ស៊ីឈ្នួលធ្វើសង្សារលេងៗធ្វើឲ្យនារីជំទង់ម្នាក់បាត់បង់ ព្រហ្មចារី
ប្រទេសចិន ៖ ថ្មីៗនេះមានរឿងមួយកើតឡើងនៅហាណាមប្រទេសចិនទាក់ទងទៅនឹងក្មេងស្រីម្នាក់អាយុ១៩ឆ្នាំត្រូវបានអន្ទាក់ទឹកប្រាក់ត្របាក់ យកភាពបរិសុទ្ធក៏ដូចជាជីវិតយុវវ័យរបស់នាងរឿងស្ទើរសើចស្ទើរយំមួយបានធ្វើឲ្យមនុស្សជាច្រើនងឿងឆ្ងល់ថានរណាជាជនរងគ្រោះ ហើយនរណាជា ឧក្រិដ្ឋជនពិតប្រាកដ។
ប៉ូលីសបានឲ្យដឹងថាកាលពីដើមឆ្នាំ២០១៤ពួកគេទទួលបានពាក្យបណ្ដឹងមួយរបស់ក្មេងស្រីអាយុ១៩ឆ្នាំម្នាក់ឈ្មោះថាលី។ក្នុងពាក្យបណ្ដឹងនោះបានសរសេរថានាងត្រូវបានសង្សារក្លែងក្លាយ(អ្នកដែលជួលលីធ្វើសង្សារ)ចាប់រំលោភ។ក្រោយពីសាកសួរបុរសនោះ បុរសនោះក៏ឆ្លើយថា ខ្លួនត្រូវបានគេគំរាមទារប្រាក់។
នៅចុងខែកក្កដាឆ្នាំ២០១៣នៅបន្ទប់កំសាន្តQQលីបានរាប់អានជាមួយបុរសដែលជួលនាងធ្វើជាសង្សារនោះហើយទាំង២នាក់បាននិយាយគ្នាយ៉ាងស៊ីសង្វាក់។ ដោយដឹងថាលីកំពុងមានបំណងចង់ឲ្យគេជួលខ្លួនប្រាណដូច្នេះបុរសម្នាក់នោះក៏បានណាត់ជាមួយនាង។
ខែសីហាឆ្នាំ២០១៣ ពួកគេទាំង២បានណាត់ជួបគ្នា ហើយក្រោយពីការចរចារគ្នា លីបានយល់ព្រមឲ្យបុរសនោះជួលខ្លួនធ្វើជាសង្សា ជាមួយតំលៃ២០០ដុល្លា សំរាប់ការដើរលេង និងណាត់ជួបគ្នាក្នុងកំលុងពេល១សប្ដហ៍។លីបានរៀបរាប់ទៀតថា មានថ្ងៃមួយពួកគេទាំង២ដើរលេងនិងផឹកស្រាដល់ស្រវឹងក៏ចូលសំរាកនៅផ្ទះសំណាក់។ ព្រឹកឡើង ពេលនាងក្រោកឡើងស្រាប់តែបាត់បុរសម្នាក់នោះហើយនាងបានដឹងថាខ្លួនប្រាណនាងត្រូវបានគេរំលោភបំពាន នាងខឹងយ៉ាងខ្លាំង ក៏បានទាក់ទងទៅកាន់មិត្តភ័ក្ដដើម្បីឲ្យរកបុរសម្នាក់នោះ និងទាមទារឲ្យសងជំងឺចិត្ត ៥០០០០យ័ន។
ដោយដឹងថាតាមច្បាប់របស់ប្រទេសចិន ការចាប់រំលោភនឹងត្រូវផ្ដន្ទារទោសឲ្យជាប់គុក៣ឆ្នាំ ដូច្នេះ បុរសនោះក៏សន្យាជាមួយលីថានឹងសងក្នុងរយៈពេល១ខែ។
ប៉ុន្តែ ក្រោយរយៈពេល១ខែ បុរសនោះនៅតែមិនទាន់មានលុយគ្រប់ដើម្បីសង ដូច្នេះក៏ត្រូវបានតុលាការផ្តន្ទារទោសឲ្យជាប់គុកពីបទ ចាប់រំលោភ។
ក្រោយពីមានភ័ស្ដុតាងពីការទារប្រាក់របស់លី, នាងត្រូវបាជាប់ទោសពីបទគំរាមទារប្រាក់។ ក្រោយពីធ្វើការអង្កេត តុលាការហាណាម បានសំរេចលើកលែងទោសឲ្យលី។ ដោយសារតែនាងគ្រប់អាយុពេញវ័យ ហើយរឿងនេះកើតឡើងដោយសារតែអ្នកទាំង២ស្រវឹងស្រា ដូច្នេះមិនអាចដាក់ទោសបុរសនោះបានឡើយ។
ការប្រើនុយជួលមនុស្សធ្វើសង្សារបានធ្វើឲ្យក្មេងស្រីម្នាក់បាត់បង់អស់ភាពបរិសុទ្ធ
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!