មុនជួបគ្នាថ្ងៃអាទិត្យនេះ វង្ស ណយ និងឡៅ ស៊ីណាត និយាយពីការដើរចេញពីសង្វៀន
អ្នកលេងគុនខ្មែរ វង្ស ណយ នឹងត្រូវជួបអ្នកប្រដាល់ជើងចាស់ ឡៅ ស៊ីណាតនៅវេលាម៉ោង១ រសៀល ថ្ងៃអាទិត្យ ទី១៧ ខែសីហា នេះដើម្បីប្រកួតដណ្ដើមពាន និងប្រាក់រង្វាន់ប្រចាំខែសីហារបស់ស្ថានីយទូរទស្សន៍បាយ័ននៅសង្វៀនរោងសៀកទល់មុខរដ្ឋសភា។
វង្ស ណយ កំពុងររំលឹកគុណគ្រូ
ក្រោយរងបរាជ័យយ៉ាងស្ពឹកមុខក្រោមថ្វីដៃកីឡាករថៃកាលពីដើមខែនេះ កូននាគ វង្ស ណយ ប្ដេជ្ញាថានឹងយកឈ្នះក្នុងការប្រកួតនេះឲ្យបានដើម្បីស្ដារមុខមាត់ឡើងវិញ។ អ្នកប្រដាល់ដែលទើបនឹងស្ពាយខ្សែក្រវាត់មកពីបារាំងកាលពីខែមុនបានលើកឡើងថា៖ «វ៉ៃតាំងពីយូរយារណាស់មកហើយគ្មានសល់អីសោះ…អស់អារម្មណ៍វ៉ៃតែម្ដង។ វ៉ៃធ្វើអីបើលុយបានពីវ៉ៃតែបន្តិចបន្តួចហ្នឹង…ធ្វើសំណង់បាន២ម៉ឺនក្នុងមួយថ្ងៃក៏គ្រាន់បើជាងដែរ។ តែយ៉ាងណាខ្ញុំនឹងវ៉ៃឲ្យឈ្នះនៅប្រកួតនេះ។ ខ្ញុំអាចនឹងទៅធ្វើការនៅស្រុកគេហើយ»។
វង្ស ណយ បានបន្ថែមថា មុននឹងចាកចេញពីអាជីព រូបគេចង់សាងកេរ្តិ៍ឈ្មោះឲ្យបានល្អជាងនេះ។ អ្នកប្រដាល់ដែលល្អទាំងព្រមរូបនេះ ប្រកួតបានប្រហែលជា១៩០ដងកន្លងមក ក្នុងនោះឈ្នះ១៥០ដង ផ្ដួលដៃគូឲ្យសន្លប់៨០ដង ចាញ់៤០ដង។
ងាកទៅមើលអ្នកប្រដាល់ចាស់វស្សា ឡៅ ស៊ីណាត វិញហាក់មានទំនុកចិត្តច្រើនលើការប្រកួតនេះបើទោះបីជារបួសចាស់តែងតែរំខានជាញឹកញាប់ក្ដី។ លោកលើកឡើងថា វង្ស ណយ ល្អកែង តែអន់ជើង និងក្បាលពោះ ហើយការជួបគ្នាប៉ុន្មានប្រកួតកន្លងមកលោកតែងតែប្រើទម្ងន់ជើងដើម្បីទាត់បំបាក់ វង្ស ណយជានិច្ច។
ឡៅ ស៊ីណាត កំពុងរំលឹកគុណគ្រូ
អ្នកប្រដាល់ក្លិបឆត្រយោងលេខ៩១១រូបនេះបន្តថា៖ «ខ្ញុំអាចនឹងឈប់ពីអាជីពនៅអំឡុង១ឆ្នាំ ឬ២ឆ្នាំទៀត ព្រោះកម្លាំងរបស់ខ្ញុំកាន់តែចុះខ្សោយ ហើយវ័យក៏កាន់តែច្រើន។ អាជីពជាអ្នកប្រដាល់មិនអាចចិញ្ចឹមជីវិតបានរហូតទេ ដូច្នេះត្រូវតែរកអ្វីផ្សេងពីនេះ»។ ឡៅ ស៊ីណាត ក៏ទើបតែរងបរាជ័យកាលពីដើមខែដូច វង្ស ណយ ដែរ ដូច្នេះគេអាចនឹងប្រឹងប្រែងខ្លាំងក្នុងការប្រកួតនេះ។
ប្រវត្តិជួបគ្នា៤លើកកន្លងមករវាងអ្នកទាំងពីរមិនដែលដល់ទឹកទី៥នោះទេ ដោយក្នុងនោះ ឡៅ ស៊ីណាតឈ្នះ៣លើក ហើយ វង្ស ណយ ធ្លាប់ឈ្នះតែម្តងគត់៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!