បើកផ្ទះសំណាក់ប្រើទុនជិត ៣០ ម៉ឺនដុល្លារ មិនបាន ២ ខែ ផង លោក ហ៊ាង រតនា បើកហាងថ្មីមួយទៀតចាយទុនជាង ៥ ម៉ឺន ដុល្លារ
តារាសម្ដែងជើងចាស់ លោក ហ៊ាង រតនា កាលពីពេលថ្មីៗនេះ បានបើកផ្ទះសំណាក់មួយកន្លែងដោយប្រើទុនអស់ជិត ៣០ ម៉ឺនដុល្លារ មិនបាន ២ ខែ ស្រួលបូលផង លោកបានបើកហាងថ្មីមួយទៀតប្រើទុនជាង ៥ ម៉ឺនដុល្លារ។
ហាងថ្មីដែល លោក ហ៊ាង រតនា បើកនោះ គឺជា ប្រភេទហាងផឹកស៊ី មានទីតាំងនៅក្នុងទឹកដី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ជិតពុទ្ធមណ្ឌលចម្ការព្រីង ដោយលោកបានបើកសម្ពោធ កាលពីចុងសប្ដាហ៍មុននេះ។ ហ៊ាង រតនា បានប្រាប់ថា ហាងថ្មីដែលលោកបានបើកនេះ ប្រើដើមទុនជាង៥ម៉ឺនដុល្លារ ទៅលើការសាងសង់ និង គ្រឿងសម្ភារៈផ្សេងៗ ដោយមិនគិតបញ្ចូលទៅលើតម្លៃដីឡើយ។
លោកបានលើកឡើងថា មូលហេតុដែលនាំឲ្យលោកបើកហាងនៅតំបន់នេះ ក៏ព្រោះតែ លោកសម្លឹងឃើញថា តំបន់នេះ កំពុងតែមានប្រជាជនមករស់នៅច្រើន ចំណែកហាងផឹកស៊ីក៏ចាប់ផ្ដើមមានច្រើនដូចគ្នា គួបផ្សំលោកមានដីនៅទីនេះស្រាប់ក៏សម្រេចបើកតែម្ដងទៅ។ តាមការរៀបរាប់ លោក ហ៊ាង រតនា អាចចាត់ទុកបានថា ជាការសាកល្បងក្នុងតំបន់នេះ ប្រសិនបើដំណើរការល្អ តារាសម្ដែងរូបនេះប្រាប់ថា គ្រោងបើកហាងមួយទៀតក្បែរនោះ លើទីតាំងដីរបស់លោកដែលមានទីតាំងធំជាងនេះទៅទៀត។
ប្រសិនបើមិនរាប់បញ្ចូលផ្ទះសំណាក់ និង ហាងខារ៉ាអូខេ សម្រាប់ហាងផឹកស៊ី នេះជាហាងទី ៤ របស់ លោក ហ៊ាង រតនា ហើយ ហាង ៣ ផ្សេងទៀត មាន ១ នៅ ក្រោយវាំង និង ២ កន្លែង ផ្សេងទៀតនៅ ក្រោយ DN។ គ្រប់ស្លាកយីហោ ដែលលោកបានបើកសុទ្ធតែដាក់ថា “យូ Love មី ” ទាំងអស់។
និយាយដោយមិនលាក់លៀមជាមួយដើមទុនរាប់សិបម៉ឺនដុល្លារនេះ អតីតស្វាមី អ្នកនាង សំ ប៉ូលីដា ម្នាក់នេះ បានប្រាប់ថា មិនមែនបានមកពីសិល្បៈទាំងអស់ឡើយ ការពិតនោះមុខរបរ របស់លោកដែលមានចំណូលធំនោះ គឺបានមកពីការចងការប្រាក់ ព្រោះបច្ចុប្បន្នលោក គឺជា អ្នករកស៊ីចងការប្រាក់ឯកជនធំមួយ ដែលផ្ដល់សេវាកម្មគ្រប់ខេត្តក្រុង ហើយយកការប្រាក់តិចជាងធនាគារ។
លោក ហ៊ាង រតនា បានប្រលូកក្នុងវិស័យសិល្បៈជិត ២០ ឆ្នាំហើយ ដោយការចូលសិល្បៈដំបូងលោក បានចាប់ អាជីពជាតារាចម្រៀងជំនាន់តារាចម្រៀង លោក ព្រាប សុវត្ថិ ប៉ុន្តែ ក្រោយមកលោកបានក្លាយជាតារាសម្ដែង។ តារារូបនេះ ធ្លាប់បានថតស្ប៉តពាណិជ្ជកម្ម និង សម្ដែងខារ៉ាអូខេជាច្រើនមកហើយ ជាងនេះ ទៅទៀតលោកបានថតខ្សែភាពយន្តជាង ៥០ រឿង ដែលរឿង ភាគច្រើនរបស់លោក ត្រូវបានចាក់បញ្ចាំងនៅ ស្ថានីយទូរទស្សន៍ CTN៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!