អស្ចារ្យ កុមារីកម្ពុជាម្នាក់ជិះយន្តហោះទៅបរទេសនាំយកបញ្ហាប្រឈមក្នុងសហគមន៍ខ្លួនទៅចែករំលែកដោយផ្ទាល់
កុមារី វង្សា អាយុ ១២ ឆ្នាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងហុងកុង រយៈពេល ៥ ថ្ងៃ ដើម្បីចែករំលែកបញ្ហាប្រឈមនានា ដែលសហគមន៍របស់ខ្លួនកំពុងតែជួបប្រទះ។ នេះបើតាមការលើកឡើងរបស់ លោក ហុង ច័ន្ទភក្ត្រា មន្ត្រីនៃអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា កាលពីព្រឹកមិញ។
ទឹកមុខញញឹមស្រស់ សម្បុរស្រអែម មានស្រុកកំណើតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កុមារី វង្សា ដែលជាសិស្សគំរូម្នាក់ប្រចាំនៅសាលារៀន និង សហគមន៍ខ្លួន ត្រូវបានអង្គការទស្សនៈពិភពលោក (World Vision) ប្រចាំនៅកម្ពុជា ជ្រើសរើសឲ្យទៅចែករំលែកបទពិសោធន៍ទាំងឡាយដែលកំពុងតែកើតឡើងនៅក្នុងសហគមន៍របស់នាង។
កុមារី វង្សា ចេញទៅបរទេស
លោក ហុង ច័ន្ទភក្ត្រា មន្ត្រីនៃអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា បានប្រាប់ឲ្យដឹងថា កម្មវិធីនេះ ជាកម្មវិធីដែលឧបត្ថម្ភឡើងដោយអង្គការទស្សនៈពិភពលោក និង អង្គការដៃគូនៅទីក្រុងហុងកុង។ មូលហេតុដែលខាងអង្គការជ្រើសរើសយក កុមារី វង្សា ឲ្យទៅចូលរួមនេះដោយសារតែវង្សា គឺជា កុមារគំរូនៅក្នុងសហគមន៍។ ក្រៅពីរៀនពូកែទាំងភាសាខ្មែរ និង ភាសាអង់គ្លេស កុមារីរស់នៅជនបទរូបនេះ ថែមទាំងមានសមត្ថភាពអាចជួយបង្រៀនដល់ក្មេងៗឯទៀតនៅក្នុងសហគមន៍ខ្លួនទៀតផង។
លោកបានបន្ថែមទៀតថា សព្វថ្ងៃក្នុងសហគមន៍ ស្រុកបរិបូរណ៍នោះ កំពុងតែជួបប្រទះនូវបញ្ហាកង្វះខាតជាច្រើន រួមមាន បញ្ហាការអប់រំ កង្វះអាហារូបត្ថម្ភ ទឹកស្អាត បញ្ហាសុខភាព ជីវភាព និងបញ្ហាផ្សេងៗទៀត។ បញ្ហាទាំងអស់នោះ នឹងត្រូវបានកុមារីវង្សាយកទៅលើកឡើងប្រាប់ទៅម្ចាស់ជំនួយឲ្យបានដឹង។
ក្រៅពីចែករំលែកបញ្ហាសហគមន៍របស់ខ្លួនដល់គេហើយ រយៈពេល ៥ ថ្ងៃ នៃដំណើរផ្លាស់ប្ដូរបទពិសោធន៍នេះ វង្សា ក៏នឹងត្រូវបាននាំទៅទស្សនាសារមន្ទីរ និង កន្លែងផ្សេងៗទៀត ដើម្បី យល់ដឹងពីសហគមន៍ និង ការអភិវឌ្ឃន៍នៅទីក្រុងហុងកុង ផងដែរ។
គម្រោងអភិវឌ្ឍន៍សហគមន៍ដែលរៀបចំឡើងដោយអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជានេះ បាននឹងកំពុងតែធ្វើយុទ្ធនាការរបស់ខ្លួននៅក្នុង សហគមន៍តាមខេត្តក្រុងចំនួន ១០ ក្នុងរយៈពេល ១៥ ឆ្នាំ នៅទូទាំងប្រទេសកម្ពុជា។ ដោយឡែកចំពោះវត្តមានរបស់ កុមារី វង្សា តំណាងឲ្យសហគមន៍ចេញទៅផ្លាស់ប្ដូរបទពិសោធន៍នៅបរទេសនេះ គឺជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមកទេ៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!