ង៉ែត រដ្ឋា ឈ្នះ ផៃ គឹមហឿតឬអត់?
ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវ៉ាត់ស្រាបៀរលីអូទម្ងន់៦០គីឡូក្រាមលើសង្វៀន CTN ស្ដាតចាស់ថ្ងៃទី២៣សីហានេះអ្នកប្រដាល់ង៉ែត រដ្ឋាក្លឹបក្រសួងមហាផ្ទៃត្រូវជួបប្រកួតជាមួយផៃ គឹមហឿតក្លឹបខេមរិន្ទមានរិទ្ធិ ។
ពួកគេទាំង ២ ពុំធ្លាប់ជួបប្រកួតគ្នាឡើយតែពេលនេះគេជួបគ្នាក្នុងព្រឹត្តិការណ៍ខ្សែក្រវ៉ាត់ ។ ការប្រកួតមួយនេះនរណាៗក៏មានជំនឿចិត្តលើរដ្ឋាជាងគឹមហឿតដែរ ។២ប្រកួតរបស់រដ្ឋាឈ្នះទាំង ២ ប្រកួតក្នុងខណៈដែល ២ ប្រកួតរបស់គឹមហឿតចាញ់ទាំង ២ ប្រកួតនោះ ។
ការប្រកួតមួយនេះទំនអជាង៉ែត រដ្ឋាបង្កើនស្ថិតិឈ្នះបានមួយទៀតហើយ ឯ ផៃ គឹមហឿតមានតែបន្ថែមនូវស្ថិតិចាញ់មួយទៀតប៉ុណ្ណោះ ។ ប្រកួតក្នុងព្រឹត្តិការណ៍ស្រាបៀរលីអូនេះដែរថុល មករាក្លឹបឃ្លាំងមឿងកីឡាជួបជាមួយអ្នកប្រដាល់កែងមុតពៅ ស៊ីយ៉េតក្លឹបក្រុងប៉ោយប៉ែត ។
អ្នកប្រដាល់ទាំង ២ រូបនេះមានសមត្ថភាពមិនលើសខ្វះគ្នាទេតែការប្រកួតនេះស៊ីយ៉េតអាចមានសង្ឃឹមឈ្នះ ច្រើនជាង ។ សម្រាប់ព្រឹត្តិការណ៍៍នេះទាំងស៊ីយ៉េត ទាំងមករាវ៉ៃបាន ២ ប្រកួតដូចគ្នាហើយឈ្នះមួយប្រកួត និង ចាញ់ មួយប្រកួតដូចគ្នា ។
សម្រាប់ការប្រកួតទី ៣ នេះមិនដឹងថានរណាជាអ្នកមានសំណាងនោះឡើយ ។ប្រសិនបើស៊ីយ៉េតបញ្ចេញ កែងបានសម្រេចនោះការប្រកួតអាចនឹងបញ្ចប់មុនទឹកទី ៥ ក៏ថាបានដែរ ។តែមករាមិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបាននោះឡើយ ។
ប្រភពៈ www.everyday.com.kh
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!