ឥណ្ឌាៈ កូនក្រមុំត្រូវវិលត្រលប់ទៅផ្ទះវិញ ព្រោះផ្ទះប្តីគ្មានបង្គន់អនាម័យប្រើប្រាស់
ស្ត្រីរៀបការថ្មីថ្មោង ៦ នាក់ នៅក្នុងភូមិមួយ ក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា បានវិលត្រលប់ទៅផ្ទះឪពុកម្តាយរបស់ពួកគេវិញ ដោយសារតែផ្ទះប្តីរបស់ពួកគេមានបង្គន់អនាម័យ ។
ស្ត្រីដែលមកពីភូមិ Khesiya ស្រុក Kushinagar ទាំងនោះបាននិយាយថា ពួកគេនឹងវិលត្រលប់មកវិញ បន្ទាប់ពីប្តីរបស់ពួកគេបានសាងសង់បង្គន់បានត្រឹមត្រូវ នៅផ្ទះ ។
សូមបញ្ជាក់ថា ជិតពាក់កណ្តាលនៃប្រជាជនឥណ្ឌា ១.២ លាននាក់ ពុំមានបង្គន់អនាម័យប្រើប្រាស់នៅផ្ទះនោះទេ ។
ពួកសកម្មជននិយាយថា បញ្ហា គឺធ្ងន់ធ្ងរនៅតាមបណ្តាតំបន់ជនបទនៃប្រទេសឥណ្ឌា, ដែលជាហេតុធ្វើឲ្យស្ត្រីភាគច្រើនរងទុក្ខ ។
ម្នាក់ក្នុងចំណោមកូនក្រមុំទាំងនោះ ដែលមានឈ្មោះ Gudiya បានប្រាប់ BBC ថា វាជាបញ្ហាមួយខ្លាំងណាស់ ក្នុងការបត់ដៃបត់ជើងនៅវាលស្រែ ។
នាងនិយាយថាៈ “ឪពុកម្តាយរបស់ខ្ញុំមានបង្គន់នៅផ្ទះ, ប៉ុន្តែ គ្មានបង្គន់ទេ នៅផ្ទះប្តីរបស់ខ្ញុំដែលគាត់មានឈ្មោះ Ramesh Sharma ។ ការទៅក្រៅផ្ទះ គឺជាការរំខានដ៏ធំមួយ, ហេតុដូច្នេះ ខ្ញុំត្រូវប្រយុទ្ធប្រឆាំងនឹងប្តី គឺទៅផ្ទះឪពុកម្តាយខ្ញុំវិញ” ។
នាងប្រាប់ថា មានស្ត្រីដទៃទៀតដូចជាៈ Neelam Sharma, Sakina, Seeta, Nazrum Nisa និង Kalavati ក៏បានវិលត្រលប់ទៅផ្ទះរបស់ពួកគេវិញផងដែរ សំរាប់ហេតុផលដូចគ្នានេះ ។
នាង Ashima Parveen ដែលជាអ្នករស់នៅភូមិ Khesiya បាននិយាយថា ស្ត្រីទាំង ៦ នាក់នោះ បានរៀបការកាលពីឆ្នាំមុន ឬ ១៨ ខែ ។
នៅក្នុងបណ្តាភូមិនោះ គឺវាមិនមានជារឿងងាយស្រួលទេ សម្រាប់កូនក្រមុំរៀបការថ្មីថ្មោង ក្នុងការបោះជំហានចេញពីផ្ទះរបស់នាង ដោយសារតែនៅទីនោះ ប្រជាជនមានជំនឿក្នុងការបិទបាំង (គ្របមុខជាមួយស្បៃ) ។ នៅក្នុងអាកាសធាតុនេះ គឺមេឃកំពុងភ្លៀង និងមានទឹកពាសពេញគ្រប់ទីកន្លែង, ហេតុដូច្នេះ វាមានការលំបាកខ្លាំងណាស់ សម្រាប់ស្ត្រីទាំងនេះ ដើម្បីចេញទៅវាលស្រែ ។
ការខ្វះបង្គន់អនាម័យ ក៏ជាកក្តាដ៏សំខាន់មួយ ដែលស្ត្រីត្រូវប្រឈមនឹងការវាយប្រហារផងដែរ ។
ថ្លែងសុន្ទរកថាកាលពីថ្ងៃសុក្រ សប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី Narendra Modi បានប្តេជ្ញាថានឹងបញ្ចប់បញ្ហាការបន្ទោរបង់នេះ ។ គាត់និយាយថាៈ “យើងកំពុងស្ថិតក្នុងសតវត្សទី ២១ ហើយនៅតែមិនទាន់មានសេចក្តីថ្លៃថ្នូរសម្រាប់ស្ត្រីទៀត ខណៈពួកនាងត្រូវទៅវាល ដើម្បីបន្ទោរបង់ ហើយពួកនាងត្រូវរង់ភាពងងឹតមកដល់” ។
គាត់បានសួរថាៈ “តើអ្នកអាចស្រមើលស្រមៃថា ចំនួននៃបញ្ហាដែលពួកគេត្រូវប្រឈមដោយសាររឿងនេះទេ ?” ៕ ប្រភព ksn-news.com
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!