រមព្រៀងទៅហើយក្ដី ស្នូរគ្រាប់មីស៊ីលនៅតែលាន់ឮឡើងរហូតដល់ពេលកំណត់នៃបទឈប់បាញ់។ គេនៅមិនទាន់ដឹងច្បាស់ថា តើកិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពដល់ពេលណានោះទេ ព្រោះបទឈប់បាញ់ពីមុនតែងតែបរាជ័យរហូតមក។
ទោះយ៉ាងណាកិច្ចព្រមព្រៀងលើកនេះអាចនឹងមានឥទ្ធិពលខ្លាំង ខណៈភាគីទាំងពីរសុទ្ធតែបានប្រកាសពីជោគជ័យនៃការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ និងមានការលូកដៃយ៉ាងជ្រៅពីអេហ្ស៊ីបផងដែរ។ កិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរ នឹងធ្វើឡើងជាបន្តបន្ទាប់នៅរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប ក្នុងនោះមានទាំងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកាហ្សាឡើងវិញផងដែរ។
ចាប់ពីមានការប៉ះទង្គិចគ្នាតាំងពីថ្ងៃទី ៨ កក្កដាមក អ៊ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់កាហ្សាប្រហែល ៥០០០ដង។ ចំណែកឯពួកហាម៉ាសវិញ បានផ្លោងរ៉ុកកែត និងគ្រាប់កាំភ្លើងត្បាល់ប្រមាណ ៤០០០គ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។
ជីវិតមនុស្សជាង ២២០០នាក់នៅតំបន់កាហ្សាត្រូវបានបាត់បង់ ដែលភាគច្រើនគឺជាជនស៊ីវិល។ ប្រជាជនជាងកន្លះលាននាក់ផ្សេងទៀតបានបាត់បង់ផ្ទះសម្បែងនៅក្នុងប្រទេសប៉ាឡេស្ទីន និងខូចខាតសេដ្ឋកិច្ចជាតិក្នុងរង្វង់ទឹកប្រាក់រាប់ពាន់លានដុល្លារ។ សាលារៀន មន្ទីរពេទ្យ ព្រះវិហារ ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតំបន់កាហ្សាត្រូវបានបំផ្លិចបំផ្លាញ ស្ទើរគ្មានសល់។
ចំណែក ឯខាងអ៊ីស្រាអែលវិញ ជីវិតមនុស្ស ៦៩ នាក់ត្រូវបានបាត់បង់ ដែលក្នុងនោះមានជនស៊ីវិល ៥ នាក់ និងទាហាន ៦៤ នាក់៕
ប្រភព:sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!