ម្ចាស់ផលិតកម្ម BKS វ័យ ១៨ ឆ្នាំ បង្ហាញជំហរមិនចម្លងបទអ្នកដទៃ
ម្ចាស់ផលិតកម្ម BKS បានបង្ហាញជំហរមិនចម្លងបទចម្រៀងពីបរទេស ដើម្បីគេចចេញពីការរិះគន់ និង បង្កើតស្នាដៃរបស់ខ្លួន ទុកជាប្រវត្តិសាស្ត្រ ទោះបីជាមិនអាចសាងកេរ្តិ៍ឈ្មោះល្បីល្បាញដល់កំពូលយ៉ាងណាក្ដី។
យុវជន ឈុន សុវណ្ណភក្ដី ដែលមានវ័យត្រឹមតែ ១៨ ឆ្នាំ ប៉ុណ្ណោះបានប្រាប់ថា ខ្លួនបានត្រៀមគ្រប់បែបយ៉ាងហើយ ដើម្បីដឹកនាំផលិតកម្មទើបបង្កើតថ្មី រង់ចាំតែថ្ងៃសម្ពោធរូបនេះ ទៅរកភាពជោគជ័យមួយដែលគ្មានចំណែកណាមួយ ត្រូវបានចម្លងចេញពីបទរបស់គេនោះទេរួមមានទំនុកភ្លេង និងទំនុកច្រៀងជាដើម។
“ដូចនិយាយចឹង!…ទោះបីជាបទចម្រៀងទាំងនោះល្អ ឬមិនល្អ ពីរោះ ឬមិនពីរោះយ៉ាងណាក៏ដោយ តែជាបទស្នាដៃកូនខ្មែរសុទ្ធសាធ គ្មានការចម្លងនាំតែបរទេសមើលងាយនោះទេ”។
ម្យ៉ាងទៀត មួយរយៈចុងក្រោយនេះ មានការរិះគន់ជាហូរហែ ពីមហាជនទូទៅចំពោះតារាចម្រៀង ឬអ្នកនិពន្ធណា មាននិន្នាការចម្លងសាច់ភ្លេង ពីបរទេស។ ជាក់ស្ដែង ប្រទេសវៀតណាមធ្លាប់បានចុះផ្សាយថា ខ្មែរបានចម្លងចម្រៀងរបស់ខ្លួនដោយគ្មានការអនុញ្ញាត ចំនួនជាង ៥០០០ បទឯណោះ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសយើងទាំងមូល ព្រោះធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងអតីតកាល លើវិស័យចម្រៀង និងភាពយន្ត។ លោក ឈុន សុវណ្ណភក្ដី និយាយ។
ម្ចាស់ផលិតកម្មវ័យ ១៨ ឆ្នាំ ខាងលើ បានអះអាងថា ឆាប់ៗខាងមុខនេះ BKS នឹងចរាចរណ៍ជាផ្លូវការ នូវអាល់ប៊ុមមិនចម្លងដំបូងរបស់ខ្លួនលើទីផ្សារ ក្នុងនោះក៏មានបទចម្រៀងរៀបរាប់ពីជីវិតពិតរបស់យុវជនពិការភ្នែក ប្រុក ចាន់ថន មានទីកំណើតមកពីខេត្តកំពង់ចាមផងដែរ។ ក្រៅពីនេះ ក៏មានស្នាដៃរបស់គេសុទ្ធសាធប្រមាណ ៤០ បទផ្សេងទៀត កំពុងរៀបចំថតបណ្ដើរៗ។
យុវជនប្រសូតចេញពីគ្រួសារអ្នកស្ដុកស្ដម្ភខាងលើនេះអះអាងថា បទចម្រៀងជាស្នាដៃរបស់គេទាំងអស់សុទ្ធតែបានចុះកម្មសិទ្ធិបញ្ញានៅក្រសួងវប្បធម៌ទាំងអស់ ដើម្បីការពារការលួចចម្លង។ “ខ្ញុំមិនបានចម្លងបទពីគេទេ ក៏មិនចង់ឲ្យនរណាម្នាក់យកស្នាដៃទាំងនោះ ទៅប្រើជាប្រយោជន៍រកចំណូលផ្ទាល់ខ្លួនដែរ”។
ជាអ្នកភ្នំពេញ ឈុន សុវណ្ណភក្ដី ទើបប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបប៉ុណ្ណោះ។ ក្រៅពីតួនាទីជាអ្នកគ្រប់គ្រង រូបគេក៏ជាអ្នកនិពន្ធទំនុកច្រៀង និង ទំនុកភ្លេងនៅក្នុងផលិតកម្ម BKSផងដែរ។ ស្នាដៃរបស់ សុវណ្ណភក្ដី បានឆ្លុះបញ្ចាំងគ្រប់រស់ជាតិជីវិត នៃមនុស្សទូទៅក្នុងសង្គម ជាហេតុធ្វើឲ្យលោកសង្ឃឹមខ្ពស់ក្នុងការក្រសោបបានការគាំទ្រពីមហាជនទូទៅ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!