ចូវ យុនហ្វាត ​ថា​ការ​លេង Ice Bucket Challenge គឺ​ជា​ការ​ខ្ជះខ្ជាយ​ទឹក​ស្អាត

 
 

ចាប់​តាំង​ពី​សប្ដាហ៍​មុន តារា​ចិន​ល្បី​ៗ​ជា​ច្រើន​នាក់​បាន​ចូលរួម​លេង​ល្បែង​ Ice Bcuket Challenge ដែល​​ជា​ល្បែង​កំពុង​ពេញ​និយម​​ខ្លាំង​ទូទាំង​ពិភពលោក ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​បរិច្ចាគ​សម្រាប់​មូលនិធិ​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ASL។

ដោយ​ឡែក​តារា​សម្ដែង​ហុងកុង ចូវ យុនហ្វាត ត្រូវ​បាន​ហៅ​ឈ្មោះ​ដល់​ទៅ​២​ដង ឲ្យ​ចូល​រួម​ល្បែង​នេះ ដែល​ម្ដង​ដោយ​តារា​សម្ដែង Nick Cheung និង​ម្ដង​ទៀត​ដោយ Donnie Yen (កុំកុំ) ក៏​ប៉ុន្តែ​តារា​វ័យ ៥៩​ឆ្នាំ​រូប​នេះ​បាន​បដិសេធ ដោយ​គិត​ថា​នេះ​គឺ​ជា​ការ​ខ្ជះខ្ជាយ​ទឹក​ស្អាត​ដែល​ជា​របស់​ដ៏​មាន​តម្លៃ​បំផុត។ភរិយា​របស់​តារា​សម្ដែង​រូប​នេះ បាន​ឆ្លើយ​តប​ជំនួស​ស្វាមី​ថា “គាត់​នឹង​មិន​ចូល​រួម​ភ្នាល់​ជាមួយ​គេ​នោះ​ទេ។ វា​គឺ​ជា​ការ​បង្ហិន​ទឹក​ស្អាត ប៉ុន្តែ​ពួក​យើង​នឹង​នៅ​តែ​បរិច្ចាគ​សម្រាប់​មូលនិធិ​នេះ”។

ស្រដៀង​គ្នា​នេះ​ដែរ តារា​សម្ដែង​ប្រចាំ​ទូរទស្សន៍ TVB លោក Stephen Au ក៏​គិត​ថា​ការ​លេង​ល្បែង​នេះ​គឺ​ជា​ការ​ខ្ជះខ្ជាយ​ទឹក​ដូច​គ្នា​ដែរ។ តារា​រូប​នេះ​បាន​សរសេរ​លើ Facebook របស់​ខ្លួន​ថា “ទឹក​ស្អាត​ដែល​ពួក​យើង​ប្រើ​រាល់​ថ្ងៃ មិនមែន​បាន​មក​ដោយ​ងាយ​ៗ​នោះ​ទេ។ គ្រប់​គ្នា​ហាក់​កំពុង​តែ​ជំរុញ​គ្នា​ឲ្យ​ខ្ជះខ្ជាយ​ទឹក​ស្អាត​ជា​បន្ត​បន្ទាប់។ សូម​ក្រឡេក​មើល​ក្មេង​ៗ​នៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ពិភពលោក ដែល​ទើប​តែ​បាន​ស្គាល់​រសជាតិ​ទឹក​ស្អាត​ជា​លើក​ទី​មួយ​ផង”។

គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​សីហា ល្បែង​ចាក់​ទឹក​កក​ Ice Bucket Challenge អាច​ប្រមូល​ប្រាក់​បាន ១៥​លាន​ដុល្លារ សម្រាប់​ការ​ស្រាវជ្រាវ​ជំងឺ ASL។ ​នេះ​បើ​យោង​តាម​​របាយការណ៍​ពី​គេហទំព័រ Eonline។

តារា​ល្បី​ៗ​នៅ​ប្រទេស​ចិន​ដែល​បាន​លេង​ល្បែង​នេះ រួច​ហើយ​មាន​ដូច​ជា Andy Lau (លី តឺហួរ), Jay Chou, Donnie Yen (កុំកុំ), Zhang Ziyi, Wang Lee Hom, ក្រុម By2 និង​ក្រុម Mayday ជាដើម។ ដោយ​ឡែក​តារា​ខ្មែរ​ជា​ច្រើន​នាក់ ក៏​កំពុង​លេង​ល្បែង​នេះ​ដែរ ប៉ុន្តែ​ក្នុង​គោលបំណង​ផ្សេង​ គឺ​ដើម្បី​រៃ​អង្គាស​ប្រាក់​សម្រាប់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ៕


ប្រភព: saabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម