Ice Bucket Challenge កំពុងល្បី តែផ្ទុះការតវ៉ាប្រឆាំងនៅចិន
កាលពីពេលថ្មីៗនេះ មនុស្សមួយក្រុមធំបានបើកយុទ្ធនាការតវ៉ាប្រឆាំងនឹងការលេងចាក់ទឹកកក ឬ Ice Bucket Challenge ដោយសារយល់ថាល្បែងនេះបានធ្វើឲ្យខ្ជះខ្ជាយទឹកស្អាត។ កាប្រមូលផ្ដុំគ្នា បានធ្វើឡើងនៅស្រុកលូសាន ខេត្តហឺណាន ប្រទេសចិន ដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត និងខ្វះខាតទឹកប្រើប្រាស់យ៉ាងខ្លាំង។
តាមសារព័ត៌មាន Tencen របស់ចិនបានឲ្យដឹងថា មនុស្សជាច្រើនបានជួបជុំគ្នានៅមុខរូបសំណាកព្រះពុទ្ធដែលខ្ពស់ជាងគេបំផុតក្នុងប្រទេស ហើយលើកធុងគ្មានទឹកឡើងលើ និងស្រែកថា “យើងចង់ផឹកទឹក”។ នៅជាប់ខ្លួនរបស់ពួកគេ មានបដាជាច្រើន ដែលមានន័យជារួមគឺ “ហឺណានត្រូវនិយាយថាទេចំពោះល្បែង Ice Bucket Challenge”។ អ្នកតវ៉ាទាំងនោះបានអំពាវនាវឲ្យមានការជួយអ្នករងគ្រោះដោយជំងឺ ASL ដោយវិធីផ្សេងជំនួសវិញ។
ចំណែកឯសមាគមក្រុមគ្រូពេទ្យនៅហុងកុង ក៏បានរិះគន់ចំពោះល្បែងនេះដែរ ប៉ុន្តែក្នុងន័យសុខភាព។ ពួកគេបានលើកឡើងថា Ice Bucket Challenge អាចបង្កហានិភ័យដល់អ្នកចូលរួមលេង ជាពិសេសគឺមនុស្សចាស់ ម្ដាយដែលកំពុងពពោះ និងអ្នកមានបញ្ហាបេះដូងដែលបណ្ដាលមកពីការឡើងសម្ពាធឈាមជាដើម។ នេះបើតាមសារព័ត៌មាន South China Morning Post។
Ice Bucket Challenge ជាល្បែងលើកកម្ពស់ការយល់ដឹង និងរៃអង្គាសប្រាក់ស្រាវជ្រាវពីប្រភេទជំងឺម្យ៉ាងឈ្មោះ ALS។ របៀបលេង គឺយកទឹកដែលមានលាយទឹកកក មកចាក់ស្រោចលើក្បាលហើយហៅឈ្មោះអ្នកលេងបន្ត ៣ នាក់ទៀត និងឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួនដល់សមាគមស្រាវជ្រាវ។ បច្ចុប្បន្នល្បែងចាក់ទឹកកកនេះ កំពុងទទួលការពេញនិយមយ៉ាងខ្លាំង ហើយបុគ្គលល្បីៗជាច្រើនបានចូលរួមលេងល្បែងនេះដែរ។ មកដល់ពេលនេះ Ice Bucket Challenge ជួយរ៉ៃអង្គាសប្រាក់បានជាង ២០ លានដុល្លារហើយ។
ប៉ុន្តែទន្ទឹមនិងមានអ្នកចូលរួមលេងច្រើន ក៏មានរិះគន់ច្រើនដែរ។ ចុះអ្នកវិញ យល់យ៉ាងណាដែរចំពោះល្បែងនេះ?
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!