Man Utd ទិញ Marcos Rojo ក្នុងតម្លៃ ១៦ លានផោនលើកិច្ចសន្យា ៥ ឆ្នាំ
ទីនតម្លៃ ១៦ លានផោន (២៦,៥ លានដុល្លារ) ម៉ាកូស រ៉ូចូ (Marcos Rojo) លើកិច្ចសន្យារយៈពេល ៥ ឆ្នាំ។
យោងតាមវេបសាយប៊ីប៊ីស៊ីចេញផ្សាយថ្ងៃទី ២០ ខែសីហា កីឡាករវ័យ ២៤ ឆ្នាំរូបនេះចូលរួមពីក្លឹប Sporting Lisbon ដោយកីឡាករណានីនឹងផ្លាស់ទៅក្លឹបព័រទុយហ្គាល់នេះវិញតាមរយៈការខ្ចីជើងពេញមួយរដូវកាល។
រ៉ូចូដែលនឹងពាក់អាវលេខ ៥ បាននិយាយថា "ការលេងឲ្យក្លឹបធំបំផុតរបស់ពិភពលោកមួយនេះគឺជាក្តីសុបិនសម្រាប់ខ្ញុំ"។ ខ្សែការពារឆ្វេងរូបនេះបានលេងចំនួន ៦ ប្រកួតខណៈដែលអាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រវើលខាប់រដូវក្តៅនេះក្នុងប្រទេសប្រេស៊ីល។ រ៉ូចូគឺជាកីឡាករចំណូលថ្មីទីបីនៃរដូវក្តៅនេះ ហើយនឹងជួយពង្រឹងជម្រើសខ្សែការពាររបស់អ្នកចាត់ការ លោក ល្វីស វ៉ាន់ ហ្គាល (Louis van Gaal)។
អ្នកចាត់ការហូឡង់រូបនេះបានចាប់ផ្តើមដាក់លេងកីឡាករថ្មី Tyler Blackett ជាផ្នែកមួយនៃខ្សែការពារទាំងបីរូបរបស់លោកក្នុងបរាជ័យ ២-១ កាលពីថ្ងៃសៅរ៍ក្រោមថ្វីដៃ Swansea។ មុនចុងបញ្ចប់នៃប្រកួត ខ្សែប្រយុទ្ធស្លាប Ashley Young ត្រូវបានប្រើក្នុងតួនាទីខ្សែការពារឆ្វេងបន្ទាប់ពីការប្តូរក្បួនលេង។
លោកវ៉ាន់ហ្គាលបាននិយាយថា "ម៉ាកូសគឺជាខ្សែការពារពោរពេញដោយទេពកោសល្យ។ គាត់អាចលេងបានទាំងខ្សែការពារកណ្តាល និងការពារឆ្វេង"។
រ៉ូចូអាចនឹងបង្ហាញខ្លួនដំបូងក្នុងការប្រកួតថ្ងៃអាទិត្យខាងមុខជាមួយ Sunderland ខណៈកីឡាករចំណូលថ្មីនារដូវក្តៅដូចគ្នា លូក ស (Luke Shaw) ត្រូវនៅក្រៅការប្រកួតចំនួន ៣ សប្តាហ៍ទៀតដោយសាររបួសសរសៃពួរកែងជើង៕
ប្រភពៈ www.everyday.com.kh
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!