នាយ ស្ទាំង ទម្លាយអាថ៌កំបាំងភ្លើងឆេះផ្ទះកន្លងទៅ
ទីបំផុតនាយ ស្ទាំង បានទម្លាយអាថ៌កំបាំងនៅពីក្រោយរឿងរ៉ាវអគ្គីភ័យឆាបឆេះផ្ទះរបស់ខ្លួន និង បងប្រុស ដែលបានកើតឡើងអំឡុងដើម ខែ កក្កដា កន្លងទៅនេះ ធ្វើឲ្យបន្តរាលដាលដល់ផ្ទះអ្នកជិតខាង ចំនួន ៦ គ្រួសារ ផ្សេងទៀត ដោយអះអាងថា ជាទង្វើរបស់ក្មួយប្រុសបង្កើតម្នាក់។
តារាកំប្លែងរូបនេះបានប្រាប់ Sabay ថា៖ “ក្មួយខ្ញុំអានោះញៀនថ្នាំកែលែងឡើងហើយ ទើបតែអាប្អូនជាអ្នកប្រាប់ទេ ទើបដឹងពីការពិតរឿងហ្នឹង ម្ដាយខ្ញុំក៏គាត់ឃើញដែរ តែគាត់មិនដឹងធ្វើម៉េច ព្រោះចាស់ពពីមពពើមផង មានតែប្រឹងរត់ចេញពីផ្ទះ យករួចខ្លួនសិន”។
នាយបន្តថា ជនសង្ស័យដែលជាក្មួយបង្កើត គឺជាកូនបងគេ ក្នុងចំណោមបងប្អូន ៤ នាក់ផ្សេងទៀត ដែលឪពុកម្ដាយរបស់ពូកគេបានស្លាប់ចោលទៅហើយ ហើយបន្ទាប់មកក៏ត្រូវបាននាយយកមកឲ្យរស់នៅក្នុងដំបូលតែមួយ ចាត់ទុកដូចជាសមាជិកក្នុងគ្រួសារអញ្ចឹងដែរ ដោយឲ្យធ្វើការជាមួយ និងផ្ដល់ប្រាក់ខែលើសពីកម្មករធម្មតាទៀតផង។
ប៉ុន្តែមិនទាន់បានប៉ុន្មានផង ក្មួយប្រុសជាកូនបង ក៏បានសេពគប់មនុស្សមិនល្អ ឈានទៅដល់ការប្រើប្រាស់គ្រឿងញៀន និង បំផ្លាញទ្រព្យសម្បត្តិជាកេរ្តិ៍ អាករឪពុកម្ដាយបន្សល់ទុកឲ្យខ្ទេចខ្ទីគ្មានសល់អ្វីឡើយ ព្រមទាំងចុះចេញ ពីផ្ទះរបស់នាយ ជាច្រើនលើកច្រើនសារមកហើយ។ នាយបន្តថា ការចុះចេញចុងក្រោយរបស់យុវជនរូបនេះ គឺបន្សល់ទុកនូវពាក្យគំរាមជីដូនរបស់គេថា ឲ្យរង់ចាំមើលតាមទូរទស្សន៍ទៅ គេនឹងដុតផ្ទះនេះមិនខានទេ។
“ដំបូងឡើយ វាសុំលុយម្ដាយខ្ញុំ ត្រូវជាជីដូនវាដែរហ្នឹងចំនួន ៤០០ ដុល្លារ ដើម្បីយកទៅទិញម៉ាជក់ និង បង់ការប្រាក់ឲ្យគេចំពោះប្លង់ដីដែលបានលួចយកទៅបញ្ចាំ តែគាត់គ្មានលុយឲ្យទេ ដឹងអីល្បងហ្នឹងគាត់ដុតផ្ទះមែនទែន”។ នាយ ស្ទាំង បញ្ជាក់យ៉ាងដូច្នេះ។
ទោះបីជាយ៉ាងណា អតីតពិធីករប្រចាំស្ថានីយប៉ុស្តិ៍លេខ ៥ ខាងលើនេះ ឲ្យដឹងបន្ថែមថា ខ្លួនបានដាក់ពាក់បណ្ដឹងទៅកាន់សមត្ថកិច្ចរួចហើយ ដើម្បីតាមចាប់ជនសង្ស័យជាក្មួយប្រុសបង្កើតរូបនោះ មកផ្ដន្ទាទោសតាមច្បាប់ ព្រោះមានសាច់ញាតិជាច្រើននាក់ត្រូវរងទុក្ខវេទនាបន្ទាប់ពីអស់ទ្រព្យសម្បត្តិ និង បំផ្លិចបំផ្លាញទីជម្រក ហើយត្រូវរស់នៅបន្ទប់ជួលនោះ។
ចំពោះការផ្ដល់សំណងដល់អ្នកជិតខាងទាំង ៦ គ្រួសារផ្សេងទៀត ត្រូវបានតារាកំប្លែងខាងលើអះអាងថា នៅមិនទាន់ដោះស្រាយចប់ស្រេចបាច់នៅឡើយទេ ខណៈគ្រួសារខ្លះព្រមទទួលសំណង តាមលទ្ធភាពផ្ដល់ឲ្យរបស់នាយរួមជាមួយបងប្រុស និង មានគ្រួសារមួយចំនួនទៀតមិនព្រមទទួលសំណងនោះទេ ដោយពូកគាត់បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ស្នើការដោះស្រាយហើយ។
ចំណែក នាយ ស្ទាំង គ្មានអ្វីក្រៅពីរង់ចាំពេលវេលា នៃការកោះហៅរបស់តុលាការ ព្រោះខ្លួនគ្មានលទ្ធភាពសងតាមការចង់បានរបស់ភាគីគ្រួសារជនរងគ្រោះទាំងនោះទេ ស្របពេលដែលហេតុការណ៍កើតឡើងមិនមែនជាចេតនា ឬ បណ្ដាលមកពីអាជីវកម្មខុសបច្ចេកទេសអ្វីឡើយ តែជាទង្វើរបស់ក្មួយប្រុស ដូច្នេះ នាយក៏ជាជនរងគ្រោះដែរ៕
ប្រភព sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!