ហេង ពិទូ ត្រៀម​ចេញ​អាល់ប៊ុម​​ថ្មី ក្រោយស្ងាត់​ទីផ្សារ!

 
 

លោក ហេង ពិទូ និយាយ​ថា ​អាល់ប៊ុម​ថ្មី​​​នឹង​ចេញ​នៅ​ដើម​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ទីផ្សារ​ចម្រៀង​របស់​ខ្លួន​ស្ងប់ស្ងាត់​មួយ​រយៈ​ចុង​ក្រោយ។

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ សាន់ដេ​លោក ហេង ពិទូ លើក​ឡើង​ថា៖ “រវល់​ការងារ​តិច​តួច​​មួយ​រយៈ​នេះ តែ​អត់​អី​ទេ​បទ​ចម្រៀង​របស់​ខ្ញុំ​នឹង​វិល​មក​បំពេ​អារម្មណ៍​បងប្អូន​​វិញ​នា​ដើម​ខែ កញ្ញា ​ខាងមុខ”។


មិន​​​បង្ហើប​ពី​បទ​ចម្រៀង​មាន​ចំណង​​ជើង​អ្វី​ខ្លះ​ទេ ក៏ប៉ុន្តែ​អតីត​សមាជិក​ក្រុម MKS រូប​នេះ​អះអាង​ថា​បទ​ចម្រៀង​ត្រៀម​ចេញ​ដើម​ខែ​ កញ្ញា​ ខាង​មុខ មាន​ចំនួន​ ១០​ បទ។ អ្វី​ជា​ពិសេស ​គឺ​បទ​ចម្រៀង​ខ្លះ​​នឹង​មាន​ច្រៀង​រួម​គ្នា​ជា​មួយ​តារា​ចម្រៀង​ល្បី​ឈ្មោះ សុខ ពិសី ទៀត​ផង។

តាម​រយៈ​អាល់ប៊ុម​ចម្រៀង​ថ្មី​ ដែល​រៀប​ចំ​ឡើង​ដោយ​ផលិតកម្ម សាន់ដេ ម្ចាស់​បទ “កុំ​ធ្វើ​យ៉ាង​ហ្នឹង” រំពឹង​ថា ​ទីផ្សារ​ចម្រៀង ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​នឹង​អាច​មាន​ប្រជាប្រិយភាព​ឡើង​វិញ។

លោក ហេង ពិទូ បន្ត​ថា ការ​ស្ងប់ស្ងាត់​បទ​ចម្រៀង​មួយ​រយៈ​នៅ​លើ​ទីផ្សារ បណ្ដាល​មក​ពី​ លោក​រវល់​ការងារ​ផ្ទាល់​ខ្លួន​បន្តិចបន្តួច​នៅ​ខាង​ក្រៅ។ ម្យ៉ាង​ទៀត​លោក​ចង់​ធ្វើ​ឱ្យ​ទីផ្សារ​ចម្រៀង​របស់​ខ្លួន​ស្ងាត់​បន្តិច ហើយ​ត្រឡប់​មក​វិញ​ដោយ​ការ​ទទួល​សំឡេង​គាំទ្រ​ច្រើន។

ចាប់​តាំង​ពី​បោះ​ជំហាន​ចូល​ផលិតកម្ម សាន់ដេ​ក្នុង​ឆ្នាំ​ ២០១២​ មក តារា​ចម្រៀង​​រូប​​នេះ​​ហាក់​មិន​ទាន់​មាន​បទ​ចម្រៀង​មួយ​ណា​ធ្វើ​ឱ្យ​ទស្សនិកជន​កត់​សម្គាល់​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ​សម្រាប់​ការ​​ត្រៀម​ចេញ​អាល់ប៊ុម​ថ្មី​នា​ដើម​ខែ​ កញ្ញា ខាង​មុខ លោក ហេង ពិទូ និយាយ​ថា៖ “វា​ពិបាក​ណាស់​ធ្វើ​ឱ្យ​បទ​ចម្រៀង​មួយ​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន ខណៈ​ក្នុង​ផលិតកម្ម​មួយ​ប្រជុំ​សុទ្ធតែ​ជើង​ខ្លាំង។ ប៉ុន្តែ​​យើង​ត្រូវ​​ដឹង ហើយ​តាំង​ចិត្ត​ ព្រោះ​ជា​សិល្បៈ មិន​ត្រូវ​ខ្លាច​​បញ្ហា​នេះ​ឡើយ”៕អានអត្ថបទ៖ ចម្រៀង​ជា​​ក្រុម​នៅ​កម្ពុជា​មិន​ជោគជ័យ ព្រោះ​អ្វី?

ប្រភព​: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម