ជើង​ខ្លាំង​ខ្មែរ-អូស្ត្រាលី Suasday មក​ប្រកួត​នៅ​ប្រទេស​កំណើត​ក្នុង​ទ្រុង One FC

 
 

អ្នក​ប្រដាល់​ក្នុង​ទ្រុង​ជន​ជាតិ​ខ្មែរ​សញ្ជាតិ​អូស្ត្រាលី Suasday Chau នឹង​មក​អង្រួន​សង្វៀន​ប្រដាល់​ក្នុង​ព្រឹត្តិការណ៍​ Rise of the Kingdom នៅ​កោះ​ពេជ្រ ​រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ដែល​ជា​ទី​កំណើត​របស់​លោក​ដោយ​ត្រូវ​ជួប​នឹង​ជើង​ខ្លាំង​ឆ្លង​ទ្វីប​បារាំង Arnaud Lepont។

កីឡាករ ខ្មែរ-អូស្ត្រាលី Suasday Chua (រូបថត FB Chua)

Suasday Chau ​ដែល​កើត​នៅ​ព្រំ​ដែន​ខ្មែរ-ថៃ​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​អូស្ត្រាលី​ជា​មួយ​ក្រុម​គ្រួសារ​តាំង​ពី​អាយុ​ទើប​២​ឆ្នាំ​នា​សម័យ​ខ្មែរ​ក្រហម។ នៅ​​អូស្ត្រាលី​លោក​មាន​ក្លិប​ហាត់​​ប្រដាល់​ផ្ទាល់​ខ្លួន​មួយ​នៅ Adelaide និង​បាន​ចូល​ប្រឡូក​ក្នុង​ពិភព​ប្រដាល់​ក្នុង​ទ្រុង​តាំង​ឆ្នាំ​២០១២​ដោយ​ឆ្លង​កាត់​ការ​ប្រកួត​បាន​​៧​ដង​ក្នុង​នោះ​ឈ្នះ​៤ និង​ចាញ់​៣។

ក្តី​ស្រមៃ​របស់​ Suasday ដែល​ឡើង​សង្វៀន​ក្នុង​ទឹក​ដី​កំណើត​គឺ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​ដែល​លោក​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​បារាំង Arnaud Lepont នៅ​ក្នុង​ព្រឹត្តិការណ៍ Rise of the Kingdom នៅ​មហោ​ស្រព​កោះពេជ្រ​ នា​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ខាង​មុខ។

តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ One FC ថាកីឡាករ​ខ្មែរ​-អូស្ត្រាលី​រូប​នេះ​មាន​ជំនាញ​សម្លាប់​​គូ​ប្រកួត​នៅ​ផ្នែក​ខាង​ក្រោម ហើយ​ការ​ទទួល​បាន​ជ័យជម្នះ​ទាំង​៤​របស់​លោក​គឺ​សុទ្ធ​តែ​ពាក់​កណ្តាល​ទឹក​ទាំង​អស់​តាម​រយៈ​ការ​ឃ្លេ​ឲ្យ​ចុះ​ចាញ់។ លោក​បាន​ប្រាប់​ថា លោក​មាន​មោទនភាព​ដែល​បាន​មក​ប្រកួត​នៅ​លើ​ទឹក​ដី​កំណើត​ដែល​នេះ​ជា​ក្តី​ស្រមៃ​របស់​លោក។

និយាយ​ពី​ដៃ​គូ​របស់​គេ​វិញ​គឺ​កីឡាករ​បារាំង​ Arnaud Lepont ដែល​មាន​រហ័ស​នាម​ថា “The Game”​ជា​ជើង​ខ្លាំង​កំពូល​ល្បិច។ កីឡាករ​រូប​នេះ​ធ្លាប់​​ប្រកួត​បាន​១៤​ដង​ក្នុង​នោះ​ឈ្នះ​១០​ដង និង​ចាញ់​៤​ដង។ តាម​ប្រភព​ពី One FC បាន​ឲ្យ​ដឹង​ថា Lepont ល្បី​ខ្លាំង​​ខាង​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​តាម​រយៈ​កម្លាំង​ដៃ​វាយ​​ចេញ​ពី​ចម្ងាយ។

កុំ​ភ្លេច​ណា! អ្នក​លេង​ក្បាច់​គុន​ចម្រុះ​​ខ្មែរ​-អូស្ត្រាលី Suasday ប៉ះ​ជើង​ខ្លាំង​ឆ្លង​ទ្វីប​បារាំង​ Arnaud Lepont និង​កីឡាករ​ខ្មែរ​ជា​ច្រើន​ទៀត​ដែល​ប្រជុំ​ជើង​នៅ​នៅ​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា​ខាង​មុខ​នេះ៕

ប្រភព: sabay

b


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម